រំលឹកខ្លួនឯង

 

រៀងរាល់កត្តិករអឹកខ្យល់

ខ្ញុំតែងនឹកដល់អនុស្សា

គ្រាកាលនៅតូចវ័យកុមារ

ល្ងាចឡើងជីតាហៅមកប្រៀន។

 

ចៅជុំភ្លើងភ្នក់ជក់រសក្លិន

តាខ្ញុំគាត់ប៉ិនតែងនិទាន

ដំណាលរឿងរ៉ាវស្រាវរបៀន

ត្រចៀកខ្ញុំញៀននឹងផលា។

 

រឿងមួយតាផ្ដើមដោយមាណព

ក្នុងឋានថ្ងៃយប់ប្រឹងរក្សា

ចិញ្ចឹមមើលថែសត្វមហា

សាច់រឿងនេះណាខ្ញុំនៅដឹង។ 

 

គាត់ឱ្យចំណីសត្វមិនព្រួយ

ស្រាប់តែថ្ងៃមួយគាត់ស្រវឹង

ភ្លេចចំណីសត្វសត្វខេខឹង

ក៏ផ្ទុះកំហឹងស្រុះកាយា។

 

ធ្វើបដិវត្តដេញមាណព

រត់ចេញទាំងយប់គ្រប់អាសារ

ពួកសត្វឡើងគ្រងលើរដ្ឋា

ហើយចែកអាហារឆីត្រសង។

 

១៨ តុលា ២០១២១

No comments:

Post a Comment