គេឡាយជេរគ្នាស៊ែរដាច់ដៃ
ទាំងយប់ទាំងថ្ងៃឥតដេកពួន
តាមដានដាច់បាយភ្លេចខួរខ្លួន
លែងខ្វល់ចិនយួនពួនពេញស្រុក។
អ្នកឡាយជេរគ្នាទាំងមានខ្សត់
អ្នកស្ដាប់គេស្បថបែរមិនសុខ
ផ្ដើមទាញវិភាគតាមពាក្យរុកបុក
ខ្លះមិនស្រណុកសំកុកតាម។
អ្នកឡាយជេរគ្នាចាប់ផ្ដើមល្បី
ទាំងប្រុសទាំងស្រីគ្មានអ្នកហាម
សីលធម៌ធ្លាក់ចុះច្រោះរហាម
ជីវិតដិតដាមច្បាមរឿងជេរ។
អ្នកល្បីស្រុកខ្មែរតែប៉ុណ្ណឹង
ម្ង៉ៃៗខំប្រឹងឥតទំនេរ
កកាយហែកហួរធ្លុះធ្លាយកេរ្តិ៍
ត្រឹមអ្នកលក់ឡេក៏ឡើងគោត្ត៕
No comments:
Post a Comment