ការរកស៊ីរបស់អ្នកនឹងបរាជ័យ ប្រសិនបើអ្នកមិនព្រមសំលៀងពូថៅ

 


«បុរស​អ្នក​កាប់អុស» គឺជា​រឿង​មួយ​ដែល​បង្កប់ន័យ​អប់រំ​ក្នុង​ចំណោម​រឿង​និទាន​ទាំង​ឡាយ​របស់ អ៊ីសុប (Aesop)។ ដល់​ពេល​អ្នក​អាន​រឿង​នេះ​ចប់​ប្រហែល​ជា​អ្នក​នឹង​យល់​ពី​ហេតុ​នាំ​ឱ្យ​បាត់​បង់​ប្រសិទ្ធភាព​ការ​ងារ។

មាន​បរុសជា​អ្នក​កាប់អុស​ម្នាក់ ត្រូវ​ថៅកែ​របស់​គាត់​ឱ្យ​ពូថៅ​ដ៏​មុត​មួយ រួម​ទាំង​បង្ហាញ​ទី​តាំង​ដែល​គាត់​ត្រូវ​ទៅ​កាប់។ ថ្ងៃ​ដំបូង បុរស​អ្នក​កាប់អុសកាប់​បាន​១៨​ដើម។

«ពិត​ជា​ល្អ​ខ្លាំង​ណាស់​!» ថៅកែលាន់មាត់សរសើរ​គាត់ «ខំ​ប្រឹង​បន្ត​ទៀត​!» ពាក្យ​សម្ដីសរសើរ​របស់​ថៅកែ​បាន​លើក​ទឹក​ចិត្ត​ដ៏​ខ្លាំង​មួយ។

ថ្ងៃ​បន្ទាប់​បុរស​នោះ​ខិតខំ​ប្រឹង​ជា​ខ្លាំង ប៉ុន្តែ​គាត់​កាប់​បាន​ត្រឹម​តែ១៥​ដើម​តែ​ប៉ុណ្ណោះ។ ថ្ងៃ​បន្ទាប់​ទៀត បុរស​នោះ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត ប៉ុន្តែ​គាត់​អាចកាប់​បាន​ត្រឹម​តែ១០​ដើម។ ថ្ងៃ​បន្ទាប់ៗ​ទៀត គាត់​កាប់​បាន​កាន់​តែ​តិច​ទៅៗ បើ​ទោះ​បីជា​គាត់​ខំ​ប្រឹង​ខ្លាំង​ណា​ក៏​ដោយ។

គាត់​និយាយ​ក្នុង​ចិត្ត​តែ​ម្នាក់​​ឯង​ថា «ខ្ញុំ​ប្រហែល​ចុះ​ខ្សោយ​កម្លាំង​ហើយ​មើល​ទៅ»។ គាត់​​ក៏​បាន​​ទៅ​ជួប​ថៅកែ​របស់​គាត់ ហើយ​និយាយ​សុំទោស ដោយ​មិន​ដឹងថា​មកពី​មូល​ហេតុ​អ្វី​នោះ​ទេ បាន​ជា​មិន​អាចកាប់​បាន​ច្រើន បើ​ទោះ​បីជា​គាត់​ខំ​ប្រឹង​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ថៅកែ​ក៏​សួរ​គាត់​ថា «តើ​អ្នក​សំលៀងពូថៅ​របស់​អ្នក​ចុង​ក្រោយ​នៅ​ពេល​ណា?»

«សំលៀង? ខ្ញុំ​គ្មាន​ពេល​សំលៀងពូថៅ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​រវល់តែខំ​ប្រឹង​កាប់ឈើ» …

ន័យ​អប់រំ​
ពូថៅ គឺ​ប្រៀបដូច​នឹង​ខួរ​ក្បាល។ ឯ​ដើម​ឈើប្រៀប​បាន​នឹង​បញ្ហា។ អ្វី​ដែល​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ថ្ងៃ​នេះ ជាទូ​ទៅ​មិន​ប្រាកដ​ថា​ថ្ងៃ​ស្អែក​នឹង​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​នោះ​ឡើយ។ កុំ​យល់​ថា​អ្វី​ដែល​អ្នក​ចេះ​នៅ​ថ្ងៃ​នេះ អាច​​ប្រើ​ប្រាស់​បាន​រហូត​ឱ្យ​សោះ។ អ្វី​ដែល​អ្នក​ចេះ​នៅ​ថ្ងៃ​នេះ គឺ​ប្រើ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ លុះគ្រា​បន្ទាប់មក​វា​នឹង​បាត់​បង់​ប្រសិទ្ធភាព​ដូច​នឹង​ពូថៅ។ ដូច្នេះ​​ដើម្បី​​ដើរ​ទាន់​ការវិវដ្ដ​សង្គម អ្នក​ត្រូវ​ដុសខាត់​ដោយ​ការសំលៀងខួរ​ក្បាល​អ្នក​ជា​ប្រចាំ តាម​រយៈការ​អាន ការស្ដាប់ អង្កេត​អ្នក​ដទៃ​ដោយ​ចេះ​សួរៗ និង​រក្សា​ការ​សិក្សា​ពេញ​មួយ​ជីវិត៕

សិស្ស​វិទ្យាល័យធ្វើ​ពីធី​ជប់លៀងលា​គ្នាបង្ហាញពីជីវិតពេញដោយខ្លឹមសារ

 


ព្រឹត្តិការណ៍​ដ៏​សែន​រីក​រាយ​លាយឡំ​នឹង​ទឹក​ភ្នែក​របស់​សិស្សានុ​សិស្ស សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង នៅ​ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ គឺជា​ថ្ងៃ​ជួប​ជុំជប់លៀងលា​គ្នា ពោរ​ពេញ​ដោយ​អត្ថន័យ នៃ​ចំណង​មិត្ត​ភាព។ ពិធី​ជប់លៀងលា​គ្នាដែល​​រៀប​ចំ​ធ្វើ​ឡើង​ទាំង​​បី​សាខា​ព្រម​គ្នា​​នេះ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ចាងហ្វាង លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុ​សិស្ស​ជា​ច្រើន​ពាន់​នាក់។

ថ្លែង​ប្រាប់​ពី​អារម្មណ៍​ពិត ហោង គីមឡុង សិស្ស​ថ្នាក់​ទី១២ បាន​និយាយ​រៀបរាប់​ថា វេលា​សិក្សា​នៅ​ទី​នេះ ពួក​គេ​បាន​សាង និង​បន្សល់ទុក​អនុស្សាវរីយ៍​យ៉ាង​ច្រើន​ជា​មួយ​លោក​គ្រូ​អ្នក​គ្រូ ជា​ពិសេស​គឺ​មិត្ត​ភក្ដិតែ​ម្តង។ មិត្ត​ភក្ដិ​នេះ​ហើយ ដែល​ដិតដាម​ក្នុង​ជីវិត​សិក្សា​របស់​ពួកគេ​​រាល់​គ្នា។

យុវ​សិស្ស​មាន​វ័យ​១៧ឆ្នាំ​រូប​នេះ បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «ពិត​មែន​តែ​ពេល​នេះ យើង​បែក​គ្នា ហើយ​ទៅ​រក​អនាគត​រៀង​ខ្លួន តែ​យើង​នៅ​តែអាច​ជួប​គ្នា នៅ​តែរាប់អាន​គ្នា។ អ៊ីចឹង​យើង​សន្យាកុំ​ភ្លេច​គ្នា ហើយ​នៅ​តែរាប់អាន​គ្នា​ជារៀង​រហូត។»

ចំណែក​យុវ​សិស្ស ជុំ វណ្ណឃាង សិស្ស​ថ្នាក់​ទី១១​វិញ ក៏​មិន​ខុស​ពី​មិត្ត​ភក្ដិ​រួម​សាលា​​ដែរ។ យុវ​សិស្ស​ម្នាក់​នេះ ថា បើ​និយាយ​ពី​អនុស្សាវរីយ៍​តាំងពី​ដើម​រហូត​មក​ដល់​ថ្ងៃ​នេះ គឺបង្កើត​ចំណង​មិត្ត​ភាព​ដោយ​ស្នាម​ញញឹម ដោយ​ភាពជូរចត់ជា​មួយ​នឹង​រឿង​រ៉ាវ​ផ្សេង​ជា​ច្រើន​ស្ទើររាប់​មិន​អស់។

ពី​មនុស្ស​ម្នាក់​មិន​សូវ​មាន​សកម្មភាព មាន​ការខ្មាសអៀន​ច្រើន ទី​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​បទ​ពិសោធ​ថ្មីៗ និង​ដំបូន្មាន​ល្អៗជា​ច្រើន​ពី​លោក​គ្រូ​អ្នក​គ្រូ ដែល​តែង​តែដាស់តឿន លើក​ទឹក​ចិត្ត និង​បង្ហាត់​បង្រៀន​​ដោយ​ភាព​អត់ធ្មត់ រហូត​បាន​ក្លាយជា​មនុស្ស​មាន​ភាព​ក្លាហាន រឹងប៉ឹង និង​មាន​ក្រម​សីលធម៌​ក្នុង​ខ្លួន។

ទាក់​ទង​នឹង​ពិធី​ជប់លៀងលា​គ្នា​នេះ​ដែរ លោក​ ហ៊ឹម សុផាន្នី គ្រូ​បង្រៀន​​ឯកទេស​រូប​វិទ្យា បានលើកឡើង​​ថា ថ្វីបើ​ថ្ងៃ​នេះ ជា​វេលា​មួយ​ដែល​បែក​គ្នា​ក៏​ពិត​មែន តែ​គ្រូ​និង​សិស្ស​បាន​សាង​អនុស្សាវរីយ៍​ជា​មួយ​គ្នា​ច្រើន​តាម​រយៈការ​បង្ហាត់​បង្រៀន។ រយៈ​ពេល​​សិក្សា​មួយ​ឆ្នាំ​ពិត​ជាលឿន​មែន ពិសេស​សម្រាប់​សិស្ស​ថ្នាក់​ទី១២ ហើយ​ការជប់លៀងលាគ្នានា​ពេល​នេះ មិន​មែន​ជាការ​បញ្ចប់​ជីវិត​សិក្សា​នោះ​ទេ តែវា​គ្រាន់​តែ​ជាការ​ចាប់​ផ្ដើម​ជីវិត​សិក្សា​ក្នុង​ការប្រលូក​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ ការ​បញ្ចប់​ថ្នាក់​ទី១២ គឺជា​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ចំណេះទូ​ទៅ ហើយ​បន្ត​រៀន​រស់​នៅ​ក្នុង​សង្គម​តាម​រយៈការ​ចាប់​យក​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា នោះ​គឺជា​ការ​ចាប់​ផ្តើម​​ជីវិត​ពិត​ប្រាកដ។

លោក​បន្ថែម​ទៀត​ថា ទម្រាំគូរឆ្លាក់​សិស្សានុសិស្ស​​ចេញ​ជា​រូបភាព​ដ៏​ស្រស់​ស្អាត​នៅ​ថ្ងៃ​នេះ។ គ្រូៗតស៊ូខំ​ប្រឹង​ប្រែង​សម្បើម​ណាស់។ គ្រូៗ​​បាន​ខ្នះ​ខ្នែង​​ផ្ដល់​ចំណេះដឹង អប់រំ​សុជីវធម៌ ណែ​នាំ​ឱ្យ​ចេះ​គោរព​ចាស់​ទុំ ឪពុក​ម្តាយ លោក​គ្រូ​អ្នក​គ្រូ និង​មិត្ត​ភក្តិជា​ដើម។

គួរ​បញ្ជាក់​ថា ទិដ្ឋភាព​ជប់លៀងលា​គ្នា​នេះ គឺជា​ការ​ជួប​ជុំ​គ្នា​ចែក​រំលែកផ្នត់​គំនិត ផ្លាស់​ប្តូរ​បទ​ពិសោធ និង​ចំណេះដឹង​ល្អៗ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្នាម​ញញឹម ដើម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល រម្លឹក​អនុស្សាវរីយ៍ និង​រក្សា​ចំណង​មិត្ត​ភាពជា​មួយ​មិត្ត​ភក្ដិ​រួម​ថ្នាក់​ជានិរន្តរ៍។ ហើយ​នេះ​ក៏​ជា​វេលា​មួយ​បញ្ជាក់​ភាពកក់ក្តៅ ពី​អារម្មណ៍​ពិត​រវាង​គ្រូ​និង​សិស្ស។ ​​ការសុំ​អធ្យាស្រ័យ​ចំពោះ​ពាក្យ​សម្ដី​មិន​ល្អ​ទៅ​លើ​មិត្ត និង​សុំខមាទោសពី​លោក​គ្រូ​អ្នក​គ្រូ​ជា​ដើម៕

