រូបវិមាន​អនុស្សាវរីយ៍ ​ដែល​យុទ្ធជន​ខ្មែរ​ពលី​ជីវិត​ក្នុង​សង្គ្រាមលោក​ នៅ​បារាំង​

 


តើ​អ្នកដឹង​ទេ​ថា​ ក្នុង​សង្គ្រាម​លើក​ទី១​ យុទ្ធជន​ខ្មែរ​ជាច្រើន​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​នេះ​ នៅ​ប្រទេស​បារាំង​។ មួយ​រយៈ​ក្រោយមក​ គឺ​បន្ទាប់ពី​ភ្លើងសង្គ្រាម​លោក​លើក​ទី១រលត់​ទៅ​ គេ​ឃើញ​មាន​វិមាន​មួយ​ឈ្មោះថា​ Monument​ aux​ morts​ Cambodgiens​ ផុស​ឡើង​នៅ​លើទឹក​ដី​កម្ពុជា​។

វិមាន​នេះ​ កសាង​ឡើង​ក្នុង​គោលបំណង​រំលឹក​ដល់​យុទ្ធជន​ខ្មែរ​ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាមលោក​លើក​ទី១​ ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​ នៅ​ខែកុម្ភៈ​ ឆ្នាំ១៩២៥​ មាន​ទីតាំង​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ស្ថានទូត​បារាំង​។

ទីតាំង​វិមាន​អនុស្សាវរីយ៍​ Monument​ aux​ morts​ Cambodgiens​ នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ជំនួស​ដោយ​រូប​កាំភ្លើង​គួច​កាណុង​ ព្រោះ​រូប​សំណាក់​នេះ​ ត្រូវ​បាន​វាយ​កម្ទេច​ចោល​ក្នុង​របប​ខ្មែ​ក្រហម​នៅ​ឆ្នាំ១៩៧៥​។ ចំណែក​បំណែ​កខ្លះ​ៗដែល​នៅ​សេសសល់​ គេ​យក​ទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​។ ប្រសិនបើ​អ្នក​ចង់​ឃើញ​ពី​បំណែក​នៃ​វិមាន​នេះ​ អ្នក​ទៅ​សា​រមន្ទី​ជាតិ​អ្នក​នឹង​បានឃើញ​ហើយ​៕

No comments:

Post a Comment