ក្មួយអើយចំណេះដឹង ប្រៀបដូចបឹងពេញដោយត្រី
ដូចឈើដុះពេញព្រៃ តាមសេចក្ដីមានន័យថា។
បើបឹងពេញដោយត្រី យើងលែងភ័យផ្ទៃសោកា
យកត្រីច្នៃអាហារ រួចភោក្ដាតាមចិត្តចង់។
ឯឈើដុះពេញព្រៃ យើងអាចលៃច្នៃតម្រង់
ឱសថ ឬសំណង់ តាមចំណង់ឥតចំបែង។
បើយើងគ្មានចំណេះ ដូចដីប្រេះបែកក្រហែង
ជីវិតខ្សោះហួតហែង ប្រៀបបានផ្សែងលើវេហា។
ខ្ញុំបាទនឹងចងចាំ ពាក្យបណ្ដាំការសិក្សា
២០១៩០៣១៨ចំណេះយោងអាត្មា ពីឧកញ៉ា គួច ម៉េងលី។

No comments:
Post a Comment