ប្ដីពពោះជំនួសប្រពន្ធ


  • មិនអាចពពោះជំនួសប្រពន្ធ           ខួរក្បាលធ្ងន់រែកពន់លើសស្រស់ស្រី
ប្រពន្ធពពោះកូនរស់ក្នុងផ្ទៃ            ខួរក្បាលប្ដីអូនបារម្ភលាយព្រួយ។
  • ឃើញបងនៅស្ងៀមមិនស្ដីវាចា      កុំស្មានថារៀមរាមិនចេះព្រួយ
ពេលទៅធ្វើការឱរាបងមួយ           រត់ជំនួយលើកស្ទួយដល់មាសមិត្ត។
  • បារម្ភខ្លាចអូនមានកូនបញ្ហា           ឮអូនហាថាចុកសៀតពោះពិត
បងស្ទុះមករ៉ាវជូនទៅពិនិត្យ           ខួរបងគិតសុខទុក្ខអូននិងកូន។

No comments:

Post a Comment