លិខិតសម្ងាត់ដែលលោក ហ៊ុន ម៉ាណែត ផ្ញើជូនសម្ដេច ហ៊ុន សែន ក្នុងឆ្នាំ១៩៩៤

 


នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ទម្លាយ​សំបុត្រ​សម្ងាត់​របស់​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សរសេរ​ផ្ញើ​មក​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ​១​៩​៩​៤​ ​កំលុង​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នា​ទីក្រុង​ញ៉ូ​វ​យ៉​ក ​សហរដ្ឋអាមេរិក​។​ ​លិខិត​សម្ងាត់​នេះ​ ​គឺ​និយាយ​រៀបរាប់​ពី​គោលបំណង​ ​ដើម្បី​បាន​រៀន​ខាង​យោធា​ ​និង​វិទ្យា​សា​ស្រ្ត​នយោបាយ​ជាមួយនឹង​ការ​ប្តេជ្ញា​រៀន​យក​បណ្ឌិត​ខាងសេដ្ឋកិច្ច​ឱ្យ​បាន​។​

​គឺ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​​បាន​សរសេរ​ថា​ ​«​សំបុត្រ​សម្ងាត់​ឆ្នាំ​១​៩​៩​៤​ ​កូនប្រុស​ខ្ញុំ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​ពេល​នោះ​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​នា​ទីក្រុង​ញ៉ូ​វ​យ៉​ក​សហរដ្ឋអាមេរិក​បាន​ស​សេរ​លិខិត​សម្ងាត់​មួយ​ច្បាប់​មក​ខ្ញុំ​ ​ដើម្បី​បាន​រៀន​ខាង​យោធា​និង​វិទ្យា​សា​ស្រ្ត​នយោបាយ​ជាមួយនឹង​ការ​ប្តេជ្ញា​របស់​គេ​ ​គឺ​រៀន​យក​បណ្ឌិត​ខាងសេដ្ឋកិច្ច​ឱ្យ​បាន​»​។​
​លោក​បន្ដ​ថា​ ​លិខិត​មួយ​ច្បាប់​នេះ​មិន​មាន​ការចាំបាច់​រក្សាទុក​ ​ជា​សម្ងាត់​ទៀត​ទេ​ ​ព្រោះ​វា​បាន​កន្លង​ហួស​ជិត​២​៨​ឆ្នាំ​មក​ហើយ​។​ ​ជាមួយនឹង​គ្នា​នេះ​កូន​របស់​លោក​ ​ក៏​មានចំណេះ​ដឹង​ខាងសេដ្ឋកិច្ច​ ​នយោបាយ​ ​និង​យោធា​ដូចដែល​មាននៅ​ក្នុង​លិខិត​នេះ​ស្រាប់​។​
 
​ក្នុង​លិខិត​មាន​ក្រាស​ចំនួន​បី​ទំព័រ​ដែល​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​សរសេរ​ផ្ញើ​ជូន​ឪពុក​ម្ដាយ​ ​ដើម្បី​បញ្ជាក់​ពី​គោលបំណង​ក្នុង​ការសិក្សា​របស់​លោក​បាន​រៀបរាប់​ដូចតទៅ​៖​
 
​ជូន​ចំពោះ​ពុក​និង​ម៉ែ​ជាទី​គោរព​
 
​ខ្ញុំ​សង្ឃឹម​ថា​ពុក​ម៉ែ​និង​គ្រួសារ​របស់យើង​បាន​សុខសប្បាយ​ជា​ធម្មតា​ទេ​ ​។​ ​ចំណែកខ្ញុំ​ឯណេះ​មាន​សេចក្ដី​សុខសប្បាយ​ជា​ធម្មតា​ទេ​ ​ហើយ​ការសិក្សា​របស់​ខ្ញុំ​ ​ក៏​ប្រកបដោយជោគជ័យ​ដែរ​ ​។​
 
​ជាមួយ​ដែល​ខ្ញុំ​ចង់​ជំរាប​ពុក​និង​ម៉ែ​ឱ្យ​បាន​ជ្រាប​នោះ​គឺ​បំណង​របស់​ខ្ញុំ​ក្នុង​ការសិក្សា​នេះ​ ​។​ ​មកទល់​ឥឡូវនេះ​ ​ខ្ញុំ​មានបំណង​បី​យ៉ាង​ ​គឺ​ចង់​រៀន​ជា​ទា​ហ៊ាន​ខាង​បើកយន្តហោះ​ ​ឬ​យ៉ាងហោចណាស់​ក៏​ទា​ហ៊ាន​ដីគោក​ដែរ​ (​ជា​បំណង​របស់​ខ្ញុំ​តាំងពីតូច​ ​ហើយ​ពុក​ម៉ែ​ក៏​ធ្លាប់​បាន​សួរ​ខ្ញុំ​លេង​ដែរ​) ​រៀន​ខាង​សេដ្ឋកិច្ច​ ​និង​ខាងនយោបាយ​ ​។​ ​តែ​មកដល់ពេលនេះ​ ​បំណង​ទីមួយ​របស់​ខ្ញុំ​ ​គឺ​ខ្ញុំ​សូម​ទុក​មួយអន្លើ​សិន​ ​ហើយ​ខ្ញុំ​ក៏​ចង់​សួ​រពុក​ដែរ​ ​តើ​បំណង​ទីពីរ​ ​និង​ ​ទីបី​របស់​ខ្ញុំ​ល្អ​ដែរ​រឺ​ទេ​ ​។​ ​ចំពោះ​ការ​រៀន​ខាងសេដ្ឋកិច្ច​ ​គឺ​ខ្ញុំ​នៅតែ​រៀន​ ​និង​ខ្ញុំ​នឹង​ខិតខំ​រៀន​រហូតដល់​បាន​ ​P​h​D​ (​Doctor​ ​Degree​) ​ហើយ​ចំណេះ​រៀន​ខាងនយោបាយ​ (​Political​ ​Science​) ​គឺជា​ការ​រៀន​ដើម្បី​មុខវិជ្ជា​បន្ទាប់បន្សំ​ (​ឬ​ជា​មុខវិជ្ជា​ទីពីរ​របស់​ខ្ញុំ​ក្រៅពី​ ​Economics​). ​Political​ ​Science​ ​គឺ​រៀន​អំពី​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ពិភពលោក​និង​ព្រឹត្តិការណ៍​រៀងរាល់ថ្ងៃ​ ​។​ ​ហើយ​ម្យ៉ាងទៀត​ ​បើ​យើង​រៀន​បាន​ពីរបី​គួរ​នៅ​ក្នុង​ ​Political​ ​Science​ ​ហើយ​យើង​បាន​ពិន្ទុ​ល្អ​ ​យើង​និង​ត្រូវ​បាន​អនុ​ញ្ញាតិ​អោយ​ទៅ​រៀនធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​របស់​អាមេរិកាំង​រយៈពេល​ប្រហែល​ពី​ពីរ​ទៅ​ប្រាំ​ ​ឬ​ប្រាំមួយ​ខែ​ ​។​ ​ទាំងអស់​នេះ​ដើម្បី​បទពិសោធន៍​ខ្ញុំ​ទៅ​អនាគត​ ​។​ ​យើង​យោបល់​នេះ​ពុក​ថា​ល្អ​ឬ​មិន​ល្អ​ , ​បើ​មិន​ល្អ​ខ្ញុំ​រៀន​អាច​រៀន​តែ​សេដ្ឋកិច្ច​មួយ​មុខ​ក៏បាន​ដែរ​ ​។​ ​ចំពោះ​សាលា​ទា​ហ៊ាន​នៅ​សហរដ្ឋ​អា​មេ​រិ​ច​នេះ​ពិបាក​សុំ​ចូលរៀន​ណាស់​ ​ព្រោះ​ភាគច្រើន​ដែល​អាច​ចូលរៀន​បាន​ ​គឺជា​អាមេរិកាំង​ ​និង​បើជា​អន្តរជាតិ​ ​នោះ​គឺ​ទាល់តែ​ដាក់​ដឺ​ម៉ង់​ពិសេស​ (​បើ​តាម​អ៊ុំ​ប្រុស​និយាយ​ទាល់តែ​អ្នកជួយ​ជា​ថ្នាក់ឧត្តម​សេ​នី​នៅ​ប្រទេសក្រៅ​ ​ឬ​ទូត​ក៏បាន​ ​ឡើង​ទៅ​ទើប​អាច​អោយ​ចូល​បាន​) ​ឬ​ម្យ៉ាងទៀត​ដាក់​ដឺ​ម៉ង​ជា​ ​diplomatic​ ​ក៏បាន​ដែរ​ ​។​ ​សាលា​ទា​ហ៊ាន​នេះ​ឈ្មោះ​ ​West Point​ ​ហើយ​បើ​យើង​រៀន​រយៈពេល​បួន​ឆ្នាំ​ ​ហើយ​អាច​ទទួលយក​សញ្ញាប័ត្រ​ ​Bachelor​ ​Degree​ (​បាក់​សេ​ឡឺ ​ដឺ​ក្រេ) ​ដូច​សាលា​ធម្មតា​ដែរ​ ​តែ​ខុសគ្នា​គ្រាន់តែ​មួយ​ទទួល​សញ្ញាប័ត្រ​ជា​ស៊ីវិល​ ​និង​មួយទៀត​ជា​ទា​ហ៊ាន​ (​សាក់​មួយ​) ​ប៉ុណ្ណោះ​។​ ​ហើយ​បន្ទាប់ពី​រៀន​បួន​ឆ្នាំ​នៅ​សាលា​នោះ​ ​យើង​អាច​ចេញទៅ​រៀន​យក​ ​Master​ ​Degree​ ​និង​ ​Doctor​ ​Degree​ ​នៅ​សាលា​ខាងក្រៅ​ក៏បាន​ដែរ​ ​។​
 
**​សំខាន់​:
 
-​ចំពោះ​មុខវិជ្ជា​ខាងនយោបាយ​សូម​ពុក​ម៉ែ​មេត្តា​កុំ​ប្រាប់​អ្នកក្រៅ​អោយ​ដឹង​អោយ​សោះ​ ​ព្រោះ​វា​ជា​ការសំងាត់​របស់​ខ្ញុំ​ (​សូម​តែ​អ៊ុំ​ប្រុស​អ៊ុំ​ស្រី​ក៏​ខ្ញុំ​មិន​ប្រាប់​អោយ​ដឹង​) ​នេះ​សូម​អោយ​ដឹង​តែ​ពុក​ម៉ែ​និង​ខ្ញុំ​តែប៉ុណ្ណោះ​បានហើយ​.
 
