លិខិតមិត្ត​អ្នក​អាន​ផ្ញើ​ថ្វាយ​​ចំពោះ​​ព្រះពុទ្ធ​

 


 

 ព្រះអង្គ​អើយ​! ​ខ្ញុំ​ព្រះករុណ​ពុំ​ធ្លាប់​បាន​បួស​រៀន​ ​ហើយក៏​ពុំ​មានចំណេះ​ដឹង​អ្វី​ឱ្យ​ជាដុំកំភួន​នោះ​ឡើយ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​។​ ​ក៏ប៉ុន្តែ​ខ្ញុំព្រះករុណា​តែងតែ​ង​គោរព​នូវ​ឱវាទ​របស់​ព្រះអង្គ​។​ ​ហើយ​ដោយសារតែ​ជ្រួតជ្រាប​នូវ​ទ​ស្សនៈ​អប់រំ​ចិត្ត​ ​និង​ទ្រឹស្តី​ហេតុ​និង​ផល​ដ៏​មាន​តម្លៃ​នោះ​ហើយ​ ​ទើប​ខ្ញុំ​ព្រះករុណ​ពុំដែល​ភ្លេច​រំឭក​ដល់​ព្រះអង្គ​ឡើយ​។​ ​ពោល​ក្នុង​មួយ​ឆ្នាំ​ទូល​ព្រះ​បង្គំ​អាច​មានឱកាស​បាន​ទៅ​រំឭក​ដល់​ព្រះអង្គ​បាន​ពីរដង​ ​គឺ​នៅ​ចំ​ថ្ងៃកំណើត​ ​និង​ថ្ងៃ​ព្រះអង្គ​ទ្រង់​បរិនិព្វាន​។​

​ឥឡូវ​ទូលបង្គំ​និយាយ​ខ្លឹមសារ​សំបុត្រ​ដែល​ចង់​ផ្ញើ​ទៅ​ព្រះអង្គ​តែម្តង​ទៅចុះ​។​ ​ព្រះអង្គ​ធ្លាប់​មានពុទ្ធដីកា​មុននឹង​ចូល​ព្រះ​និព្វាន​ថា​ ​«​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គិត​ពី​ថ្ងៃនេះ​ទៅ​ ​ខ្វះ​តែ​៣​ខែ​ទៀត​ទេ​ ​តថាគត​នឹង​រំលត់​ខន្ធ​ចូល​ទៅកាន់​ព្រះ​និព្វាន​ហើយ​»​។​ ​សារ​​​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​តាំងពី​៣​ខែ​ ​មុននឹង​ទ្រង់​រលត់ខន្ធ​ហាក់​ដិតដាម​នៅ​ក្នុង​ចិត្ត​ខ្ញុំព្រះករុណា​ ​ដ្បិត​ខ្ញុំព្រះករុណា​ស្ញើ​ច​ស​សើ​រលើ​ប្រតិដ្ឋញាណ​ ​និង​ការ​ប្រមើល​ពេលវេលា​ទៅមុខ​ ​ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​ប្រកបដោយ​ស​ច្ចៈ​។​ ​ថ្ងៃនេះ​ហើយ​ជា​ថ្ងៃ​១​៥​កើត​ ​ខែ​មាឃ​ ​ដែល​ព្រះអង្គ​ទាយ​ដឹងមុន​ថា​ ​ទ្រង់​នឹង​យាង​ចូល​ព្រះ​និ​ព​ន្វា​ន​។​ ​ព្រះពុទ្ធជាម្ចាស់​នៃ​ខ្ញុំ​! ​មាន​មនុស្ស​មួយ​ចំនួន​ធំ​នៅ​ទ្វីប​អឺរ៉ុប​ ​អាមេរិក​ ​អាស៊ី​ ​និង​ឥណ្ឌា​ ​ដែល​ខ្ញុំព្រះករុណា​ធ្លាប់​ជួប​ ​ពួកគេ​ស្ញើ​ច​នឹង​ទ​ស្សនៈ​របស់​ទ្រង់​រហូតដល់​គេ​នាំគ្នា​ទិញ​រូប​បដិមា​តំណាង​ទ្រង់​ដាក់​តាំង​នៅក្នុងផ្ទះ​ពួកគេ​ទុកជា​ស​ក្ការៈ ​ដើម្បី​បង្ហាញ​សេចក្តី​គោរព​ផង​ ​និង​សេចក្តី​ពេញចិត្ត​ដែល​ពួកគេ​មាន​ចំពោះ​ទ្រង់​ផង​។​ ​ការណ៍​នេះ​ធ្វើ​ឱ្យ​ខ្ញុំព្រះករុណា​រំភើបចិត្ត​ ​ខណៈ​ខ្ញុំព្រះករុណា​បាន​ត្រឹមតែ​រំឭក​ដល់​ទ្រង់​តែ​២​ដង​ទេ​ក្នុង​មួយឆ្នាំៗ​។​ ​តែ​ជាអកុសល​ដែរ​ ​ព្រះអង្គ​អើយ​ ​ចាប់ពី​ឆ្នាំនេះ​ (​ឆ្នាំ​២​០​២​០​) ​តរៀងទៅ​ ​ខ្មែរយើង​រួម​ទាំង​ខ្ញុំព្រះករុណា​ផង​ ​លែង​មាន​ពេល​ទៅ​ចូលរួម​ពិធីបុណ្យ​រំឭក​ដល់​ថ្ងៃ​ចាប់កំណើត​ ​និង​ចូល​បរិនិព្វាន​របស់​ទ្រង់​តទៅទៀត​ហើយ​។​

