កូនគំនិត​សាកល្បង​ពិចារណា​

 




រូបរាងកាយមនុស្សទាំងមូលរួមបញ្ចូលដោយចិត្តនិងកាយ អ្នកសិក្សាជំនាញចិត្តវិទ្យានិយាយថា ចិត្ដ គឺជាចៅហ្វាយ ឯកា គឺជាខ្ញុំបម្រើគេ កាលណាមនុស្សមិនស្គាល់អំពីចិត្តខ្លួនឯងគ្រប់ជ្រុងជ្រោយទេ មនុស្សមិនអាចដោះស្រាយបញ្ហាបានឡើយ

ក្នុងសិក្ខាសាលាមួយ អ្នកជំនាញចិត្តវិទ្យាបានសួរទៅកាន់សិក្ខាកាមទាំងអស់ថា អ្នកណាខ្លះធ្លាប់ពិសាស្រាសូមលើកដៃ ហើយអ្នកណាខ្លះធ្លាប់ហាត់ប្រាណសូមលើកដៃ តាមការកត់សម្គាល់ខណៈនោះឃើញអ្នកមិនធ្លាប់ហាត់ប្រាណទាល់តែសោះក៏បានលើកដៃដែរ ពេលអ្នកជំនាញនិយាយអំពីរឿងពិសាស្រា «អ្នកធ្លាប់ក៏មិនបានលើកដែរ» ព្រោះសិក្ខាកាមមួយចំនួនធំនៅក្នុងសិក្ខាសាលានេះ គឺជាមិត្តភក្ដិរបស់ខ្ញុំ ម្យ៉ាងពួកគេសុទ្ធតែជាគ្រូបង្រៀនទៀតផង ត្រង់នេះហើយ ដែលគេហៅថា ចិត្តមនុស្ស?/
មានដឹងទេថា ការហាត់ប្រាណកន្លះម៉ោងចំណេញអាយុនាទី អ្នកខ្លះដឹងដែរថាហាត់ប្រាណកន្លះម៉ោងចំណេញអាយុពីរនាទី តែមិនព្រមហាត់ អ្នកខ្លះទៀតដឹងថា ការពិសាស្រាច្រើនធ្វើឱ្យខ្លោចថ្លើម ប៉ុន្តែនៅតែប្រព្រឹត្តិ ត្រង់នេះហើយ គឺជាចិត្ត ទាល់តែមនុស្សយល់ពីចិត្តគ្រប់ជ្រុងជ្រោយហើយ ទើបអាចដោះស្រាយរឿងចិត្តបានល្អ ចិត្តគ្មានពណ៌ គ្មានរូប ប៉ះមិនបាន តែសាហាវពិសពុលជាទីបំផុត

មានធ្លាប់សម្គាល់ទេថាចិត្តនៅឯណា ហើយហេតុអ្វីបានជាវាអ៊ីចឹង? បើទោះបីជាដឹងថា ការដាក់មួយកែវខ្លោចថ្លើមហើយ ប៉ុន្តែនៅតែផឹកទៀត ទោះដឹងថា ការដាក់មួយដើមខ្លោចសួត ប៉ុន្តែនៅតែជក់ ចំណែកការហាត់ប្រាណក្នុងមួយថ្ងៃតែកន្លះម៉ោងចំណានាទី ហើយការសមាធិកន្លះម៉ោងក្នុងមួយថ្ងៃចំណានាទីទៀត ប៉ុន្តែនៅតែមិនខ្ចីខ្វល់ពីវាឡើយ អ្នកខ្លះយល់ស្របថា វាអ៊ីចឹងដែរ តែខ្លួនឯងមិនព្រមអនុវត្តខ្លួនឯងហើយថែមទាំងណែនាំគេឯងទៅទៀត ថាការហាត់ប្រាណ ការសមាធិចំណេញអាយុ ខណៈខ្លួនឯងវិញបែរជាសត្វគីង្គក់លក់ថ្នាំស្រែងសុទ្ធសាធ

មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហា គ្រាន់តែបញ្ហាទាំងនោះខុសប្លែកគ្នាទៅតាមអំពើដែលខ្លួនប្រព្រឹត្ត ប្រសិនយ៉ាងដូច្នេះមែន តើយើងគួរដោះស្រាយយ៉ាងដូចម្ដេច? វាផ្ដើមចេញពីប្រវត្តិរបស់យើង ចិត្តមានការប្រែប្រួលលឿនណាស់ ពិតដូចមិនពិត មិនពិតដូចពិត ពិតនិងមិនពិត គឺតែមួយ បញ្ហាផ្លូវកាយមើលឃើញក្រឡែតប៉ុណ្ណឹងហើយនៅឡើយគង់តែភ្លាត់ក្នុងវេលាខ្លះ ចុះទម្រាំបញ្ហាផ្លូវចិត្តដែលជារបស់មើលមិនឃើញ សូមជ្រាប់ថា បើយើងចង់ដឹងពីផ្លូវចិត្តអ្នកណាម្នាក់ ទោះឈាមនៅទល់នឹងភ្នែក ក៏មិនឃើញដែរ នៅមានរឿងពិសេសជាច្រើនទៀត ដូចអ្នកខ្លះជួបជជែកគ្នាជាមួយមនុស្សដែលមានបញ្ហានៅថ្ងៃនេះ ស្រាប់តែស្អែកឡើងគាត់ស្លាប់បាត់ «អ្ហ‍៊ឺ៎ះ! ជួបអញម្សិលមិញ... និយាយជាមួយអញញញឹមសប្បាយ អត់អីផងហ្នឹង! ហា៎! ស្លាប់ហើយ!» នៅក្នុងសង្គមខ្មែរមានធ្លាប់ ធ្លាប់ឃើញបែបនេះទេ ប្រជាជនខ្មែរធ្លាប់ស្ដាយក្រោយតែញយអំពីរឿងបែបនេះ អ៊ីចឹងបានគេនិយាយថា ចិត្តពិតជាពិបាកមើលណាស់ ពិតដូចជាមិនពិត មិនពិតដូចជាពិត ពិតនិងមិនពិត គឺដូចតែគ្នា

ចិត្ដមនុស្សប្រែប្រួលគ្រប់ពេល ជួនពិត ជួនក៏មិនពិត សម្ដីមនុស្សម្នាក់និយាយចេញមកអ៊ីចឹង តែមិនប្រាកដថាក្នុងចិត្តរបស់គាត់អ៊ីចឹងទេ ពេលខ្លះដឹងថាសម្ដីគាត់និយាយមិនពិតហើយ ហេតុអ្វីនៅតែចង់ស្ដាប់សម្ដីដែលមិនពិតហ្នឹងខ្លាំងម្ល៉េះ ពេលខ្លះដឹងច្បាស់ថាគេកុហក គេបោក គេកេងប្រវ័ញ្ច ហេតុអ្វីនៅតែជឿគេទៀត

ពីមុនស្រឡាញ់គ្នាសឹងស្លាប់! ពួកគាត់រស់នៅជាមួយគ្នាមានកូនមួយ បានកូនពីរមិនដែលឈ្លោះទាស់ទាញគ្នាសោះ ពេលគ្រូជួបទាយគ្រាន់តែគ្រូទាយថា ឆ្នាំអ្នកទាំងពីរមិនត្រូវគ្នា ពេលមកដល់ផ្ទះវិញឈ្លោះគ្នារាល់ថ្ងៃ កាលដែលមិនទាន់ជួបគ្រូទាយ គឺមិនដែលឃើញអ្នកទាំងឈ្លោះគ្នាសោះ ពេលបានជួបគ្រូទាយហើយឈ្លោះគ្នាព្រឹកល្ងាច ប្រសិនបើពួកគាត់មិនបានជួបគ្រូទាយទេ ម្ល៉េះពេលនេះពួកគេទាំងពីរនាក់ស្រឡាញ់គ្នាដល់ចាស់កោងខ្នងរៀងទៅហើយ

ដោយ វិបុល
ថ្ម សៃ វណ្ណដា

No comments:

Post a Comment