ល្ខោនស្រមោលស្បែក​តូច បើគ្មានអ្នកគាំទ្រ

 


សំឡេងទះដៃព្រមគ្នាបានលាន់ឡើង រួមនឹងសំឡេងហ៊ោញ្រ្ជារបស់កុមារតូច បន្ទាប់ពីការសម្តែងល្ខោនខ្មែរមួយប្រភេទបានបញ្ចប់ មើលទៅពួកគេម្នាក់ៗហាក់ជក់ចិត្តនឹងទស្សនីយភាពនេះជាខ្លាំង ដោយកុមារទាំងនេះបានលើកដៃឡើងហើយនិយាយថា ចង់មើលការល្ខោនខ្មែរដែលមានវ័យចំណាស់នេះម្តងទៀត

ស្រមោលតុក្កតាប្រកបដោយកាយវិការរស់រវើកនៅលើផ្ទាំងសំពត់ ដៃនិងជើងអាចធ្វើចលនា ទៅតាមសំឡេង និយាយ ច្រៀង អត្ថាធិប្បាយ នៃសាច់រឿងទាំងឈុតកំប្លែង និងទុក្ខសោករបស់សិល្បករ ដែលនាំអារម្មណ៍អ្នកទស្សនាទៅតាមនោះដែរ សិល្បៈបែបនេះគេឱ្យឈ្មោះថា ល្ខោនស្រមោលស្បែកតូច

ដោយមើលឃើញថា ការសម្តែងល្ខោនស្រមោលស្បែកតូចនាពេលបច្ចុប្បន្ននេះ មិនសូវទូលំទូលាយ និងច្រើនដូចកាលពីមុន សិស្សថ្នាក់ទី១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួគោក កាលពីថ្ងៃទី កក្កដា កន្លងទៅនេះ បានរួមគ្នារៀបចំការចាក់បញ្ចាំង និងបង្ហាញពីឫសគល់នៃល្ខោនខ្មែរមួយនេះឱ្យកុមារតូចដែលកំពុងរៀននៅថ្នាក់ទី ដល់ទី បានទស្សនា ដើម្បីបញ្ជ្រាបចំណេះដឹងពីល្ខោនបុរាណខ្មែរ និងឱ្យពួកគេចូលរួមថែរក្សា

ទោះនេះជាលើកទីដែលកុមារភាគច្រើនបានទស្សនាល្ខោនស្រមោលស្បែកតូចនេះ តែល្ខោនដែលមានប្រវត្តិដ៏យូរលង់នេះ បានទាក់ទាញចំណាប់អារម្មណ៍កុមារតូច ជាសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យលង់ទៅតាមដំណើរនៃសាច់រឿងនីមួយៗនោះ ក៏ដូចជាទទួលបានការគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង

ដោយសារតែភាពកំប្លុកកំប្លែង ភាពកំសត់ ដែលភាពប៉ិនប្រសប់របស់អ្នកសម្ដែងបានធ្វើឱ្យកុមារតូចចាប់អារម្មណ៍នឹងទម្រង់ល្ខោនមួយនេះសម្បើមណាស់ ក្រោយពីទស្សនាចប់ភ្លាម កុមារទាំងនេះ បាននិយាយថា ពិតជាចង់មើលម្ដងទៀតណាស់ ព្រោះមិនងាយបានមើលការចាក់បញ្ចាំងល្ខោនបែបនេះនោះទេ 

មានវ័យឆ្នាំ កុមារី ឡាយ ម៉ីលីង និយាយរៀបរាប់ដោយទឹកមុខសប្បាយរីករាយយ៉ាងដូច្នេះថា «នេះជាលើកទីហើយសម្រាប់ខ្ញុំ ខ្ញុំមិនដែលបានទស្សនាល្ខោននេះសោះពីមុនមក ពេលបានមើលទៅល្អមើល ហើយទាក់ទាញចិត្តអ្នកទាំងអស់គ្នា ព្រោះកំប្លែង និងល្អមើលជាងរឿងតុក្កតាសព្វថ្ងៃទៅទៀត»

ស្រដៀងគ្នានេះដែរ កុមារា ស្រ៊ុ គឹមស៊ា ពិតមែនតែមានវាសនាបានចាប់កំណើតនៅក្នុងក្រុងភ្នំពេញ តែក៏មិនដែលបានទស្សនាល្ខោនស្រមោលស្បែកតូចនេះពីមុនមកដែរ កុមារាម្នាក់នេះ ក៏មិនខុសពីមិត្តដទៃទៀត ដែលបាននិយាយថា ពេលបានមើលល្ខោនស្រមោលស្បែកតូចមានអារម្មណ៍ថាប្លែក ព្រោះរឿងនីមួយៗអាចមើលឃើញពីការសម្ដែងរបស់សិល្បករដោយផ្ទាល់ ហើយការសម្ដែងនេះថែមទាំងបញ្ចូលការអប់រំលាយឡំនឹងភាពកំប្លុកកំប្លែងចំអកឡកឡឺយដែលធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើច

ជាការពិតណាស់ ល្ខោនស្រមោលស្បែកតូច ជាទម្រង់ល្ខោនដ៏មានប្រជាប្រិយដែលមានលក្ខណៈកំប្លុកកំប្លែង ងាយមើល ងាយយល់ ព្រមទាំងអាចសម្ដែងបានគ្រប់បរិយាកាស មិនថារឿងបុរាណ សម័យ រឿងអប់រំបែបកំប្លែងឡើយ

បើតាមសៀវភៅ ល្ខោនស្បែកណ៍និងស្បែកតូច របស់លោក ពេជ្រ ទុំក្រវ៉ិ បោះពុម្ពឡើងវិញនៅឆ្នាំ បានបញ្ជាក់ថា ទម្រង់ល្ខោននេះ មានប្រវត្តិតាំងពីមុនសម័យអង្គរមកម្ល៉េះ ព្រោះសិលាចារឹកមុនសម័យអង្គរលេខ K-155 មានចែងអំពីសិល្បការិនីសម្តែងតុក្កតាក្នុងពិធីបូជាថ្វាយចំពោះព្រះអាទិទេព «សរស្វតិ» ដែលជាអាទិទេពតំណាងឱ្យសំនួនវោហារដ៏ពីរោះនិងសិល្បៈ ទោះល្ខោននេះធ្លាប់មានកេរ្ដិ៍ឈ្មោះក្នុងស្រទាប់ប្រជាជនខ្មែរយ៉ាងណាក៏ដោយ ក៏ប៉ុន្តែរហូតមកទាល់នឹងសព្វថ្ងៃនេះ គេមិនសូវបានឃើញមានល្ខោនស្រមោលស្បែកតូចដ៏គួរឱ្យទាក់ទាញអ្នកមើលនេះ សម្ដែងជាសាធារណៈក្នុងលក្ខណៈទូលំទូលាយនោះឡើយ

ទាក់ទងនឹងទម្រង់ល្ខោនស្បែកតូចនេះដែរ យុសិស្ស អ៊ីវលី វិសុទ្ធង្ស៊ី ដែលធ្លាប់ឆ្លងកាត់ការសម្ដែងល្ខោននេះខ្លះផងដែរនោះ បានលើកឡើងថា បច្ចុប្បន្នពិតជាមិនសូវមានការសម្ដែងនៅតាមទីសាធារណៈដូចពីមុនមែន ហើយក៏មិនសូវមានអ្នកសម្ដែងច្រើនដែរ បញ្ហានេះព្រោះតែខ្វះធនធានមនុស្ស ខ្វះថវិកា ខ្វះការអភិរក្ស ស្របពេលរំហូរចូលវប្បធម៌បរទេស ដែលធ្វើឱ្យយុវវ័យខ្មែរជំនាន់នេះទទួលយកដូចបាក់ទំនប់ទឹកអ៊ីចឹងផងនោះ បានជំរុញសិល្បៈប្រភេទនេះឱ្យរស់នៅទាំងត្រដាបត្រដួសដូច្នេះ

យុ
សិស្សដែលស្រឡាញ់នឹងការថែក្សាមរតកដូនតាខ្មែររូបនេះ បានលើកឡើងទៀតថា «ខ្ញុំទទួល​ស្គាល់ថាវាមិនទាន់ទូលំទូលាយនៅឡើយទេ ដោយសារតែទី យើងខ្វះធនធានមនុស្ស រួមទាំងកញ្ចប់ថវិកា ដូច្នេះអ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺបញ្ជ្រាបយុវជន បញ្ជ្រាបក្មេងឱ្យចាប់អារម្មណ៍នឹងលើកតម្កើងឡើងវិញ»

ដោយមើលឃើញពីសារៈសំខាន់ និងហានិភ័យនៃការបាត់បង់សិល្បៈល្ខោនស្បែកតូច ទាំងអ្នកជំនាញ និងអ្នកដែលបានទស្សនាសិល្បៈចំណាស់មួយនេះជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធព្រមទាំងសាធារណជនទាំងអស់ចូលរួមថែរក្សានិងលើកស្ទួយសិល្បៈជាតិ ដើម្បីរក្សាកេរ្តិ៍មរតកវប្បធម៌នេះឱ្យបានគង់វង្ស

«ផ្ការាក់» ដ៏ពេញនិយមកាលពីជំនាន់ដើមក្លាយជាផ្កាអបលក្ខណ៍?

 


នាពេល​បច្ចុប្បន្ន​នេះ មនុស្ស​ស្ទើគ្រប់​គ្នា​យល់​ថា ផ្កា «រាក់» ជាផ្កាអបលក្ខណ៍ ដោយ​សារ​តែ​គេ​និយម​ប្រើ​ក្នុង​ពិធី​បុណ្យ​សព ក៏ប៉ុន្តែ​សម្រាប់​យុវជនម្នាក់មក​ពី​សាលារៀ​ន​ អន្តរទ្វីប អាមេរិកាំង​ បាន​ស្រាវជ្រាវពីលក្ខណៈ​​ពិសេស​នៃ​ផ្កា​មួយ​ប្រភេទ​នេះនៅ​ក្នុង​សង្គម​ខ្មែរ។  ​បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ សិស្សសាលារៀនល្បី​ខាង​វិន័យ​តឹងរ៉ឹង​មួយ​នេះ​​បាន​លើក​ឡើង​ថា ការ​យល់​ចំពោះ​ផ្កា​នេះ​ជាផ្កាអបលក្ខណ៍ ឬផ្កាអារក្ស គឺជា​ការ​យល់​ខុស​ទាំង​ស្រុង ព្រោះ​ផ្ការាក់ គឺជា​ប្រភេទ​ផ្កា​មួយ​ម្យ៉ាង​ដែល​មាន​គុណ​ប្រយោជន៍​ច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ ដែល​មនុស្ស​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍ ឬ​មើល​រំលងពីអត្ថ​ប្រយោជន៍​នេះ។

តើផ្ការាក់​មាន​ប្រវត្តិ និង​គុណ​ប្រយោជន៍​អ្វី​ខ្លះ​នៅ​ក្នុង​សង្គម​ខ្មែរ? សូម​អាចបទយកការណ៍ខ្លី​របស់លោក ​តន ​វិបុល ​ដូចតទៅ៖

គឺ​​នៅ​ក្នុង​បទ​បង្ហាញ​ស្តីពី​ការ​ស្រាវជ្រាវ​អំ​ពី «ផ្ការាក់» កាលពី​ថ្ងៃ​ទី១៩ មិថុនា ដោយ​មាន​ការ​ចូល​រួម​ពី​សិស្ស​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង ប្រមាណ​ជាង​៣០​នាក់ ក្រុម​សិស្ស​ដែល​ស្រាវជ្រាវ​អំពី​អត្ថ​ប្រយោជន៍​របស់​ផ្កា​នេះ ក៏​បង្ហាញ​ពីរ​បៀប​នៃ​ការក្រងផ្ការាក់​ផង​ដែរ។

