តើ​អ្នកដឹង​ទេ​?​ ​វិមានឯករាជ្យ​


 

ប្រជាជន​កម្ពុជា​ ​និង​ភ្ញៀវ​ទេសចរ​ ​ដែល​បាន​មកដល់​រាជធានី​ភ្នំពេញ​តែងតែ​ចាប់អារម្មណ៍​ចំពោះ​វិមានឯករាជ្យ​។​ ​វិមានឯករាជ្យ​ ​គឺជា​សំណង់​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​កម្ពុជា​។​

​ហេតុអ្វីបានជា​គេ​សាងសង់​វិមានឯករាជ្យ​?

​រៀងរាល់ថ្ងៃ​ ​៩​ ​វិច្ឆិកា​ ​កម្ពុជា​តែង​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យជាតិ​យ៉ាង​មហោឡារិក​ ​នៅ​វិមានឯករាជ្យ​ ​ក្រោម​ ​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពស់ខ្ពស់​របស់​ព្រះ​មហា​ក្សត្រ​​ខ្មែរ​ ​និង​ថ្នាក់​ដឹក​នាំ​កំពូល​ ​នៃ​ស្ថាប័ន​ព្រឹទ្ធសភា​ ​រដ្ឋសភា​ ​និង​រាជរដ្ឋាភិបាល​មក​ពី​ក្រសួង​មន្ទីរ​នានា​។

​វិមានឯករាជ្យ​សាងសង់​ឡើង​នៅ​ឆ្នាំ១៩៥៨​ ​ក្នុង​រាជព្រះបាទ​នរោត្តម​ ​សុ​រា​ម្រិ​ត​ ​(​១៩៥៥​-​១៩៦០​)​ ​ដែល​រចនា​ប្លង់​ដោយ​ស្ថាបត្យករ​ដ៏​ឆ្នើម​របស់​កម្ពុជា​ ​គឺ​លោក​ ​វណ្ណ​ ​ម៉ូ​លីវ​ណ្ណ​។​ ​វិមាន​ឯករាជ្យ​នេះ​កសាង​ឡើង​ដើម្បី​ជា​និមិត្តរូប​បញ្ច​ក់​ថា​ ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង​នៅ​ឆ្នាំ១៩៥៣​ ​ដែល​បាន​គ្រប់គ្រង​កម្ពុជា​រយៈពេល៩០ឆ្នាំ​ ​២ខែ​ ​និង២៨ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃទី១១​ ​សីហា​ ​១៨៦៣​ ​ដល់​ថ្ងៃទី៩​ ​វិច្ឆិកា​ ​១៩៥៣​ ​និង​ជា​ស្តូប​គោរព​វិញ្ញា​ណ​ក្ខ័ន្ធ​ ​អ្នក​ស្លាប់​ក្នុង​បុព្វហេតុ​ជាតិ​។​ ​

​សំណង់​វិមាន​ឯករាជ្យនេះ​ ​ជា​ស្តូ​ត​ដែល​មាន​កម្ពស់២០ម៉ែត្រ​ ​មាន៥ជាន់​ ​ដោយ​យក​លំនាំ​តាម​​រាង​​ផ្កាឈូក​ក្រពុំ​ ​និង​លម្អ​ដោយ​ក្បាល​ពស់នាគរាជ​ចំនួន១០០ក្បាល​ ​សាងសង់​ឡើង​តាម​គំរូ​រចនាបថ​របស់​ប្រាសាទអង្គរវត្ត​អច្ឆរិយវត្ថុ​កម្ពុជា​។​ ​៥០ឆ្នាំក្រោយ​មក​ ​វិមាន​ឯករាជ​បាន​ក្លាយជា​ទីសម្រាប់​ប្រារព្ធ​ពិធី​ផ្លូវការ​ថ្នាក់​ជាតិនានា​៕​

No comments:

Post a Comment