អ្នកមានស័ក្តិយស មានកេរ្ដិ៍មានឈ្មោះ ស្ដុកស្ដម្ភទ្រព្យធន
ដ្បិតតែគំនិត ចេះគិតគូរគន់ កើតចេញពីទុន
សម្ប័ទបួនយ៉ាង។
សម្ប័ទដំបូង កើតពីបេះដូង ប្រឹងប្រែងកសាង
មិនខ្ជិលច្រអូស ដេកចាំសំណាង ជីវិតសម្អាង
លើភាពឧស្សាហ៍។
សម្ប័ទមួយទៀត កើតពីមារយាទ ចេះថែរក្សា
ធនធានទុកដាក់ បណ្ដាក់កិច្ចការ ទោះដល់ទីណា
បង្កើតទ្រព្យា។
សម្ប័ទទីបី កើតពីសម្ដី ចេះជជែកគ្នា
ចរចាទាក់ទង សេពគប់អ្នកជា ជីវិតការងារ
ពឹងពាក់សម្ពាយ។
សម្ប័ទទីបួន កើតចេញពីខ្លួន មានក្បួនចាយវាយ
ត្រូវតាមបែបបទ មិនចេះខ្ចះខ្ចាយ ពីអាយដល់នាយ
គេចផុតអំពល់។
ការលើកឡើងនេះ ជាការត្រិះរិះ តាមភ្នែកស្មេរយល់
ឃ្លាណាមិនសម បាត់ន័យឫសគល់ សូមជួយពន្យល់
កែលម្អផង៕
២០១៩០៥០៨
No comments:
Post a Comment