​ព្រះពុទ្ធជាម្ចាស់​! ​ខ្ញុំព្រះករុណា​ដឹង​ ​ថា​ក្រៅពី​ពិធី​រំឭក​ដល់​ទ្រង់​ទាំងពីរ​ពេល​ក្នុង​ឆ្នាំ​នីមួយៗ​ ​ក៏​នៅ​មាន​ពេល​ច្រើន​សន្ធឹកសន្ធាប់​ផ្សេងទៀត​ដែរ​ ​ដែល​យើងខ្ញុំ​ជា​ជន​ជាតិខ្មែរ​ ​ធ្លាប់​រើស​យក​ព្រះពុទ្ធសាសនា​ ​ជា​សាសនា​របស់​រដ្ឋ​នេះ​ ​អាច​ទៅ​គោរព​ ​និង​រំឭក​ដល់​ព្រះអង្គ​បាន​។​ ​ក៏ប៉ុន្តែ​ក្នុងនាម​ពុទ្ធសាសនិកជន​ ​និង​ពលរដ្ឋ​ដែល​ដឹង​ក្តី​ឡើង​ ​បាន​ដឹងឮ​ពី​ពិធី​ដ៏​សំខាន់​ ​និង​មានន័យ​ខ្លឹមសារ​នេះ​ ​ខ្ញុំព្រះករុណា​ពិតជា​ស្តាយ​។​ ​តែ​អ្ហើយ​ព្រះអង្គ​អើយ​ ​ខ្ញុំ​ពុំ​មាន​ចេ​នា​នាំសារ​មិន​ល្អ​អ្វី​ថ្វាយព្រះ​អង្គជា​ម្ចាស់​នោះ​ទេ​ ​គឺ​គ្រាន់តែ​ចង់​ថ្វាយ​ឱ្យ​ទ្រង់​ជ្រាប​តែ​បុណ្ណឹ​ង​ថា​ ​យើង​លែង​មាន​ពេល​ជុំគ្នា​រំឭក​ដល់​ទ្រង់​ជា​ផ្លូវការ​ទៀតហើយ​៕​

​ដោយ​អារាម​បាក់បែក​

​ថ្ងៃ​១​៤​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ពុទ្ធសករាជ​២​៥​៦​៣​

No comments:

Post a Comment