-​ចំពោះ​ [​ការ​] ​រៀន​នៅ​សាលា​ទា​ហ៊ាន​ពុក​ម៉ែ​អាច​ប្រាប់​បងប្អូន​យើង​បាន
-​ចំពោះ​ខ្ញុំ​ ​ខ្ញុំ​យល់ថា​ទា​ហ៊ាន​ ​អ្នកសេដ្ឋកិច្ច​ ​និង​អ្នកនយោបាយ​មាន​ឥទ្ធិពល​ណាស់​នៅ​ក្នុង​សង្គម​. ​ការដែល​សំខាន់​ ​គឺ​ទោះ​ជា​អនាគត​អាច​ទៅជា​អ្នកសេដ្ឋកិច្ច​ រឺ​ក៏​ជា​អ្នកនយោបាយ​ ​គឺ​ខ្ញុំ​ចង់បាន​គ្រឹះ​របស់​ខ្ញុំ​ ​ជា​ទា​ហ៊ាន​ ​ព្រោះ​នេះ​ហាក់ដូចជា​មាន​ឥទ្ធិពល​ណាស់​ដែរ​នៅ​ក្នុង​សង្គម​ ​ព្រោះ​តាមខ្ញុំ​មើល​ប្រវត្តិ​សា​ស្ត​នៅ​អា​មេ​រិ​ច​ ​ឬនៅ​ប្រទេស​មួយ​ចំនួន​ ​គឺ​អ្នកដឹកនាំ​ធំ​ៗ​ច្រើន​ចេញពី​ទា​ហ៊ាន​ដែរ​ ​។​ ​តែ​នេះ​ជា​គំនិត​របស់​ខ្ញុំ​ ​ខ្ញុំ​សូម​អោយ​ពុក​ជួយ​អោយ​យោបល់​ផង​ ​តើ​គំនិត​នេះ​ល្អ​ឬ​មិន​ល្អ​ ​។​
​ជាទីបញ្ចប់​ ​ខ្ញុំ​សូមជូនពរ​ពុក​និង​ម៉ែ​អោយ​ជួបប្រទះ​តែ​នឹង​សេចក្ដី​សុខ​គ្រប់ប្រការ​ . ​សូម​ពុក​ខិតខំ​ថែរក្សា​សុខភាព​របស់​ពុក​អោយ​បាន​ល្អ​ ​។​
 
​អរគុណ​
 
*​បញ្ជាក់​- ​នៅ​សាលា​ទា​ហ៊ាន​ ​ក៏មាន​មុខវិជ្ជា​ផ្សេងទៀត​ដែរ​ ​សេដ្ឋកិច្ច​...
 
​លោក​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​ពេល​អាន​លិខិត​នេះ​នឹង​យល់​ពី​ម៉ា​ណែ​ត​កាន់តែ​ច្បាស់​ ​ហើយ​អ្វី​ដែល​មិន​មាន​ក្នុង​លិខិត​នេះ​ ​គឺ​ម៉ា​ណែ​ត​បាន​ចូល​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ធនាគារ​ពិភពលោក​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើការងារ​នៅ​ប្រទេស​កុង​ ហ្គោ​បន្ទាប់ពី​ជាប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ ​សកលវិទ្យាល័យ​ញ៉ូ​វ​យ៉​ក​។​ ​ម៉ា​ណែ​ត​ធ្លាប់​បាន​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​បារាំង​មួយ​នៅ​ប្រទេស​បារាំង​ដោយ​ស៊ីឈ្នួល​បេះ​ផ្លែ​ ​ប៉ោម​ឱ្យ​គ្រួសារ​នេះ​ដើម្បី​រៀន​ភាសាបារាំង​។​ ​នៅ​ពេលរៀន​ថ្នាក់បណ្ឌិត​នៅ​ប្រទេស​អង់គ្លេស​ម៉ា​ណែ​ត​បាន​ចូល​បង្រៀន​គ​ណិ​ត​វិទ្យា​សម្រាប់​និស្សិត​ឆ្នាំ​ទី​២​ ​និង​ទី​៣​ ​ដើម្បី​បាន​ប្រាក់​ខ្លះ​សម្រាប់​ចំណាយ​កាត់បន្ថយ​ការ​ចំណាយ​របស់​ឪពុក​ម្តាយ​៕

No comments:

Post a Comment