ឱបន្ទាយស្រីទឹកដីស្នេហ៍កម្ម. ផ្ញើខ្លួនច្រើនឆ្នាំរស់ក្នុងភូមិស្រី
ផ្ដើមស្នេហ៍ដំបូងបេះដូងភក្ដី. សង្ឃឹមថ្ងៃថ្មីស្នេហ៍ឥតបែងចែក។
ម្ដាយបងចូលស្ដីញាតិស្រីប្រកែក. បំបាក់បំបែកបងពីកន្និដ្ឋា
លើកឱ្យប្រុសថ្មីគេមានដុល្លារ. ឱ្យបងខ្លោចផ្សាឱរាចុកចាប់។
ឱឃុនរាមអើយ អ្នកបានសម្លាប់. ស្នេហ៍ខ្ញុំឱ្យស្លាប់ព្រាត់ប្រាស់ចាកឋាន
ឃើញបងក្រក្រីម្ដាយស្រីកល្យាណ. ដកចិត្តដកប្រាណគ្មានត្រាប្រណី។
លាហើយខ្ទមស្នេហ៍.. នៅក្បែរស្រែប្រិយ៍. លាអស់ញាតិស្រីគ្មានក្ដីមេត្តា
ធ្វើម្ដេចជាតិនេះ បងគ្មានវាសនា. បានថ្នមជីវាជាគូជីវិត។
៣០ មេសា ២០១៩
No comments:
Post a Comment