ស្ថិត​ក្នុង​សកម្មភាព​ដ៏​មមាញឹក​អម​ដោយ​បទភ្លេង​ប្រជាប្រិយ​ខ្មែរ​ផង​នោះ មើល​ទៅ​ពួក​គេម្នាក់ៗ​បាន​ផ្ដោតយក​ចិត្ត​ទុក​ដាក់​ក្រងផ្ការាក់ យ៉ាង​មាន​របៀប។ ក្នុង​ចំណោម​យុវ​សិស្ស​កំពុង​មមាញឹក​នេះ យុវតី សំ សិរី​កញ្ញា និយាយ​បណ្ដើរ ដៃ​កាន់​លួស​ចាក់​ដោតផ្កា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បណ្ដើរ ដោយ​ក្ដីរួសរាយថា «ខ្ញុំ​ចង់​ឱ្យ​កូន​ខ្មែរ​បាន​យល់​ដឹងពីផ្កា​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ ព្រោះ​មិន​ចង់​ឃើញ​ពួក​គាត់​យល់​ច្រឡំថា ជាផ្កាអបលក្ខណ៍អីទេ។ វា​មិន​មែន​ជាផ្កា​ប្រភេទ​ហ្នឹង​ទេ តាម​ពិត​ជាផ្កា​ល្អ ជាផ្កា​មាន​តម្លៃ តែ​មនុស្ស​ភាគ​ច្រើន​តែង​តែ​យល់​ច្រឡំពី​អត្ថន័យ​នៃ​ផ្កាហ្នឹង​…»។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី យុវតី ប្រិមប្រិយ ដែនសុភាវី ចេះ​ក្រងផ្ដារាក់​នេះ​បាន​យ៉ាង​ស្រស់​ស្អាត​មិន​ចាញ់​អ្នក​ជំនាញ​ទេ។ យុវតី​វ័យ​១៥ឆ្នាំ​រូប​នេះ ក៏​មិន​ខុស​ពី​មិត្ត​ភក្ដិ​ដទៃ​ដែរ គឺ​ទើប​តែដឹងពី​មាន​វត្ត​មាន​ផ្កា​នេះ​ប៉ុណ្ណោះ។ ដែនសុភាវី និយាយ​ថា ផ្ដារាក់​មាន​វត្ត​មាន​លើ​ទឹក​ដី​ខ្មែរ​ស្ទើរ​គ្រប់ទី​កន្លែង មិន​ថា​នៅ​ស្រុក​ស្រែ​ចម្ការ​ទេ សូម្បីតែ​នៅ​ជាយ​រាជធានី​ភ្នំពេញ​ក៏​ឃើញ​មាន​ដុះ​យ៉ាង​ព្រោងព្រាត​ដែរ។

“រាក់” ជា​ឈ្មោះ​ឈើ​តូច​មាន​ស្លឹក​ក្រាស់​ពណ៌​សប្រផេះប៉ុនៗបាត​ដៃ​និង​មាន​ជ័រស។ រុក្ខ​ជាតិ​រាក់​មាន​២​ប្រភេទ គឺ រាក់ស មាន​ផ្កា​ពណ៌​ស និង​រាក់ក្រហម មាន​ផ្កា​ពណ៌​ស្វាយ​ស្រគាំ។ ផ្ការាក់​ទាំង​២​យ៉ាង​នេះ មាន​ក្លិន​ក្រអូប​លាយក្រពុល​បន្តិចៗ។ នៅ​ក្នុង​សង្គម​ខ្មែរ​និយម​ប្រើ​ផ្កា​នេះ នៅ​ក្នុង​ពិធី​បុណ្យ​សព ជា​ពិសេស​ប្រជាជន​ខ្មែរ​បាន​យក​នេះ​ទៅ​តុប​តែង​លើ​មឈូស។ ចំណុច​នេះ​នាំ​ឱ្យ​មនុស្ស​ភាគ​ច្រើន​គិត​ថា ផ្កា​នេះ​ជាផ្កាខ្មោច​សម្រាប់​តែង​ក្នុង​បុណ្យ​សព ដោយ​យល់​ខុស​លើផ្ការាក់ដូចផ្កាចន្ធូ។

សម្រាប់​យុវតី ដែនសុភាវី ការ​យល់​ឃើញ​បែប​នេះ ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​ចំពោះ​ផ្ការាក់ ខណៈ​ដែល​ប្រទេស​ជិត​ខាង​បាន​ខិតខំ​ដាំ ​ដើម្បី​​ទាញ​យក​ប្រយោជន៍​ពីវា តែ​ខ្មែរ​បែរ​ចាត់​ទុកជាផ្កាអបលក្ខណ៍​ទៅ​វិញ។

ដែនសុភាវី និយាយ​ដូច្នេះ​ថា «តាម​ពិត​ទៅ​ផ្កាហ្នឹង​នាំ​សិរីសួស្ដី តំណាង​ប្រសិទ្ធិ​ពរ​ជ័យ មង្គលសិរីសួស្តី និង​មាន​ភាពស្រស់​ស្អាត​ទៅ​ទៀត បើគេដាំវា​ដើម្បី​​លម្អ​នៅ​មុខ​គេហដ្ឋាន ពុំ​មែន​ប្រើ​សម្រាប់​តែលម្អមឈូសសព​នោះ​ទេ។ ក្រៅ​ពី​នេះ​គេអាច​ប្រើ​វា​ដើម្បី​​លម្អលើ​ខ្លួន​ប្រាណ នៅ​តាម​ពិដាន​នានា​ជា​ដើម»។

ផ្ការាក់ ជាផ្កាដ៏​​ពេញ​​និយម​បំផុត​សម្រាប់ប្រជាជនពីអតីតកាល​។ បើយោងតាមឯកសារមួយចំនួនតាមរយៈគំនូរនៅថែវ ព្រះវិហារព្រះកែវមរកត ដែលមានរូបភាពស-ខ្មៅ ដែលបាន​បន្សល់​ពីសម័យ​សង្គមរាស្ត្រនិយម និងខ្សែភាពយន្តអប្សរា ដែលសម្ដែងដោយព្រះបុត្រី នរោត្តមបុប្ផាទេវី គេសង្កេតឃើញ​មានការយក​ផ្ការាក់នេះ ដាក់ជារំយោល​តាមពិដាន បង្អួច ដោយ​លម្អលើពានស្លា​នៅក្នុងពិធីមង្គល​ការកូនប្រុស​កូនស្រី​ក្រងធ្វើជា​ឆ័ត្ររូតជាដើម។

អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ និង​គុណ​ប្រយោជន៍​ផ្កា​នេះ យុវ​សិស្ស ទី ដារ៉ូ បាន​បញ្ជា​ក់ពី​លក្ខណៈ​​ពិសេស​របស់​ផ្ការាក់​យ៉ាង​ដូច្នេះ​ថា នៅ​ផ្នែក​ខាង​ក្នុង​នៃ​ផ្កា​នេះ មាន​រាង​ដូចជា​មកុដ។ យុវ​សិស្ស​រូប​នេះ បាន​ស្រាវជ្រាវ​ឃើញ​ថា ផ្ការាក់​មាន​ប្រវត្តិ​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​ជាង​១០០​មុន ឬ​អាច​លើស​នេះ​ទៅ​ទៀត។ ផ្ការាក់​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទហ្លូងនរោត្តម ហើយ​គំនូរ​ផ្ការាក់​ក្នុង​ព្រះ​កែវមរកត​បាន​រក្សា​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

សម្រាប់​ដារ៉ូ​ផ្ទាល់​មិន​យល់​ស្របទេ​ដែល​ថា ផ្ការាក់ជាផ្កាអបលក្ខណ៍​នោះ ផ្ទុយមក​វិញ​ដារ៉ូ​ចង់​ឃើញ​ប្រជាជន​ខ្មែរ​គាំទ្រ​ផ្ការាក់ដូច​កាលពី​សម័យ​បុរាណ​ឡើង​វិញ។ នៅ​ក្នុង​សង្គម​ខ្មែរ​មាន​ប្រយោជន៍​ច្រើន ដែល​គេ​មិន​បាន​ចាប់​អារម្មណ៍ ឬ​មិន​បាន​ដឹងពី​ប្រយោជន៍​របស់​វា។

ដារ៉ូ​បញ្ជា​ក់​ទៀត​ថា «ផ្កា​នេះ​មាន​គុណ​ប្រយោជន៍​ខ្លាំង​ណាស់ អាចយក​ធ្វើ​ជាចំណី​ចិញ្ចឹម​សត្វ​ចង្រិត ធ្វើ​ជាថ្នាំ​ព្យាបាល​សត្វ ហើយ​ផ្កា​នេះ​ក៏​ជា​ផ្នែក​មួយ​បម្រើ​ក្នុង​វិស័យសិល្បៈ​ផង​ដែរ។ នៅ​ក្នុង​វិស័យសិល្បៈ គេអាចច្នៃ​ជា រចនា​បថក្បាច់ រចនា​ម៉ូដសម្លៀក​បំពាក់​ប្រណីពៃ​ខ្មែរ។ តាម​រយៈ​នេះ គេថែម​ទាំង​អាចយក​ទៅ​ធ្វើ​ជា​អាជីវកម្ម​បាន​ផង​ដែរ។»

ទាក់​ទង​នឹង​សកម្មភាព​នេះ សាស្រ្ដាចារ្យ នៅ​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង លោក​ស្រី ហ៊ិន ស្រីពៅ ពេញ​ចិត្ត​ដែល​សិស្សានុ​សិស្ស​ចាប់​អារម្មណ៍ ហើយ​បាន​ស្រាវជ្រាវ​រក​ឃើញ​នូវ​ប្រភេទ​ផ្កា ដែល​ខ្មែរ​ធ្លាប់​បាន​ប្រើ​ប្រាស់​យ៉ាង​ពេញ​និយម​កាលពី​ជំនាន់​អតីត​កាល។ នេះ​ជាសមិទ្ធផល​មួយ​ដែល​គួរ​តែ​នាំ​គ្នា​សិក្សា​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​បន្ត​ទៀត៕

ការតស៊ូ ដារា វិឆៃ ទទួល​​អាហារូបករណ៍​សិក្សា​នៅ​មហា​​វិទ្យា​ល័យ​ពី​លោក គួច ម៉េងលី​

 

យុវជន ដារា វិឆៃ ទើប​តែ​ចូល​បម្រើ​ការ​ងារ នៅ​ក្នុង​ក្រុម​ហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែល​ជា​ក្រុម​ហ៊ុន​អប់រំ​ឯកជន​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​តួ​នាទី​ជា​អ្នក​អនាម័យ។ ថ្វីដ្បិតតែ​មាន​កាយ​សម្បទា​មិន​សូវមាំមួន ដូច​បុគ្គលិកដ​ទៃ ប៉ុន្តែ​បុរស​អានាម័យ​វ័យ​ក្មេង​រូប​នេះ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​ស្រលាញ់​ការ​សិក្សា រហូត​ទទួល​បាន​ការអាណិត​ស្រលាញ់​ពី​លោក ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ផ្តល់​ទាំង​ការ​ងារ​និង​អាហារូបករណ៍​សិក្សា​ថ្នាក់​​បរិញ្ញា​បត្រ​នៅ​មហា​​វិទ្យា​ល័យ រយៈ​ពេល​៤ឆ្នាំ។ សម្រាប់ វិឆៃ អាហារូបករណ៍​នេះ គឺជា​មហា​បុណ្យ​ក្នុង​មួយ​ឆាក​ជីវិត។

តើ​ខ្សែ​ជីវិត​យុវជន​រូប​នេះ មាន​អ្វី​ខុស​ប្លែក​ពី​យុវជន​ទូ​ទៅ?

