ម៉ែចាស់ស្រេកឃ្លាន ចង់ទទួលទាន បានឆ្ងាញ់មាត់ម្ដង
កូនខជើងជ្រូក ដាក់ពងទាផង ក្លិនឈ្ងុយកន្លង
ម៉ែប៉ងមួយចាន។
កូនថ្លែងវាចា គំហកម៉ែថា ម៉ែកុំរំខានកុំឆីមុនលោក ក្រែងនរកប្រាណ អាហារប៉ុន្មាន
សម្រាប់ព្រះសង្ឃ។
កូនស្តីបែបស្រែក ម៉ែមិនប្រកែក ព្រោះម៉ែមិនចង់រំខានចិត្តកូន ដែលមានចំណង់ ខ្លាចកូនបោះបង់
លែងទៅវត្តស្អែក។
ទ្រាំអត់ឃ្លានបាន ឆ្អឹងទឹកក្នុងចាន សេសសល់ដោយផ្នែកកូនទៅវត្តបាត់ ម៉ែមិនអល់អែក ដួសយកបំណែក
ឆ្អឹងមកពីសា។
២៨ កញ្ញា ២០១៨
No comments:
Post a Comment