មានយាយចាស់ម្នាក់ គ្មានទីពំនាក់ អង្គុយសុំទាន
ទីច្រកអារាម ពោះខ្សោះអត់ឃ្លាន ព្រោះតែយាយគ្មាន
ប្រាក់កាសឡើយរ៉ា។
អ្នកផងទៅមក តែមិនឃើញយក ចំណីអាហារ
ដាក់ទាន់ជូនយាយ គ្រាន់បានពិសារ ស្កប់ស្កលកាយា
បាត់ឃ្លានផ្ទៃឆ្អែត។
ភ្ជុំបិណ្ឌមកដល់ អាហារដែលសល់ គេបែរសែនប្រេត
មិនជួយអ្នកឃ្លាន ឱ្យបានតឹងឆ្អែត ពោះស្ប៉តសំប៉ែត
បានពេញប៉ោងផង។
២០១៨០៩២៧
No comments:
Post a Comment