ស្ថិត​ក្នុង​វ័យ​២០ឆ្នាំ ដារា វិឆៃ មាន​ដើម​កំណើត​នៅ​សង្កាត់​​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រោម​មធ្យម។

ក្នុង​ដៃ​កាន់​អំបោសឱនងើបៗ អម​ដោយ​កាយវិការ​រស់​រវើក​ទៅ​មុខ ថយ​ក្រោយ និង​ទៅ​ឆ្វេង មកស្ដាំ យុវជន​រាង​ល្អិតរូប​នេះ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​ថា មុន​នឹង​មក​ធ្វើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​អប់រំ​មួយ​នេះ ជីវិត​ខ្លួន​ឆ្លង​កាត់​នូវ​ជូរចត់​យ៉ាង​ច្រើន។ បុរស​កូន​អ្នក​ទី​ក្រុង តែគ្មាន​វាសនា​ល្អ​ដូច​ឈ្មោះ​អ្នក​ក្រុង​រូប​នេះ បាន​រៀបរាប់​ថា ខ្លួន​ចាប់​កំណើត​មិន​ទាន់​បាន​មួយ​ខួប​ត្រឹម​ត្រូវ​ផង ឪពុក​និង​ម្ដាយ​បាន​ចែក​ផ្លូវ​គ្នា​ទៅ​ហើយ។ ឪពុក​មាន​គ្រួសារ​ថ្មី​ដោយ​បាន​បន្សល់ទុករូប​ខ្លួន​និង​បង​ប្រុស​ម្នាក់​​ទៀត​ឱ្យ​នៅ​ជា​មួយ​នឹង​ម្ដាយជា​អ្នក​មើល​ថែ។

ផុតពី​ឪពុក​ម្ដាយ​ចែក​ផ្លូវ​គ្នា​ដើរ​មិន​ទាន់​បាន​ប៉ុន្មាន ទារក​នេះ បាន​ជួប​រឿង​អ​កុសល​មួយ​ទៀត នោះ​គឺការ​ស្វិតចំហៀង​ខ្លួន។ ស្វិត​មួយ​ចំហៀង​ខ្លួន ក៏​ដោយ​សារតែ​ការ​ចាក់​ថ្នាំ​បង្កា​ខុស​បច្ចេកទេស​របស់​ពេទ្យ។ តាម​ពិត​ទៅ​ពេល​ខ្លះ វិឆៃ​ក៏​មាន​ការអន់​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​កើត​មកគ្មាន​ឪពុក​ហៅ​នឹង​គេ ហើយ​មួយ​រឿង​ទៀត ដែល​ធ្វើ​ឱ្យ​វិឆៃរឹតតែ​តូច​ចិត្ត​បំផុត​នោះ​គឺកាយ​សម្បទា​អត់​រឹងមាំ​ដូចគេ​នេះ​ឯង។

ធ្លាក់​ខ្លួន​ជា​កូន​គ្មាន​ឪពុក គឺ​ជាការ​ខ្វះភាព​កក់ក្តៅ​ដ៏​ធំ​មួយ​នៅ​ក្នុង​គ្រួសារ ហើយ​ទុក្ខ​មួយ​ទៀត គឺ​ប្រឈម​នឹង​ការ​រស់​នៅ ព្រម​ទាំង​ការ​រៀន​សូត្រ។ ទុក្ខ​នេះ​រឹតតែ​ធ្ងន់ធ្ងរ ប្រសិន​បើ​ធ្លាក់​ទៅ​លើ​គ្រួសារ​ណា ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ខ្លាំង។

ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់ យុវជន​បាត់​បង់​ជម្រក​ត្រ​ជាក់​ត្រជុំ​ក្នុង​គ្រួសារ​រូប​នេះ បាន​រម្លឹក​ពី​ភាព​​លំបាក​របស់​ម្ដាយ​ក្នុង​ការផ្គង់ផ្ដង​គ្រួសារ សម្រាប់​ថ្លៃ​ផ្ទះ​ជួល និង​ការ​សិក្សា​​របស់​ខ្លួន​ថា ចាប់​​តាំង​​ពី​​គ្មាន​​ឪពុក​​មក បន្ទុក​​គ្រួសារ​​គ្រប់​​បែប​យ៉ាង​​បាន​​ធ្លាក់​​ទៅ​​លើម្ដាយ​ជា​ស្រ្ដី​មេម៉ាយ។ ក្នុង​​នាម​ជាស្រ្ដី​មេម៉ាយ បាន​​ជម្នះ​​ពុះពា​រាល់​ឧបសគ្គ និង​​បាន​​លះបង់​គ្រប់​បែប​​យ៉ាង​​​ដើម្បី​​ចិញ្ចឹម​​និង​​អប់រំ​​កូន ដោយ​​នៅ​ពេល​​ថ្ងៃ​ធ្វើ​ការ​ជាកម្ម​ការនី​​រោង​ចក្រ និង​ពេល​យប់​ធ្វើ​ការជា​អ្នក​ទទួល​ភ្ញៀវ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដោយ​មិន​គិត​ពីការ​នឿយហត់​របស់​ខ្លួន។

យុវជន ដារា វិឆៃ និយាយ​បន្ត​ទាំង​ទឹក​មុខ​ក្រៀម​ក្រំថា «ពេល​ថ្ងៃ​ម៉ាក់​ធ្វើ​ការរោង​ចក្រ ហើយ​ឆ្លៀត​ធ្វើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​នៅ​ពេល​យប់​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួក​ខ្ញុំ​បាន​រៀន​ចប់​នៅ​ថ្នាក់​​វិទ្យា​ល័យ។ នៅ​ពេល​ខ្ញុំ​ឃើញ​ម៉ាក់​ធ្វើ​ច្រើន​ដោយ​មិន​គិត​ពីការ​នឿយហត់​បែប​នេះ។ ខ្ញុំ​មាន​អារម្មណ៍​អាណិត​គាត់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ជួយ​អ្វី​គាត់​បាន​សោះ ក្រៅ​តែពីខំ​រៀន​ឱ្យ​ពូកែ។ ទី​បំផុត​ខ្ញុំ​បាន​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​សាលា។»

ថ្វីដ្បិតតែកំលុង​ពេល​រៀន​សូត្រ ដារា វិឆៃ ត្រូវ​រងការ​រិះគន់​ពី​សំណាក់​អ្នក​ដទៃ​យ៉ាង​ណា​ក៏​ដោយ តែ​អ្វី​ទាំង​​នេះ​ពុំ​បាន​ធ្វើ​ឱ្យ វិឆៃ បាក់​ទឹក​ចិត្ត​ក្នុង​ការ​សិក្សា​​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ជំរុញ​ឱ្យ វិឆៃ ខិតខំ​រៀន​រហូត​ទទួល​បាន​អាហារូបករណ៍ តាម​រយៈការ​ប្រឡង​សំណេរ​ក្រោម​ប្រធាន «ខ្ញុំ​ជា​មនុស្ស​ល្អ ល្អ​ចំពោះ​អ្នក​ដទៃ» ទៀត​ផង។ ដោយ​សារតែ​ភាពឧស្សាហ៍​ព្យាយាម និង​រៀន​ពូកែ​ផង ទោះ​បីជាស្វិត​មួយ​ចំហៀង​ខ្លួន ក៏​វិឆៃ​ទទួល​បាន​ការរាប់អាន​ច្រើន​ពី​សំណាក់​មិត្ត​ភក្តិ​រួម​សាលា។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺការ​ព្យាយាម​រៀន​សូត្រ​ទាំង​ខ្លួន​គ្មាន​សម្ភារៈ​សិក្សា​គ្រាប់​គ្រាន់ ខណៈ​កូន​អ្នក​មាន​ភាគ​ច្រើន​ចង់​បាន​អ្វី​តាម​តែ​ចិត្ត។

ចំពោះ​ជីវភាព​ក្នុង​ការ​សិក្សា យុវជន​រូប​នេះ​និយាយ​ទៀត​ថា «ទោះ​ខ្ញុំ​មាន​លុយ​ក៏​មិន​ហ៊ាន​ចំណាយ​ដែរ ហើយ​​ណាមួយ​ពី​ផ្ទះ​ទៅ​សាលា​ក៏​ឆ្ងាយ​ទៀត។ ខ្ញុំ​គ្មាន​មធ្យម​បាយ​ធ្វើ​ដំណើរ​អ្វី​ក្រៅ​ពី​ដើរ​ឡើយ គឺ​ដើរ​ពី​ចាក់​អង្រែ​ក្រោម​ទៅ​សាលា​រៀន​នៅ​ផ្សារ​ដើថ្កូវ ខណៈ​ដែល​កាយ​សម្បទា​ខ្ញុំ​ទន់ជ្រាយ​ផង​នោះ។ ដូច្នេះ​​ខ្ញុំ​មាន​តែ​ជំរុញ​លើក​ទឹក​ចិត្ត និង​ការ​ប្រើ​ខួរ​ក្បាល​តែ​ប៉ុណ្ណោះ​ទេ ដែល​អាច​ជួយ​ជីវិត​បាន។»

បន្ទាប់ពី​បញ្ចប់​ថ្នាក់​​វិទ្យា​ល័យ ដោយ​សារតែ​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​នេះ​ហើយ គឺជា​បញ្ហា​ចម្បង​មួយ​ដែល​នាំ​ឱ្យ​វិឆៃរកការ​ងារ​ធ្វើ​មិន​បាន។ ក្រោយ​ចប់បាក់ឌុប វិឆៃខំ​ប្រឹង​ស្វះ​ស្វែង​រក​ការ​ងារ​នៅ​តាម​បណ្ដា​ក្រុម​ហ៊ុន​ជា​ច្រើន​ដែរ តែ​ក្រុម​ហ៊ុន​ទាំង​នោះ​ពុំ​បាន​ទទួល​យកមក​ធ្វើ​ការ​ឡើយ។ ម្យ៉ាង​ដោយ​សារតែ​កម្រិត​សិក្សា​​ត្រឹម​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ គឺ​ពិត​ជា​ពិបាក​នឹង​រកការ​ធ្វើ​ណាស់​ទៅ​ហើយ ចុះ​ទម្រាំគ្មាន​កាយ​សម្បទា​រឹកមាំ​ទៀត គឺរឹតតែ​ពិបាក​សម្រាប់​វិឆៃ។

ទី​បំផុត​ទៅ វិឆៃ បាន​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុង​តួទាទីជា​អ្នក​សម្អាត។ ពិត​មែន​តែ វិឆៃ ធ្វើ​ការ​នៅ​ទី​នេះ​ជា​អ្នក​ស្អាត តែ​អ្វី​ដែល​គួរ​ឱ្យ​រីក​រាយ​នោះ គឺវិឆៃ​ទទួល​បាន​អាហារូបករណ៍ពី​លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ដែល​ជាម្ចាស់​​ក្រុម​ហ៊ុន ដើម្បី​សិក្សា​ថ្នាក់​បរិបញ្ញាបត្រ​នៅ​មហា​​វិទ្យា​ល័យ​ផង​ដែរ។

ទាក់​ទង​នឹង​អាហារូករណ៍​នេះ វិឆៃ បាន​លើក​ឡើង​ដោយ​ភាព​រីក​រាយថា «ការផ្ដល់​​អាហារូបករណ៍​​នេះ ពិត​​ជា​​មិន​​គួរ​ឱ្យ​ជឿ ដែល​​នៅ​​សុខៗ​ម្ចាស់​​ក្រុម​ហ៊ុន​​បាន​​ផ្ដល់​​អាហារូបរកណ៍ ​ដើម្បី​​សិក្សា​​នៅ​​ថ្នាក់​​ឧត្តម​​សិក្សា។ ទោះ​​បី​​ជា​ការ​ងារ​​នៅ​​ទី​​នេះ​​ជា​​អ្នក​​សម្អាត ហើយ​​ទទួល​​ការ​រិះពី​​អ្នក​ដទៃ​​ក៏​​ដោយ តែ​វា​​គឺ​ជា​​ឱកាស​​ដ៏​​កម្រ​​មួយ​​សម្រាប់​​ខ្ញុំ ព្រោះ​​លោក​ឧកញ៉ា​​បាន​​ផ្ដល់​​ឱកាស​​ឱ្យ​​ខ្ញុំ​​បាន​​កសាង​​ជីវិត​​ថ្មី ដូចជា​​ផ្ដល់​​ពន្លឺ​អនាគត​​ដ៏​​ល្អ​​ឱ្យ​​ខ្ញុំ​​ជា​មួយ​​នឹង​​អាហារូបករណ៍​​របស់​​គាត់។ បើ​​ចំណេះដឹង​​អត់​​ខ្លាំង មាន​​ដៃ​​ជើង​​អ៊ីចឹង ហើយ​​អត់​​ទទួល​​យក​ឱកាស​​នេះ បើ​​គិត​​ពី​​អនាគត គឺ​អត់​​ទៅ​​មុខ​​ទេ។ ប្រសិន​​ខ្ញុំ​​មិន​​បាន​​រៀន ដូចជា​​ខ្ញុំ​បាន​​បោះ​បង់​​ឱកាស​​មួយ​​អ៊ីចឹង​​ដែរ។»

បន្ថែម​លើ​នេះ វិឆៃ លើក​ឡើង​ថា ចាប់​តាំង​ពី​ចូល​បម្រើ​ការ​នៅ​ក្រុម​ហ៊ុម​អប់រំ​ដែល​ក្នុង​មួយ​ឆ្នាំ​បាន​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​កម្ពុជា​បាន​ជា​ច្រើន​ម៉ឺន​នាក់​នេះ វិឆៃ​មាន​ផ្លាស់​ប្ដូរ​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ងារ ទាក់​ទង​ទៅ​នឹង​សង្គម ហើយ​រឹតតែ​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​ជាង​មុខ។ ក្នុង​ដំណាក់កាល វិឆៃ​បាន​កសាង​ជីវិត​ថ្មី ដោយ​ធ្វើ​ការបណ្ដើរ និង​រៀន​បណ្ដើរ​នៅ​ថ្ងៃ​សៅរ៍-​អាទិត្យ៕

តួ​នាទី​ព្រះ​ពុទ្ធ​សាសនា​ក្នុង​សង្គម​ខ្មែរ​

 


