អ្នកប្រើ​ទូរសព្ទ​មាន​ដឹង​ទេ​ ថាទូរសព្ទ​​មានកំណើត​តាំងពី​ពេលណា​មក​?

 


ទូរសព្ទ​ គឺជា​ឧបករណ៍​ទូរគមនាគមន៍​ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​សន្ទនា​ជា​សំឡេង​ទៅកាន់​ដៃគូ​ម្ខាងទៀត​ដែល​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​។ សម័យ​បច្ចុប្បន្ន​ ទូរស័ព្ទ​កាន់តែ​មាន​បច្ចេកវិទ្យា​ទំនើប​ឡើង​ៗ ទន្ទឹម​នឹង​ការប្រើ​ប្រាស់​ស្ទើរតែ​ពេញ​សាកលលោក​ អ្នកប្រើ​ប្រាស់​មួយចំនួន​ នៅ​មិនទាន់​ដឹង​ថា​ ទូរសព្ទ​មានកំណើត​តាំងពី​ពេលណា​ ហើយ​រក​ឃើញ​ដំបូង​ដោយ​អ្នកណា​នោះ​ទេ​។

ទូរសព្ទ​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៨៧៦​ ដោយ​លោក​ អា​ឡិច​ហ្សង់​ឌ័រ​ ក្រា​ហាម​ប៊ែល​ ជនជាតិ​អា​មរិ​កដើម​កំ​ណើ​តស្កុ​តលែន​។ គាត់​គឺជា​អ្នក​វិទ្យាសាស្ត្រ​ វិស្វករ​ និង​ជា​សាស្ត្រា​ចារ្យ​បង្រៀន​មនុស្ស​គរ​ និង​ជំនួយការ​របស់​លោក​ឈ្មោះ ​Thomas​ A.Watson​ ជនជាតិ​អាមេរិក​។

លោក​អា​ឡិច​ហ្សង់​ឌ័រ​ ក្រា​ហាម​ប៊ែល​ កើត​ថ្ងៃទី៣​ មីនា​ ឆ្នាំ១៨៤៧​ នៅ​ទីក្រុង​ Edinburg​ ប្រទេស​ស្កុ​តលែន​។ ប្រពន្ធ​និង​ម្តាយ​របស់​លោក​អា​ឡិច​ហ្សង់​ឌ័រ​ គឺជា​មនុស្ស​គរ​ ដូច្នេះហើយ​ទើប​ជំរុញ​ឱ្យ​លោក​ព្យាយាម​បង្កើត​ទូរសព្ទ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​របស់​មនុស្ស​ទូទៅ​។

លោក​ Bell​ ពិសោធ​ឧបករណ៍​ទូរសព្ទ​របស់​លោក​ដំបូង​ដោយ​និយាយទៅ​កាន់​ជំនួយការ​លោក​ Watson​ ស្ថិតនៅ​ក្បែរ​បន្ទប់​របស់​លោក​ថា​ «លោក​ Watson​ មក​ទីនេះ​…ខ្ញុំ​ចង់​ជួប​លោក​»។ ក្រុមហ៊ុន​ទូរសព្ទ​របស់​លោក​ Bell​ បាន​ដំណើរការ​ក្នុង​ឆ្នាំ១៨៧៨​ មានឈ្មោះ​ពេញ​ American​ Telephone​ and​ Telegraph​ Company​ បច្ចុប្បន្ន​ឈ្មោះ​ជា​អក្សរកាត់ ​ AT​&​T មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស​ សហរដ្ឋអាមេរិក​។ លោក​អា​ឡិច​ហ្សង់​ឌ័រ​ ក្រា​ហាម​ប៊ែល​ស្លាប់​នៅ​ថ្ងៃទី២​ សីហា​ ឆ្នាំ​ ១៩២២​ ក្នុង​ខេត្ត​ Nova​ Scotia​ ប្រទេស​កាណាដា​ ដោយសារ​ជំងឺ​ទឹកនោមផ្អែម​៕

No comments:

Post a Comment