អូនថាបងចាស់ សក់ខ្មៅប្ដូរផ្លាស់ ប្រែស្កូវមួយៗ
ស្បែកក៏ជ្រីវជ្រួញ ដូចសត្វបង្កួយ អូនដប់ប្រាំមួយ
បងកុំគិតប៉ង។
ខូចតែស្បែកហ្វ្រាំង ពីមុនបងខ្លាំង ទោះវាបែករ៉ង
ក្រោយបងផ្លាស់វិញ ស៊ីជាងមុនផង ជាន់សាកមើលម្ដង
នួនល្អងកុំភ័យ។
សាក់ស៊ីនៅមាំ អូនឡើងទន្រ្ទាំ ក៏វាមិនថ្វី
អូនឡើងជិះបាន តាមចិត្តស្រស់ស្រី គ្មានហានិភ័យ
ស្រីប្រើមិនស្លក់។
ទោះពេលឥឡូវ សក់បងរាងស្កូវ តែដងបបក់
នៅតែរលាស់ មិនងាយដង្ហក់ ស្ទួចតាមបឹងកក់
ជាមួយកល្យាណ៕
No comments:
Post a Comment