I. បួនឆ្នាំកន្លងបងប្រឹងសិក្សា ប្រឹងថ្នមសង្សាស្នេហាស្មោះស
ផ្ទះជួសទឹកថ្លា វត្តដំរីស បងនិងស្រីល្អតែងតែផ្ដេកផ្ដិត។
II. ប្រឡងគ្រូធ្លាក់វរលក្ខណ៍បែកចិត្ត បែកគ្មានអាណិតបំភ្លេចសង្សា
នឹកដល់រឿងដើមដង្ហើមឈឺផ្សា អួលណែនឱរាបាត់សុខសិរី។
R. ស្នេហាផ្ដើមឡើងនៅសើមថ្មីៗ ស្នេហាមានន័យ ប្រែស្វិតអស់ហើយ
រស់នៅសព្វថ្ងៃឥតរំពឹងឡើយ ក្ដីសង្សឹមអើយត្រូវស្រីបំពាន។
III. ខ្ញុំសូមលាហើយ លាគ្រូបង្រៀន លាស្រីស្រេកឃ្លាន ទឹកប្រាក់ដុល្លារ
លាទាំងផ្ទះជួលកំណើតស្នេហា លាស្រស់ជីវា លាមួយជីវិត។
No comments:
Post a Comment