ជីក​ស្មៅ​ជីក​ទាំង​ឬ​ស​



​ដូច​កម្មាភិបាល​ទេ​! ​និយាយ​ពី​កម្មាភិបាល​នឹកដល់​ឃ្លា​មួយ​ ​គឺ​ ​«​ជីក​ស្មៅ​ជីក​ទាំង​ឬ​ស​»​ ​ត្រូវ​បាន​អ្នក​សិក្សា​មួយ​ចំនួន​ចាត់​ចូលក្នុង​សំនួន​ពាក្យ​។​ ​សំនួន​ពាក្យ​នេះ​ ​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ​ជាពិសេស​នៅ​ក្នុង​របប​ខ្មែរក្រហម​។​ ​ក្នុង​សម័យ​កម្ពុជាប្រជាធិបតេយ្យ​ ​សំនួន​ពាក្យ​ ​«​ជីក​ស្មៅ​ជីក​ទាំង​ឬ​ស​»​ ​ពេញ​និយម​ខ្លាំង​លើ​ការ​អនុវត្ត​ក្នុង​ជំនាន់​នោះ​។​


​តាម​ចាស់ៗ​ដែល​មានជីវិត​រស់រាន​ពីសម័យ​នោះ​ ​គាត់​ដំណាល​ថា​ ​«​ក្នុង​គ្រួសារ​ ​បើ​សមាជិក​គ្រួសារ​ណា​ម្នាក់​ត្រូវ​អង្គការ​យកទៅ​សម្លាប់​ ​គឺ​ត្រូវ​សម្លាប់ចោល​ទាំង​គ្រួសារ​»​ ​ឬ​តាមន័យ​ម្យ៉ាងទៀត​ ​«​បើ​ថ្នាក់​ដឹកនាំ​ឬ​កម្មាភិបាល​ណា​ម្នាក់​ត្រូវ​អង្គការថ្នាក់លើ​ចោទ​ថា​ក្បត់​ ​សមាសភាព​ដែល​ជា​សហការី​ក៏​ក្បត់​ដែរ​។​ ​ពួកគាត់​ត្រូវ​អង្គការ​យកទៅ​សម្លាប់ចោល​ទាំងអស់​»​ ​ឬ​ប្រើ​ពាក្យ​ភ្ជាប់​គ្នា​ថា​ ​«​ជីក​ស្មៅ​ជីក​ទាំង​ឫស​ ​សម្លាប់​មនុស្ស​សម្លាប់​ទាំងពូជ​»​។​


​តាមន័យ​ត្រង់​ ​ដើម្បី​កុំ​ឱ្យ​ស្មៅ​ដុះ​សាជាថ្មី​ ​គេ​ត្រូវ​ជីក​យក​ទាំង​ឬ​ស​។​ ​តាម​រឿង​ចិន​កាប់​ដាវ​ ​បើ​គេ​យល់ថា​ក្រុម​ណាមួយ​ ​ឬ​បុគ្គល​ណាមួយ​ដែល​ជា​គូប្រជែង​ ​ឬ​គូប្រឆាំង​មិន​ពេញចិត្ត​ទៅ​នឹង​មនោគមវិជ្ជា​របស់​គេ​ត្រូវ​គេ​ក​ម្ទេ​ច​ចោល​ទាំងអស់​ ​ដើម្បី​កុំ​ឱ្យ​ប្រឆាំង​តប​មកវិញ​។​

No comments:

Post a Comment