«មាត់» កាព្យកាកគតិ



មាត់និយាយល្អ               តាំងចិត្តស្មោះស             ក៏បដិបត្តិ

ផ្ចិតផ្ចង់ធ្វើការ                 ដោយប្រណិប័តន៍           ផ្ដល់គុណសម្បត្តិ

  ជូនដល់ជាតិខ្លួន។

​​​មាត់​និយាយល្អ               ចិត្តខ្មៅមិនស                 បើល្អខុសក្បួន

ប្រព្រឹត្តិព្រៃផ្សៃ                មានចិត្តគំកួន                 ជារោគបំពួន

  បំពុលញោមញាតិ។

មាត់មិនចេះថា               ចេះតែធ្វើការ                  ធ្វើដោយខ្មីឃ្មាត

កសាងកេរ្ដិ៍ឈ្មោះ            រស់ព្រោះមារយាទ          មិនឱ្យឃ្លៀងឃ្លាត 

  ពីចិត្តស្នេហា។

មាត់មិនស្រដី                 ក្នុងចិត្តអប្រិយ                យល់ច្បាស់កិច្ចការ

តែលាក់ពុតត្បុត             គ្រប់សព្វប្រការ               ចាំលួចប្រហារ

  ជញ្ជក់ឈាមគេ។

មាត់បានតែថា                មិនចេះធ្វើការ                 ចេះតែបំពេរ 

ចេះតែស្រែកច្រៀង         ពីរោះម្ល៉េះទេ                    ស៊ីក្រេឌិតគេ

 ដោយមិនធ្វើអ្វី។

នគរខ្យងក្រោយរនាស់ (ស្គាល់មាត់តែមិនស្គាល់ចិត្ត)

No comments:

Post a Comment