ព្រះ​ពុទ្ធ​សាសនា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅចូល​ទៅ​ក្នុង​សង្គម​ខ្មែរ​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ ដែល​ដូនតា​ខ្មែរ​បាន​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ចាប់​ខ្ជួន ក៏​បុន្តែ​នាពេលបច្ចុប្បន្ននេះ​ ​មាន​សាសនា​ដទៃ​ជា​ច្រើន​បាន​ចូល​មក​ស្រុក​ខ្មែរ ហើយ​កំពុងតែ​រត់​ប្រណាំង​នឹង​ព្រះ​ពុទ្ធ​សាសនា ជា​ពិសេស​ចរន្ត​សាសនា​បស្ចឹម​ប្រទេស ក៏​ដូចជា​អឺរ៉ុប​បាន​ចូល​មកផ្សព្វ​ផ្សាយ​លើ​ទឹក​ដី​ខ្មែរ តាម​រយៈ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​បើក​ទូលាយ​សិទ្ធិ​ជំនឿ​សាសនា​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ។ យ៉ាង​ណា​ក៏​ដោយ ក៏​ខ្មែរ​នៅ​តែ​មិន​អាចដក​ចិត្ត​គំនិត​ចេញ​ពី​សាសនា​មួយ​នេះ​បាន​ឡើយ។

តើតួ​នាទី​ព្រះ​ពុទ្ធ​សាសនា​មាន​សារៈ​សំខាន់​យ៉ាង​ដូចម្តេច​ចំពោះ​សង្គម​ខ្មែរ?
ព្រះ​ពុទ្ធ​សាសនា គឺ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ក្នុង​ការទ្រទ្រង់​លោក ដែល​បង្ហាញ​ពី​សេចក្ដី​ពិត​របស់​ធម្ម​ជាតិ ហើយ​ទ្រឹស្ដី​ទាំង​នោះ​ជំរុញ​ឱ្យ​មនុស្ស​ជាតិ​ទទួល​យក​ទៅ​ប្រើ​ប្រាស់​ដើម្បីបង្កើត​ការ​ដឹក​នាំ ត្រឹះរិះ​ពិចារណា​ធ្វើ​អ្វី​មួយ​ទៅ​តាម​ហេតុ​បច័្ចយលំ​នាំ​ព្រះ​ធម៌។ ព្រះធម៌​នេះ​ហើយ ដែល​ទ្រទ្រង់​លោក​ឱ្យ​ស្គាល់​អំពើ​អាក្រក់ ល្អ បុណ្យ បាប សុខ ទុក្ខ និង​វិនិច្ឆ័យ​រក​យុត្តិធម៌ អ​យុត្តិធម៌ ព្រម​ទាំង​ដោះ​ស្រាយ​បញ្ហា ដែល​ជា​មធ្យោបាយ​ក្នុង​ការអភិវឌ្ឍ​សង្គម។ មាន​ហេតុ​ផល​ច្រើន​ដែល​អាច​យកមក​ពន្យល់​ឱ្យ​ឃើញ​ពីតួ​នាទី​ព្រះ​ពុទ្ធ​សាសនា​ចំពោះ​សង្គម​ខ្មែរ។

ជុំ​វិញ​បរិបទ​ខាង​លើ​បាន​ស្ដែង​ឱ្យ​ឃើញ​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ព្រះ​ពុទ្ធ​សាសនា​កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​លើការ​ជួយ​បណ្តុះ​សីលធម៌​ដល់​ជាតិ​ខ្មែរ។ ជាក់​ស្តែង គេ​សង្កេត​ឃើញ​មាន​ព្រះ​សង្ឃជា​ច្រើន​អង្គ​កំពុង​បាន​ចូល​រួម​ធ្វើ​សកម្មភាព​ជួយ​ដល់​ការអភិវឌ្ឍ​សង្គម​ខ្មែរ តាម​រយៈការ​ចុះ​អប់រំ​ចិត្ត​គំនិត​មនុស្ស​ឱ្យ​ល្អ​ប្រពៃ​ដោយ​ផ្ទាល់​នៅ​តាម​សហគមន៍ និង​បាន​ទេសនា​អប់រំ​ពីធម៌​វិន័យ ព្រម​ទាំង​ជួយ​បណ្ដុះ​សីលធម៌​ដល់​ជាតិ​ខ្មែរ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​មាន​វិទ្យុ ទូរទស្សន៍ ជា​ដើម។

ជា​មួយ​នឹង​គ្នា​នេះ ព្រះ​ពុទ្ធ​សាសនា​ក៏​បាន​ជួយ​បង្កើត​ហេដ្ឋា​រចនា​សម្ពន្ធ​បម្រើ​វិស័យ​សង្គម​កិច្ច ដូច​ឯកសារ​មូលដ្ឋាន​គ្រឹះ​នៃ​សង្គម​វិជ្ជា​របស់​លោក​សាស្រ្ដាចារ្យ​បណ្ឌិត វង្ស អែមសំអាន ត្រង់​ទំព័រ​២១៣ ដល់​២១៦ បាន​បង្ហាញ​ថា សាសនា​ជាភ្នាក់​ងារ​ដ៏​មាន​តម្លៃ​ក្នុង​ការ​ត្រួត​ពិនិត្យ​សង្គម ហើយ​បាន​បំ​ពេញ​តួ​នាទី​ដ៏​សំខាន់​ក្នុង​សង្គម​នោះ ក្នុង​ការ​ធ្វើ​ឱ្យ​សង្គម​មាន​របៀបរៀបរយ ហើយ​ថែម​ទាំង​មាន​ឥទ្ធិពល​លើការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កិច្ច​ផង​ដែរ។

តួ​នាទី​ដ៏​សំខាន់​មួយ​ទៀត ដែល​គេ​មិន​អាច​មើល​រំលង​នោះ គឺ​ព្រះ​ពុទ្ធ​សាសនា​និង​វប្បធម៌។ នៅ​លើ​ទំព័រ​ទី១៥៥ នៃ​សៀវភៅ​សង្គម​វិជ្ជាជនបទ​របស់​លោក​សាស្រ្ដាចារ្យ​បណ្ឌិត វង្ស អែមសំអាន បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ក្នុង​វប្យធម៌​ខ្មែរ នៅ​តាម​វត្ត​អារាម​ជា​កន្លែង​គោរព​បូជា ដែល​ក្លាយ​ទៅ​ជាមជ្ឈ​មណ្ឌល នៅ​ក្នុង​សម័យ​បុរាណ និង​សហ​សម័យ​មកម្ល៉េះ។ ទាំង​នេះ គេ​នៅ​មិន​ទាន់​និយាយ​តួ​នាទី​ព្រះ​ពុទ្ធ​សាសនា​មាន​ឥទ្ធិពល​លើ​នយោបាយ​ផង។ បើ​យើង​ធ្វើ​ការ​ពិនិត្យ​លើ​នយោបាយ​ថ្នាក់​​ដឹក​នាំ​ស្រុក​ខ្មែរ​បាន​ច្បិចយកទ្រឹស្ដី​ព្រះ​ពុទ្ធ​សាសនា​បញ្ចូល​ទៅ​ក្នុង​ច្បាប់ ដើម្បី​គ្រប់​គ្រង​​ប្រទេស ដូចជា​ច្បាប់​មិន​ឱ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត ការ​គោរព​សិទ្ធ ការ​រើសអើង​វណ្ណៈជា​ដើម។

ជា​រួម​មក តួ​នាទី​ព្រះ​ពុទ្ធ​សាសនា​ពិត​ជា​បាន​ចូល​រួម​ចំណែក​ទ្រទ្រង់ និង​អភិវឌ្ឍ​សង្គម​ខ្មែរ​ច្រើន ដោយ​រាប់​ចាប់​ពីការ​ជួយ​បណ្ដុះ​គុណធម៌ សីលធម៌​ដល់​ជាតិ​ខ្មែរ អប់រំ​ចិត្ត​គំនិត​មនុស្ស​ឱ្យ​ល្អ​ប្រពៃ រួម​ទាំង​ទ្រទ្រង​វប្បធម៌​ខ្មែរ​…៕

គ្រូបង្រៀន​ឆ្នើម​នៅ​សាលា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​ត្រូវ​បាន​ទទួលស្គាល់​ជាមួយនឹង​ពានរង្វាន់​អន្តរជាតិ​


 

រយៈពេល​៥​ឆ្នាំ​ក្នុង​តួនាទី​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​ខេត្ត​កំពុង​ចាម​ ​លោក​ ​ណ​ន​ ​ដា​រី​ ​ត្រូវ​បាន​ជ្រើសរើស​ជា​គ្រូ​ពានរង្វាន់​សម្ដេច​ចៅ​ហ្វា​មហា​ចក្រី​ទី​៤​ ​រួម​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ពី​ប្រទេស​ផ្សេងៗ​ក្នុង​កាល​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក​បាន​អះអាង​ថា​ ​ជោគជ័យ​នេះ​ ​ជា​មោទកភាព​មួយ​សម្រាប់​វិ​ស័​យ​អប់រំ​នៅ​កម្ពុជា​ ​ជាពិសេស​បាន​លើក​កិត្តិយស​សាលា​ ​លោកគ្រូ​អ្នក​គ្រូ​ ​និង​មុខមាត់​របស់​សហគមន៍​ ​តែងតែ​គាំទ្រ​និង​ទុកដាក់​លើ​ការ​បង្រៀន​របស់​លោកគ្រូ​អ្នក​គ្រូ​។​

​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​លោក​បាន​ក្លាយ​ជា​គ្រូបង្រៀន​ឆ្នើម​ត្រូវ​បាន​ជ្រើសរើស​ជា​គ្រូ​ពានរង្វាន់​សម្ដេច​ចៅ​ហ្វា​មហា​ចក្រី​ទី​៤​ ​ដែល​ពានរង្វាន់​លំដាប់​អន្តរជាតិ​ ​ដើម្បី​លើក​តម្កើង​កិត្យានុភាព​ដល់​គ្រូ​ឆ្នើម​នៅ​ក​ម្រិ​ត​សិក្សា​ថ្នាក់​មូលដ្ឋាន​ ​នៃ​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​អា​ស៊ាន​ ​និង​ទី​ម័​រ​ឡេ​ស្តេ​ចំនួន​១​១​ប្រទេស​ ​ដោយ​ប្រកាន់​តាម​គោលការណ៍​គុណភាព​អប់រំ​ ​ស្ថិតនៅ​លើ​គុណភាព​គ្រូបង្រៀន​។​ ​គុណភាព​គ្រូបង្រៀន​ ​ដែល​មាន​ឥទ្ធិពល​ចំពោះ​ការស្ថាបនា​ធនធានមនុស្ស​ដែល​ប្រកបដោយ​គុណភាព​ ​និង​ដើម្បី​លើកស្ទួយ​ព្រះ​កិត្តិនាម​នៃ​សម្តេច​ព្រះរាជ​ក​ន្និដ្ឋា ​គឺ​ព្រះអង្គម្ចាស់ក្សត្រី​យ៍​មហា​ចក្រី​ ​សិរិ​ន​ថន​ ​ដែល​ព្រះអង្គ​មាន​ព្រះ​ប្រាជ្ញា​ញ្ញា​ណ​វៀង​វៃ​ ​និង​មាន​ព្រះ​គុណូបការៈ​ដ៏​ធំធេង​ក្នុង​វិ​ស័​យ​អប់រំ​ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​

​លោក​ ​ណ​ន​ ​ដា​រី​ ​បាន​ថ្លែង​មកកាន់​អ្នក​យក​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​rooster​ ​ដោយ​រីករាយ​ថា​ ​លោក​បង្រៀន​នៅ​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​ខេត្ត​កំពង់ចាម​ ​រយៈពេល​៥​ឆ្នាំ​ហើយ​។​ ​រយៈពេល​៥​ឆ្នាំ​មកនេះ​ ​លោក​ខិតខំ​ប្រឹងប្រែង​បង្រៀន​សិស្ស​ដោយ​ការ​យក​ទុកដាក់​ ​ដើម្បី​ផ្តល់​នូវ​ចំណេះ​ដឹង​ដល់​សិស្ស​តាម​បច្ចេកទេស​ ​និង​ទេពកោសល្យ​បង្រៀន​របស់​លោក​ ​រហូត​បាន​ទទួល​ពានរង្វាន់​អន្តរជាតិ​មួយ​នេះ​ ​តែ​ពានរង្វាន់​នេះ​ត្រូវ​បាន​ឆ្លងកាត់​ការ​វាយ​តម្លៃ​ជាច្រើន​ទៀត​ទៅតាម​លំ​ដាក់​ថ្នាក់​។​

​លោក​ថ្លែង​បន្ត​ថា​៖​ ​«​ខ្ញុំ​មិនដែល​រំពឹង​ទេ​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​លំដាប់​អា​ស៊ាន​នេះ​។​ ​ខ្ញុំ​គ្រាន់តែ​រំពឹង​ថា​នៅពេលដែល​ខ្ញុំ​ចេញ​បង្រៀន​ដំបូង​ ​គឺ​យ៉ាងណា​ខ្ញុំ​ធ្វើ​ឱ្យ​ការ​បង្រៀន​របស់​ខ្ញុំ​ឱ្យ​ល្អ​ ​ដើម្បី​សិស្ស​គាត់​ទទួល​បាន​នូវ​ចំណេះ​ដឹង​ ​អាច​ផ្លាស់ប្ដូរ​ផ្នត់គំនិត​នៅ​ក្នុង​តំបន់​នេះ​។​ ​ខ្ញុំ​គិតថា​នៅ​ក្នុង​តំបន់​នេះ​ ​ប្រជាជន​ភាគច្រើន​គាត់​ជា​ប្រជាកសិករ​។​ ​អ៊ីចឹង​នៅ​ក្នុង​ការអប់រំ​ដំបូង​ ​គាត់​មិនសូវ​ផ្ដល់​តម្លៃ​ក្នុង​ការអប់រំ​។​ ​នៅ​ពេល​យើង​មកដល់​ទីនេះ​ ​គឺ​សាលា​មានការ​អភិវឌ្ឍ​ ​គ្រូ​មាន​សមត្ថភាព​ ​សិស្ស​មាន​ការចូលរួម​កើន​ឡើង​ច្រើន​។​ ​អ៊ីចឹង​ខ្ញុំ​គិតថា​ឪពុក​ម្ដាយ​សិស្ស​មួយ​ចំនួន​នៅ​ក្នុង​នេះ​ ​គាត់​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​អំពី​ការ​ឱ​តម្លៃ​ក្នុង​ការអប់រំ​»​។​

​ក្នុង​វ័យ​២​៥​ឆ្នាំ​ ​លោក​ ​ណ​ន​ ​ដា​រី​ ​ជា​កូន​កសិករ​រស់នៅ​ខេត្ត​កំពង់ចាម​ ​មាន​បងប្អូន​៨​នាក់​។​ ​ក្នុងចំណោម​បងប្អូន​៨​នាក់​ ​លោក​ថ្លែង​ថា​ ​គឺ​មានតែ​រូបលោក​ម្នាក់​ប៉ុណ្ណោះ​ ​ដែល​រៀន​បាន​ខ្ពង់ខ្ពស់​ជាងគេ​នៅ​ក្នុង​គ្រួសារ​ ​ព្រោះតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ទើប​មិន​អាច​ទំនុក​បម្រុង​កូន​ទាំងអស់​រៀន​បាន​ខ្ពស់​។​

​ដោយ​ការ​ស្រឡាញ់​ ​និង​ការ​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​ការអប់រំ​ ​លោក​ដា​រី​បាន​ពុះពារ​គ្រប់បែបយ៉ាង​ ​ដូចជា​ការ​ដើរ​ស៊ីឈ្នួល​ដក​ដំឡូង​គេ​ ​ដើម្បី​បាន​ក​ម្រៃ​គ្រាន់នឹង​ទំនុក​បម្រុង​លើ​ការសិក្សា​របស់​ខ្លួន​ ​ទោះបីជា​ខ្លួន​បានជា​ប់​ទទួល​អាហារូបករណ៍​ពេទ្យ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​ក៏ដោយ​ ​ប៉ុន្តែ​ដោយសារ​គ្មាន​លទ្ធភាព​គ្រាន់​ ​លោក​ក៏បាន​បោះបង់​វា​ចោល​ ​ខណៈ​លោក​បាន​ប្រឡងជាប់​គ្រូបង្រៀន​ ​ហើយ​ចេញ​មក​បង្រៀន​នៅ​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​ខេត្ត​កំពង់ចាម​ ​ជា​សាលារៀន​ដ៏​ប្រណិត​មួយ​ ​ដែល​មាន​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជា​ម្ចាស់​ជំនួយ​ក្នុង​ការ​សាងសង់​ទាំង​អគារសិក្សា​ ​និង​ហេ​ដ្ឋា​ន​រចនាសម្ពន្ធ​ទាំងស្រុង​។​

​លោក​ថ្លែង​ថា​៖​ ​«​កាលពី​ដំបូង​ឡើយ​ ​ខ្ញុំ​គិតថា​ខ្ញុំ​អត់​ទាន់​ទទួលស្គាល់​ខ្លួនឯង​គ្រូបង្រៀន​ទេ​ ​ពីព្រោះ​គិតថា​ ​វា​ជា​ការលំបាក​ ​ពីព្រោះ​យើង​បង្រៀន​ក្មេង​ ​គឺ​យើង​ស្រប​ទៅតាម​ក្មេង​ច្រើន​ ​តែ​នៅ​ពេល​យើង​ស្គាល់​អំពី​វិធីសាស្ត្រ​បង្រៀន​ឬ​ស្គាល់​អំពី​សិស្ស​ច្បាស់លាស់​ហើយ​ ​ខ្ញុំ​គិតថា​វា​មានការ​ងាយស្រួល​ជាង​ចំពោះ​ខ្ញុំ​វិញ​ ​ពីព្រោះ​អី​ក្មេង​គាត់​ចូលចិត្ត​ការ​សប្បាយ​។​ ​អ៊ីចឹង​បើ​យើង​ស្រប​ទៅតាម​ការ​សប្បាយ​ជាមួយ​គាត់​ ​នោះ​នឹង​ធ្វើ​ឱ្យ​ការងារ​របស់យើង​ ​គឺ​ដោយ​រលូន​»​។​

​លោក​បន្ថែម​ថា​ ​តាមរយៈ​ការចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​នេះ​ ​លោក​ដា​រី​បាន​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ជាមួយ​គ្រូបង្រៀន​ផ្សេងៗ​ប្រកបដោយ​គុណភាព​ ​សាលារៀន​រីក​ចម្រើន​ ​ឈាន​ដល់​មាន​គ្រូ​ឆ្នើម​ ​ដោយសារ​ការ​ទទួលស្គាល់​ ​និង​គាំទ្រ​នូវ​បច្ចេកទេស​បង្រៀន​ពី​សិស្ស​ ​ប្រជា​សហគមន៍​ ​និង​គណៈ​គ្រប់គ្រង​សាលា​ ​រួម​ទាំង​ការ​ផ្ដល់​ជំនួយ​ឧបករណ៍​បង្រៀន​ពីសំណាក់​សប្បុរស​ជន​។​

​លោក​ដា​រី​៖​ ​«​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​នេះ​ ​ខ្ញុំ​បាន​ក៏​សូម​អរគុណ​ទៅដល់​អង្គការ​ដៃគូ​ជាច្រើន​ ​ជាពិសេស​នោះ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ដែល​គាត់​បាន​ជួយ​កែ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នៅ​ក្នុង​សាលារៀន​ទាំងមូល​ ​ទាំង​ការ​សាងសង់​អគារ​ ​ទាំង​បរិស្ថាន​សាលា​ទាំងមូល​។​ ​ចំពោះ​បរិស្ថាន​សាលា​ ​ក៏​ជា​ការចាំបាច់​ដើម្បី​ឱ្យ​ខ្ញុំ​ទទួល​បាន​ជោគជ័យ​ដែរ​ ​ពីព្រោះ​អី​ក្នុង​ការ​វាយ​តម្លៃ​ក៏មាន​ចំណុច​ពិន្ទុ​នៅ​ក្នុង​នោះ​ដែរ​។​ ​ប្រសិនបើ​សាលា​នេះ​គ្មាន​ការ​រីក​ម​ច្រើន​ ​ហើយ​គ្រូក៏​គ្មាន​ទំនាក់ទំនង​ល្អ​ ​គ្មាន​អង្គការ​ដៃគូ​ជួយ​ជ្រោង​ជ្រែង​ទេ​ ​នោះ​ក៏​ខ្ញុំ​មិន​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព​ជា​គ្រូបង្រៀន​នេះ​ដែរ​»​។​

​ឆ្លើយតបនឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ដែល​បាន​ចោទសួរ​ពី​គោលបំណង​អនាគត​ ​លោក​ដា​រី​៖​ ​«​អ្វី​ដែល​ជា​រំពឹង​របស់​ខ្ញុំ​នៅ​ក្នុង​ថ្ងៃ​អនាគត​ ​ខ្ញុំ​គិតថា​ខ្ញុំ​នឹង​ពង្រឹង​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត​ ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ ​ប្រជាជន​នៅ​ក្នុង​តំបន់​នេះ​ ​ឬក៏​អាណាព្យាបាល​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានកូន​សិក្សា​នៅ​បឋមសិក្សា​ ​ឬក៏​វិទ្យាល័យ​ ​ឬក៏​មហាវិទ្យាល័យ​សង្ឃឹម​គាត់​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ក្នុង​ការអប់រំ​ ​ពីព្រោះ​ខ្ញុំ​គិត​ការអប់រំ​នេះ​ ​គឺ​រឿង​មួយ​ដែល​សំខាន់​សម្រាប់​ផ្លាស់ប្ដូរ​ពិភពលោក​ ​ហើយក៏​អាច​ផ្លាស់ប្ដូរ​កុមារ​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ​»​៕​

​សាលារៀន​រដ្ឋ​កសាង​ដោយ​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​ល្បីឈ្មោះ​បណ្ដុះ​សិស្ស​មានគុណ​ភាព​

 


សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​ពី​គ្រឹះស្ថានសិក្សា​សាធារណៈ​ដែលគេ​បោះបង់​ចោល​បាន​ក្លាយ​ជា​សាលារៀន​គំរូ​មួយ​ស្ថិតនៅ​ក្នុង​ភូមិ​ទួល​បេង​ ​ឃុំ​ក្រឡា​ ​ស្រុក​កំពង់​សៀម​ ​ខេត្ត​កំពង់ចាម​។​ ​សាលាបឋមសិក្សា​នេះ​ក្លាយ​ជា​សាលារៀន​ឆ្នើម​និង​ល្បីឈ្មោះ​ ​បន្ទាប់ពី​នាយក​សាលា​បាន​ប្រកាស​ដល់​ឪពុក​ម្ដាយ​ឱ្យ​បញ្ជូន​កូន​ទៅ​ចូលរៀន​ឡើងវិញ​ ​ក្រោយ​ពី​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​សម្រេច​កសាង​អគារសិក្សា​ថ្មី​ក​ម្ពស់​ពីរ​ជាន់​មួយ​ខ្នង​ ​ព្រមទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សាលា​ទាំងស្រុង​។​

​មកដល់​បច្ចុប្បន្ន​ ​សាលារៀន​ដែលគេ​បោះបង់​ចោល​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​វា​បាន​ក្លាយ​ជា​ថ្នាល​បណ្ដុះ​កុមារ​ដ៏​ល្បី​លើ​ការអប់រំ​ពួកគេ​ឱ្យ​មាន​វិ​ន័យ​ ​គុណភាព​ ​សីលធម៌​ ​និង​សុ​វ​ជី​វ​ធម៌​ក្នុង​ការរស់នៅ​។​

​គ្រាន់តែ​អ្នក​សារ​ព័ត៌មាន​ចូល​ទៅដល់​ក្នុង​បរិវេណ​សាលារៀន​ភ្លាម​ ​កុមារ​តូច​ៗ​នៅ​ទីនោះ​រត់មក​ទទួលស្វាគមន៍​ដោយ​លើកដៃ​សំពះ​ជម្រាប​សួរ​ម្ដងម្នាក់​ៗ​។​ ​មើលទៅ​ពួកគេ​ហាក់ដូចជា​មាន​ភាព​ក្លាហាន​ ​និង​ជឿជាក់​លើ​ខ្លួនឯង​ណាស់​។​

​មាន​វ័យ​១​១​ឆ្នាំ​ ​កុមារី​ ​ពៅ​ ​សុគន្ធា​ ​ជា​សិស្ស​រៀន​ថ្នាក់​ទី​៤​ ​ក្នុងចំណោម​សិស្ស​ដទៃទៀត​នៅ​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​។​ ​កុមារី​រូប​នេះ​រៀបរាប់​ថា​ ​ខ្លួន​គេ​ចូលចិត្ត​រៀន​នៅ​ទីនេះ​ ​ព្រោះ​ទីនេះ​មាន​បរិស្ថាន​ស្អាត​ ​មាន​បន្ទប់ទឹក​ត្រឹមត្រូវ​ ​ជាពិសេស​ចូលចិត្ត​ការ​បង្រៀន​របស់​លោកគ្រូ​អ្នក​គ្រូ​ ​ទោះ​ពួកគាត់​កាច​និង​ម៉ឺងម៉ាត់​ចំពោះ​សិស្ស​បន្តិច​ក្ដី​។​

​ដោយ​កំពុង​អង្គុយ​លើ​ទោង​ជាមួយនឹង​មិត្ត​ភក្ដិ​ ​និង​មាន​ម៉ាស់​ការពារ​មេរោគ​ផង​នោះ​ ​សុគន្ធា​ ​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ទៀត​ថា​ ​ពេលព្រឹក​ពួកគេ​រៀន​ទូទៅ​ ​ពេលរសៀល​មក​រៀន​របាំ​បន្ថែម​មួយ​មុខ​ទៀត​ ​ជួនណា​មក​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​ក៏មាន​។​

​កុមារ​ ​សុគន្ធា​ ​ឆ្លើយ​សំណួរ​អ្នក​សារ​ព័ត៌មាន​បន្ត​ថា​៖​ ​«​ខ្ញុំ​មក​រៀន​នៅ​ទីនេះ​តាំងពី​ថ្នាក់ទី១​។​ ​ពេលរៀន​អត់​ចេះ​គ្រូ​មិនដែល​វ៉ៃ​ទេ​ ​បើ​សិស្ស​ខូច​គ្រូ​សួរ​ថា​ម៉េច​បាន​ខូច​។​ គាត់​អត់​វ៉ៃ​ទេ​ ​គាត់​ថាបើ​ថ្ងៃក្រោយ​ធ្វើ​អ៊ីចឹង​ទៀត​ ​ប្រយ័ត្ន​លោកគ្រូ​វ៉ៃ​។​ ​គ្រាន់តែ​លោកគ្រូ​គាត់​ព្រមាន​ទេ​ ​អត់​ហ៊ាន​វ៉ៃ​ទេ​ ​ព្រោះ​គាត់​ខ្លាច​សិស្ស​ហ្នឹង​ខូច​ទៀត​»​។​

​ពេល​សួរ​ថា​រាល់ថ្ងៃ​នេះ​រៀន​ពូកែ​ទេ​។​ ​កុមារី​នេះ​ឆ្លើយ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​និង​ជឿជាក់​លើ​ខ្លួនឯង​ថា​ ​«​ខ្ញុំ​ពូកែ​គ្រាន់បើដែរ​»​ ​កាលពី​ថ្នាក់ទី១​ ​និង​ថ្នាក់​ទី​២​ ​នាង​រៀន​ជាប់​ចំ​ណា​ច់​ថ្នាក់​លេខ​១​០​ចុះ​។​ ​ពេល​ឡើងថ្នាក់​ទី​៣​ ​នាង​ជាប់លេខ​៥​ចុះទៅ​លេខ​២​។​ ​ដោយឡែក​សម្រាប់​ថ្នាក់​ទី​៤​ ​នាង​រៀន​ជាប់លេខ​៥​ ​តែ​ខែ​ខ្លះ​ជាប់លេខ​៤​។​

​ទោះបីជា​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​មាន​ទីធ្លា​មិនសូវ​ធំ​ ​តែ​ពេល​ចូល​ទៅដល់​ស្រឡះ​ភ្នែក​ ​ព្រោះ​ទីនេះ​គ្មាន​ឡើយ​សំរាម​ ​ឬ​ស្លឹកឈើ​ជ្រុះ​រាយប៉ាយ​នៅ​លើ​ដី​ ​ព្រមទាំង​មាន​ដើមឈើ​ពណ៌បៃតង​ដែល​ផ្តល់​ផាសុកភាព​ដល់​សិស្សានុសិស្ស​គ្រប់គ្នា​។​

​ជា​សាលា​នៅ​តំបន់ជនបទ​ក៏​ពិតមែន​ ​ប៉ុន្តែ​សិស្ស​នៅ​ទីនេះ​ ​មាន​សីលធម៌​ ​ចេះ​គោរព​ចាស់ទុំ​ ​ចេះ​ថែ​ស​ម្អា​ត​ខ្លួនប្រាណ​ ​និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​។​ ​ពេល​មកដល់​សាលា​ ​ឬ​ចេញ​ទៅផ្ទះ​ ​ពួកគេ​មិន​ភ្លេច​ឡើយ​លើកដៃ​សំពះ​ ​អ្នក​គ្រូ​លោកគ្រូ​ ​និង​ឪពុក​ម្តាយ​របស់​ពួកគេ​។​ ​ការ​កែ​ប្រែខ្លួន​ឱ្យ​ក្លាយ​ជា​មនុស្ស​មាន​សីលធម៌​បែប​នេះ​បាន​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ម្នាក់ៗ​សប្បាយចិត្ត​ជា​ខ្លាំង​ដែល​កូន​របស់​ខ្លួន​ខុសប្លែក​ពីមុន​។​

​ឪពុក​ម្ដាយ​នៅ​ក្នុង​តំបន់​ ​បាន​ចាត់​ទុក​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​ជា​សាលា​គំរូ​ ​និង​ជា​ថ្នាល​បណ្តុះ​កូន​តូច​ៗ​របស់​ពួកគេ​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ​ ​មាន​វិ​ន័យ​ ​សីលធម៌​ ​និង​សុជីវធម៌​។​

​ថ្លែង​ក្នុងនាម​ជា​អាណាព្យាបាល​មួយ​រូប​ ​ដែល​បាន​បញ្ជូន​កូន​មក​រៀន​នៅ​សាលារៀន​នេះ​ ​អ្នកស្រី​ ផេ​ន​ ​សុភាព​ ​បាន​ឱ្យ​ដឹង​ថា​ ​សាលារៀន​នេះ​គ្រប់គ្រង​សិស្ស​បាន​ល្អ​។​ សិស្ស​ណា​ចូលរៀន​ឬ​មិន​ចូលរៀន​ ​គ្រូ​តែងតែ​ប្រាប់​ឪពុក​ម្ដាយ​ឱ្យ​ដឹង​ជាប្រចាំ​ ​ដ្បិត​ឪពុក​ម្ដាយ​ភាគច្រើន​នៅ​ទីនេះ​រវល់​នឹង​ការ​ធ្វើស្រែ​ ​និង​មុខ​របររកស៊ី​ផ្សេងៗ​ទៀត​។​

​អ្នកស្រី​បន្ត​ថា​៖​ ​«​សាលា​ពីមុន​អត់​ទទួលយក​បានទេ​ ​ពិបាក​មែនទេ​ន​។​ ​សាលា​ពីមុន​ក៏​ខ្ញុំ​ចូលរួម​ដែរ​ ​ប៉ុន្តែ​វា​មិនទាន់​បាន​ជោគជ័យ​ ​ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​អត់​ទាន់​យល់​។​ ​អត់​ទាន់​យល់​ពី​ចំណេះ​ចេះដឹង​របស់​កូន​ ​ហើយ​កេងប្រវ័ញ្ច​កូន​យកទៅ​ដឹក​គោ​ ​ទៅ​ឃ្វាលគោ​ឃ្វាល​អី​អ៊ីចឹង​។​ ​កូន​អត់​បាន​រៀន​»​។​

​«​កូន​ខ្ញុំ​កូន​គេ​ ​កាលពីមុន​ក៏​តែង​យកកូន​ទៅ​អ៊ីចឹង​ដែរ​ ​ហើយ​ខ្ញុំ​ទទួលយក​អត់​បាន​ដោយសារ​លោកគ្រូ​អត់មាន​ប្រាប់​ដល់​សហគមន៍​ថាត្រូវ​មក​ប្រជុំ​ ​មក​មើល​សាលា​ ​អ៊ីចឹង​គិតតែ​ការងារ​ខ្លួនឯង​»​។​ ​នេះ​ជា​ការ​បន្ថែម​របស់​អ្នកស្រី​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ​អ្នកស្រី​ ​ផា​ន​ ​សូវៀត​ ​ជា​ពលរដ្ឋ​រស់នៅ​នៅ​ភូមិ​ទួល​បេង​ ​បាន​លើកឡើង​ថា​ ​មុន​មិនទាន់​ចូលរៀន​នៅ​សាលា​នេះ​ ​ក្មេងៗ​ភាគច្រើន​តែងតែ​លួច​គេច​សាលា​ ​និង​ង​ង៉ក់​មិន​ចង់​ទៅ​រៀន​ ​ហើយ​ថែមទាំង​មិន​ចូលចិត្ត​រៀន​នៅផ្ទះ​ឡើយ​។​ ​ប៉ុន្តែ​ក្រោយ​ពី​បាន​រៀន​នៅ​សាលារៀន​នេះ​ធ្វើ​ឱ្យ​ក្មេងៗ​ផ្លាស់ប្ដូរ​ឥរិយាបថ​ស្ទើរតែ​ទាំងស្រុង​។​

​អ្នកស្រី​ថ្លែង​បញ្ជាក់​ថា​៖​ ​«​មក​សាលា​ ​ពេល​ទៅវិញ​ចេះ​ជម្រាប​សួរ​ម៉ាក់​ ​ជម្រាប​ម៉ាក់​យាយ​ ​បងប្អូន​ណា​នៅ​ជិត​ផ្ទះ​ ​គឺ​គាត់​ជម្រាប​សួរ​ទាំងអស់​ ​ថា​កូន​មកពី​សាលារៀន​វិញ​ហើយ​។​ ​ពីមុន​គាត់​មិនដែល​ធ្វើ​អ៊ីចឹង​ទេ​ ​តែ​ឥឡូវ​ពេល​មាន​ភ្ញៀវ​មកលេង​ផ្ទះ​ ​ក៏​គាត់​ត្រូវ​ជម្រាប​សួរ​ដែរ​។​ ​ពេល​ចេញពី​ផ្ទះ​គាត់​ជម្រាប​លា​។​ ​ជម្រាប​លា​ម៉ាក់ប៉ា​។​ ​ជម្រាប​លា​ម៉ាក់​យាយ​»​។​

​ធ្លាប់តែ​ជា​សាលា​ដែល​សិស្ស​ ​និង​អាណាព្យាបាល​សិស្ស​ព្រងើយកន្តើយ​ទៅ​ហួស​មក​ហួស​ ​តែសព្វថ្ងៃ​សាលាបឋមសិក្សា​មួយ​នេះ​ ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ពី​ឪពុក​ម្តាយ​របស់​សិស្ស​។​ ​ឪពុក​ម្ដាយ​គ្រប់រូប​ពេល​ឃើញ​កូន​ៗ​មាន​សីលធម៌​ដូច្នេះ​ ​ពួកគាត់​សប្បាយរីករាយ​ ​និង​មាន​មោទកភាព​ខ្លាំង​ចំពោះ​សាលារៀន​ ​និង​កា​រខិត​ខំប្រឹង​របស់​លោកគ្រូ​អ្នក​គ្រូ​។​

​លោក​ ​សេង​ ​រី​ ​នាយក​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​បាន​ឱ្យ​ដឹង​ថា​ ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​សិស្ស​ម្នាក់​មិនដែល​ចង់​ឈប់​នោះ​ទេ​។​ ​ក្នុងមួយថ្ងៃៗ​មក​រៀន​ពេញ​ៗ​ថ្នាក់​ ​តែ​ដោ​សារ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​ ​ធ្វើ​ឱ្យ​សាលា​ផ្ដល់​ចំណេះ​ដល់​សិស្ស​មិនបាន​ពេញ​។​

​លោក​បន្ត​ថា​ ​អ្វី​ដែល​ជំរុញ​ឱ្យ​សិស្ស​ម្នាក់​ចង់​មក​រៀន​ទាំង​ឈឺ​ទាំង​ជា​ដូចនេះ​ ​ដោយសារតែ​គ្រូបង្រៀន​នៅ​ទីនេះ​ ​ពោរពេញ​ទៅ​ទឹក​ចិត្តស្រឡាញ់​សិស្ស​គ្រប់គ្នា​ ​រីឯ​បរិស្ថាន​ស្អាត​ ​ក៏​ជា​ផ្នែក​មួយ​ទាក់​ទាញចិត្ត​របស់​ពួកគេ​ដែរ​។​

