លោក​ ប៉ាស្ទ័រ អ្នក​រក​ឃើញ​ថ្នាំ​​ព្យាបាល​ពិស​ឆ្កែ​ឆ្កួត​​ដំបូង​​គេ ដែល​​​ល្បី​​ឈ្មោះ​​ពេញ​ពិភព​លោក

 


លោក ល័រ​វីស ប៉ាស្ទ័រ (Louis Pasteur) គឺ​ជា​ជីវ​វិទូ និង​គីមី​វិទូ​ ជន​ជាតិ​បារាំង​ម្នាក់ ដែល​បាន​រក​ឃើញ​ថ្នាំសម្រាប់​ព្យាបាល​ពិស និង​​​វ៉ាក់​​សាំង​​​ជំងឺ​ឆ្កែឆ្កួត​ដំបូងគេ នៅ​ឆ្នាំ​១៨៨៩។ ជាមួយ​នឹង​ការ​រក​ឃើញនេះ លោក​ក៏​បាន​ចង្អុល​បង្ហាញ​ពី​ប្រភេទ​នៃ​បាក់តេរី​បង្ក​ជំងឺ​មួយ​ចំនួន​ទៀត​តាម​រយៈ «តម្រង​នៃ​អតិ​សុខុម​ប្រាណ​ទំនើប»។ ដើម​ចម​នៃ​ការ​ចាប់​ផ្ដើម​សិក្សា​ស្រាវជ្រាវ​វ៉ាក់សាំង​បង្កា​ជំងឺ​ឆ្កែឆ្កួត​នេះ បន្ទាប់​ពី​មាន​ក្មេង​ប្រុស​៦​ឆ្នាំ​ម្នាក់ និង​កូន​ប្រុស​មិត្ត​ភក្ដិ​គាត់​ត្រូវ​បា​ន​ឆ្កែ​ឆ្កួត​ខាំ។

លោក​ប៉ាស្ទ័រ កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​១៨​២២ ក្នុង​ប្រទេស​បារាំង។ លោក គឺ​ជា​ជីវ​វិទូ និង​គឺមី​វិទូ​ម្នាក់​ដ៏​ល្បី​ល្បាញ​ ដែលគេទទួលស្គាល់​ និង​គោរព​ស្រឡាញ់​ ពី​មនុស្ស​ស្ទើរ​វា​ស​ពេញ​ពិភព​លោក។ បន្ទាប់​​​ជោគជ័យ​​​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល​ លោក​ប៉ាស្ទ័រ​ចាប់​ផ្ដើម​មាន​ជំនក់​ចិត្ត​នឹង​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ថ្នាំ​វ៉ាក់សាំង​ចាក់​ សម្រាប់​សង្គ្រោះ​មនុស្ស​ក្នុង​ពិភព​លោក​កាន់​តែ​ខ្លាំង​ឡើង។

ដើម្បី​សម្រេច​បំណង​នៃ​អ្នក​ស្រាវជ្រាវ​របស់​លោក នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៨៨៨ បណ្ឌិត​សភា​វិទ្យាសាស្ត្រ​បាន​សង់​វិទ្យា​ស្ថាន​មួយ​ នៅ​ប៉ារីស​ទុក​សម្រាប់​លោក​ស្រាវជ្រាវ​ពី​ប្រភេទ​ជំងឺ​ទាំង​ឡាយ​ ដែល​កើត​ឡើង​ពី​មេរោគ។ លោក​ប៉ាស្ទ័រ​មិន​ត្រឹម​តែ​រក​ឃើញ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​ឆ្កែឆ្កួត​ប៉ុណ្ណោះ​ទេ​ លោក​ក៏​បាន​រក​ឃើញ​ថ្នាំ​មួយ​ចំនួន​ទៀត​ដូច​ជា​ជំងឺ​ឆ្លង ព្រម​ទាំង​រក​ឃើញ​ទ្រឹស្តី fermentation ត្រូវ​ពឹង​ផ្អែក​ចម្ប​ង​ទៅ​លើ​សកម្មភាព​រំលាយ​អាហារ នៃ​ microorganisms។ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​ឧស្សាហកម្ម លោក​ប៉ាស្ទ័រ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កិច្ចការ​ស្រា​បារាំង​។

នៅ​អាយុ​៥០​ឆ្នាំ លោក​ប៉ាស្ទ័រ បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​រោគ​សញ្ញា​ដ៏​សាហាវ​មួយ ដែល​កើត​​ចំពោះ​សត្វពាហនៈ ជំងឺ​ឆ្លង ដើម្បី​រក​ថ្នាំ​បង្កា​ ជាពិសេស​ថ្នាំ​ដំ​បៅ​មហារីក​សម្រាប់​ពពួក​សត្វ។ តាម​ពិត​ទៅ​ស្នាដៃ​នៃ​ការស្រាវ​ជ្រាវទាក់ទងនឹង​ការ​ផលិត​ថ្នាំ​ពេទ្យ​របស់​លោក​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។​ លោក​បាន​បង្កើត​ថ្នាំ​ព្យាបាល​បូស anthrax ឬ ហៅថា​ពិសធ្យូង។ លោក​​​បាន​រក​ឃើញ​វិធី​សម្លាប់​​មេរោគ​ Pasteurization វិធី​សាស្ត្រ​រក្សា​​ម្ហូប​អាហារឱ្យ​​បាន​យូរ​។ នៅ​មិន​ទាន់​អស់​ទេ លោកក៏​​បាន​ស្រាវជ្រាវ​រក​ឃើញ​ថ្នាំ​មួយចំនួន​​ទៀត ដើម្បី​​ព្យាបាល​​អ្នក​​ជំងឺ ព្រមទាំង​​សមិទ្ធ​ផល​ជា​ច្រើនទៀត​​ក្នុង​វិស័យ​សុខាភិបាលផងដែរ។

នៅ​ពេល​គំនិត ប្រាជ្ញា ស្មារតី​ របស់​លោក​ធ្លាក់​ចុះ​មិន​អាច​ស្រាវជ្រាវ និង​ពិសោធ​ទៅ​មុខ​ទៀត​លែង​កើត លោក​ប៉ាស្ទ័រ​ក៏​បាន​ដក​ខ្លួន​ថយ​ពី​វិទ្យាស្ថាន។ លោក​ប៉ាស្ទ័រ​បាន​ទទួល​មរណភាព នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​១៨៩៥ ក្នុង​វ័យ​៧៣​ឆ្នាំ។ ក្រោយ​ពី​លោក​ទទួល​មរណៈ​ភាព​ទៅ អ្នក​វិទ្យាសាស្ដ្រ​ប្រើ​ទ្រឹស្ដី​របស់​លោក​ជា​មូល​ដ្ឋាន​ ដើម្បី​បង្កើត​ថ្នាំ​បង្ការ​ជំងឺ​ធ្ងន់​ធ្ងរ​ជា​ច្រើន​ ដើម្បី​ការពារ​ជំងឺ ដូចជា​ជំងឺ​និង​រោគ​ខួរ​ឆ្អឹង​ខ្នង​ជាដើម។

នៅ​ក្នុង​សៀវភៅ​របស់លោក Michael Hart បាន​ចាត់​ទុក​លោក​ប៉ាស្ទ័រ ជា​បុគ្គល​ម្នាក់​ដែល​មាន​ឥទ្ធិពល​បំផុត​អំពី​ថ្នាំ​ពេទ្យ​នៃ​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិ​​ រហូត​បង្កើត​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​មក​ដល់​សព្វ​ថ្ងៃ៕

No comments:

Post a Comment