ថ្ងៃនេះ កូនអត់ទ្រាំបាន... អ្នកដទៃអត់ទ្រាំមិនបាន។ បើកូនអត់ទ្រាំបានចំពោះរឿងដែលអ្នកដទៃអត់ទ្រាំមិនបាននៅថ្ងៃនេះ។ នៅថ្ងៃស្អែកកូនប្រាកដជាសម្រេចកិច្ចការដែលអ្នកដទៃសម្រេចមិនបាន កូននឹងមានឈ្មោះថា ជោគជ័យ...
មេបក្សទេវតាហៅសារភ្នាល់រវាងកូនប្រុស និងលោក សម រង្ស៊ី ជាសារក្មេងប្រដៅចាស់ពាល
ភ្លាមៗបន្ទាប់ពីឃើញកូនប្រុសផ្ញើសារបបួលលោក សម រង្ស៊ី ភ្នាល់គ្នា ដើម្បីបញ្ជាក់ភាពស្អាតស្អំជុំវិញសញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក (West Point) ស្រាប់តែមេបក្សទេវតាបង្ហោះសារជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ស្តាប់ក្មេងប្រដៅចាស់ពាល»។ មេបក្សទេវតាឧទានថា វាល្អម្យ៉ាងដែរ! នេះប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេង បើលេងកុំខឹង sick! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ។
នៅថ្ងៃទី២៨ ចុងឆ្នាំ២០២១ កូនប្រុសច្បងរបស់មេបក្សទេវតា ដែលទើបតែជាប់ឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីបក្សទេវតាបានចេញសារដ៏វែងមួយតបទៅលោក សម រង្ស៉ី កំពុងនិរទេសនៅស្រុកបារាំងដែលចេះតែដៀមដាម ឌឺដង បែបវាយប្រហារមួយដងជាពីរដងទៅលើកម្រិតសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក ឬហៅថា West Point របស់លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត បែបទ្រាំមិនបាន ក៏បបួលលោក សម រង្ស៉ី ភ្នាល់គ្នា ដោយយកតំណែងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួនមកភ្នាល់។
លក្ខខណ្ឌនៃការភ្នាល់គ្នានេះ គឺលោក ហ៊ុន ម៉ាណែត បានឱ្យលោក សម រង្ស៉ី ស្វែងរកការបញ្ជាក់ពីសាលា West Point ក៏ដូចជាសាកលវិទ្យាល័យញូវយ៉ក (New York University) និងសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) ថាតើកាលនៅរៀនទីនោះ លោកគ្មានសមត្ថភាព ឬការរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យលោក ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ លោកនឹងលាលែងពីតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតមកពីបក្សទេវតាភ្លាម។ ផ្ទុយទៅវិញ បើលោក សម រង្ស៉ី មិនអាចរកការបញ្ជាក់ពីសាលាទាំង៣នេះបានទេ លោក ហ៊ុន ម៉ាណែត ទាមទារឱ្យលោក សម រង្ស៉ី លាឈប់ពីសង្វៀននយោបាយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment