- ខោអាវល្អល្អិតបាំងបិទកាយ អាក្រក់ឆើតឆាយដោយបន្លាស់
គ្រប់គ្នាត្រូវការមិនអាចខ្វះ ស្លៀកពាក់ប្ដូរផ្លាស់តាមចិន្តា។
- កាលនៅថ្មីស្អាតមានតម្លៃ ទិញកាត់តថ្លៃពីទីផ្សារ
ដ្បិតគេចាំបាច់ត្រូវប្រើការ សង្គមមនុស្សាខ្វះពុំបាន។
- គេស្លៀក គេពាក់ គេបោកអ៊ុត ខោអាវទក់ពត់ខ្ទេចខ្ទីប្រាណ
ទោះឆ្នាំងអ៊ុតក្តៅហួសប្រមាណ ក៏ស៊ូទ្រាំបាន គេប្រើប្រាស់។
- ខោអាវហាក់ស្កកខកបំណង ព្រោះចិត្តប្អូនបងគេប្តូរផ្លាស់
គេលែងត្រូវការខោអាវចាស់ រហែកបំណះម្ចាស់លែងរាប់៕
No comments:
Post a Comment