​លោក​ថ្លែង​ថា​៖​ ​«​ចំណុច​ពិសេស​ដែល​ធ្វើ​ឱ្យ​សហគមន៍​គាត់​មានទំនុក​ចិត្ត​ ​ទី​១​គឺ​ការ​រៀន​ទៀងទាត់​ពេលវេលា​។​ ​ទី​២​ ​លោកគ្រូ​ ​អ្នក​គ្រូ​ ​មក​បង្រៀន​មាន​ស​ម្ភារៈ​បង្រៀន​គ្រប់សព្វ​បែបយ៉ាង​ ​មាន​វិធីសាស្ត្រ​ ​ដូចជា​ការ​ប្រើ​ម៉ា​ស៊ី​បញ្ចាំ​ស្លាយ​ ​មាន​វិធីសាស្ត្រ​ប្រើ​ជា​រូបភាព​ជាក់ស្ដែង​»​។​

​ជាមួយនឹង​ការ​រីក​ចម្រើន​របស់​សាលារៀន​នា​ពេលនេះ​ ​លោក​ ​សេង​ ​រី​ ​បាន​រំលឹក​ពីសា​វ​តា​សាលា​នេះ​ថា​ ​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​គឺ​អតីត​សាលាបឋមសិក្សា​ទួល​បេង​ ​ហើយ​ត្រូវ​បាន​បិទទ្វារ​មួយ​រយៈកាល​ពី​ឆ្នាំ​២​០​១​០​ ​ដោយ​មូលហេតុ​ខ្វះ​គ្រូបង្រៀន​ ​ខ្វះ​សិស្ស​មក​រៀន​ ​ហើយ​បើក​ឡើងវិញ​នៅ​ឆ្នាំ​២​០​១​២​ ​មាន​សិស្ស​តែ​ជាង​២​០​នាក់​ប៉ុណ្ណោះ​។​

​លោក​បញ្ជាក់​ថា​ ​ដោយមាន​ការ​ខិតខំ​ប្រឹងប្រែង​ ​សាលាបឋមសិក្សា​ គួ​ច​ ​ម៉េង​លី​ ​ទួល​បេង​ ​បាន​ទទួល​ពានរង្វាន់​បញ្ជាក់​ពី​គុណភាព​គ្រូបង្រៀន​ជាបន្តបន្ទាប់​ ​ខណៈ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​សាងសង់​អគារសិក្សា​ក​ម្ពស់​ពីរ​ជាន់​មួយ​ខ្នង​ ​រួម​ទាំង​ហេដ្ឋារចនាសម្ពន្ធ​ទាំងស្រុង​។​ ​ការ​រួមចំណែក​ពីសំណាក់​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​នេះ​ហើយ​ ​បាន​ទាក់ទាញ​សិស្សានុសិស្ស​មក​រៀន​នៅ​សាលា​នេះ​ស្ទើរ​គ្មាន​ថ្នាក់​សម្រាប់​អង្គុយ​រៀន​។​ ​ចំណែក​អាណាព្យាបាល​ ​ក៏​មានទំនុក​ចិត្ត​លើ​ការ​បណ្ដុះបណ្ដាល​របស់​សាលារៀន​ដូច​សព្វថ្ងៃនេះ​ ​ដោយមាន​សិស្ស​សរុប​ពី​ថ្នាក់​ម​ត្តេយ្យ​ដល់​ថ្នាក់​ទី​៦​ប្រមាណ​ជាង​៤​០​០​នាក់​៕

​បុណ្យ​បង្ហោះ​ខ្លែង​នៅ​ខេត្ត​សៀមរាប​ឆ្លុះបញ្ចាំង​ពីសង្គម​ខ្មែរ​រស់នៅ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​

 


ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ​ ​ថ្ងៃអាទិត្យ​ស​ប្ដាហ៍​ក្រោយ​ ​ស្រុក​បន្ទាយស្រី​នឹង​មាន​ពិធីបុណ្យ​ខ្លែង​ជាលើកដំបូង​នៅ​ភូមិ​លំហែ​ស​សី​ ​ស្ថិតនៅ​ភាគ​ជើង​ខេត្ត​សៀមរាប​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ម៉ោង​២​រសៀល​។​ ​ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ ​ដើម្បី​អ្នកទេសចរ​បាន​ស្គាល់​ពី​ប្រពៃណី​បង្ហោះ​ខ្លែង​ ​ដែល​ជា​ប្រពៃណី​មួយ​ឆ្លុះបញ្ចាំង​ពីសង្គម​ខ្មែរ​រស់នៅ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​។​

​ពេល​ខ្យល់​ធ្លាក់​ពី​ជើង​ ​គឺជា​សញ្ញាបញ្ជា​ក់​ថា​ ​រដូវ​បង្ហោះ​ខ្លែង​នា​រដូវច្រូតកាត់​បាន​មកដល់​​​ហើយ​។​ ​នា​ពេលនេះ​ ​គឺជា​វេលា​ប្រជាកសិករ​ខ្មែរ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ស្រែ​។​កាលពីដើម​ ​មុន​ពេល​ច្រូតកាត់​ប្រមូល​ផល​ ​កសិករ​ខ្មែរ​តែង​ធ្វើ​ខ្លែង​ទុក​សម្រាប់​បង្ហោះ​លេង​ ​ជាពិសេស​ពួកក្មេង​ៗ​ ​ដើម្បី​បញ្ជាក់​ពី​ភាព​សប្បាយ​នៅ​ពេល​ប្រមូល​ផល​ផង​ ​និង​ដើម្បី​ក​ម្សាន្ត​ផង​។​

​លោក​សាស្ត្រាចារ្យ​ ​អ៊ឹម​ ​សុខ​រិទ្ធី​ ​អ្នក​បុរាណ​វិទូ​ ​បាន​ឱ្យ​ដឹង​ថា​ ​ខ្មែរ​និយម​បង្ហើរខ្លែង​ក្នុង​កិច្ច​ពិធី​ទាក់ទង​នឹង​កសិកម្ម​នៅ​ក្នុង​រដូវ​ប្រមូល​ផល​។​ ​ខ្លែង​តំណាង​ឱ្យ​ភាព​រាំង​ស្ងួត​ ​ដែលគេ​បង្ហើរ​ទ្បើ​ង​លើមេឃ​ ​ដើម្បី​ដេញ​បំបែក​ពពក​កុំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​មក​ដី​នាំ​ខូចខាត​ស្រូវ​ដំណាំ​ដែល​ត្រូវ​ប្រមូល​ផល​នា​ចុង​រដូវ​។​

​លោក​ថ្លែង​ថា​៖​ ​«​ដោយ​មានកំណើត​ដើម​ពី​គ្រុឌ​នោះ​ហើយ​បានជា​ខ្លែង​អាច​បណ្តេញ​ ​និង​ចាប់​នាគ​ទុក​ ​កុំ​ឱ្យ​បង្ក​រ​ជា​ភ្លៀង​បាន​។​ ​ពោល​គឺ​ ​ពិធី​បង្ហើរខ្លែង​ជា​កិច្ច​ទប់ទល់​​​នឹង​មេឃ​ ​កុំ​ឱ្យ​ភ្លៀង​ធ្លាក់​នាំ​ឱ្យ​មាន​ជំនន់​ ​និង​ខូចខាត​ស្រូវ​ដំណាំ​ ​ដែល​នឹង​ប្រមូល​ផល​នា​ចុង​រដូវវស្សា​»​។​

​លោក​បន្ត​ថា​ ​ខ្លែង​គឺជា​រូប​ស្នង​នៃ​បក្សី​ខ្លែង​ធ្វើ​ពី​ក្រដាស​ ​មាន​គ្រោងឆ្អឹង​ឫស្សី​សម្រាប់​បង្ហើរ​ ​ដែល​មានកំណើត​ពី​គ្រុឌ​។​ ​ខ្លែង​មាន​ច្រើន​ប្រភេទ​ ​ដូចជា​ខ្លែង​ភ្នង​ ​ខ្លែង​ឯក​ ​ខ្លែង​ខ្លុះ​ ​ខ្លែង​កន្ទោង​ ​ខ្លែងកូនមាន់​ជាដើម​។​

​ខ្លែង​ ​គឺជា​វត្ថុ​ម្យ៉ាង​សម្រាប់​បង្ហោះ​លេង​ ​ដែល​អាច​ហោះ​ដោយ​កម្លាំង​ខ្យល់​ទាញ​យឹត​ ​តាមរយៈ​ខ្សែ​ដែលគេ​ចង់​ភ្ជាប់នឹង​តួ​របស់​វា​។​ ​ក្រៅពី​វត្ថុ​សម្រាប់​លេង​ក​ម្សាន្ត ​ខ្លែង​គឺជា​សិល្បៈ​មួយ​ប្រភេទ​ក្នុង​វប្បធម៌​របស់​ជន​ជាតិខ្មែរ​ ​ដែល​បញ្ហា​ពី​ជីវិត​រស់នៅ​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ​ផង​ដែរ​។​ ​កាលពី​ជំនាន់​មុន​ ​នៅ​ពេល​ខ្យល់​បក​ពី​មក​ទិសឦសាន​ម្តងៗ​ ​គេ​តែងតែ​ឃើញ​ក្មេងៗ​ធ្វើ​ខ្លែង​បង្ហើរ​លេង​នៅតាមវាលស្រែ​យ៉ាង​សប្បាយរីករាយ​។​ ​ក្រៅតែ​ពី​ការ​បង្ហើរខ្លែង​តាម​បែប​ក​ម្សាន្ត ​ខ្មែរ​នៅ​មាន​ពិធី​បង្ហើរខ្លែង​តាម​ប្រពៃណី​។​

​យោង​តាម​កម្រង​ឯកសារ​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​ ​ដែល​រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​ មៀ​ច​ ប៉ុណ្ណ ​បាន​សរសេរ​ថា​ ​«​ប្រពៃណី​បង្ហើរខ្លែង​បាន​ឆ្លុះបញ្ចាំង​នូវ​ចរិត​សង្គម​ខ្មែរ​ ​ដែល​ការរស់នៅ​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ ​ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ​ ​និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើ​ការរស់នៅ​ ​និង​ការ​ក​ម្សាន្ត​។​ ​ប្រពៃណី​នេះ​ ​មិនគ្រាន់តែ​ជាពិធី​មួយ​ធ្វើឡើង​សម្រាប់​ជា​ការ​ក​ម្សាន្ត​ប៉ុណ្ណោះ​ទេ​ ​តែ​ក៏​ជាពិធី​មួយ​សម្រាប់​គោរព​បូជា​ដល់​ព្រហ្មញ្ញសាសនា​ ​និង​ព្រះពុទ្ធសាសនា​ទៀត​ផង​។​»​

​ប្រពៃណី​បង្ហោះ​ខ្លែង​ ​ជា​ជ្រុង​មួយ​នៃ​វប្បធម៌​ ​មាន​ប្រវត្តិ​រស់នៅ​ជាមួយនឹង​ប្រជាជន​ខ្មែរ​តាំងពី​យូរណាស់​មក​ហើយ​។​ ​ផ្អែក​តាម​កំណត់​ត្រា​ប្រវត្តិ​សា​ស្រ្ត ​និង​រឿងព្រេង​បុរាណ​ខ្មែរ​ “ធ្នញ្ច័​យ​” ​គេ​យល់ថា​ ​ពិធី​បង្ហើរខ្លែង​របស់​ខ្មែរ​មានជីវិត​ប្រហែល​៤​០​០​ឆ្នាំមុន​គ្រិស្តសករាជ​ ​ហើយ​ពិធី​នេះ​បាន​ធ្វើឡើង​តាម​ដំណែល​ដូនតា​ ​ដើម្បី​បញ្ជាក់​អំពី​ក្រឹត្យក្រម​ជីវិត​តែង​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ​ ​និង​គោរព​នឹក​គុណ​ដល់​ធាតុ​ដី​ ​ធាតុ​ទឹក​ ​ធាតុ​ភ្លើង​ ​ធាតុ​ខ្យល់​ ​ដែល​ជា​អ្នក​បាន​ផ្តល់​ ​និង​ទ្រទ្រង់​ជីវិត​សត្វលោក​។​

​ទោះ​បច្ចុប្បន្ន​ ​គេ​កត់​សម្គាល់​ឃើញ​ថា​ ​ខ្លែង​បាន​ធ្លាក់​ប្រជាប្រិយភាព​បន្តិច​ម្ដងៗ​ចេញពី​សន្ដាន​ចិត្ត​ប្រជាជន​ខ្មែរ​ ​ហើយ​ការ​បង្ហើរខ្លែង​មិនសូវ​មាន​សកម្មភាព​ខ្លាំងក្លា​យ៉ាងណា​ ​ប៉ុន្តែ​ក៏​គេ​នៅតែ​ឃើញ​មានការ​បង្ហោះ​ខ្លែង​នៅ​ក្នុង​ប្រទេស​ជាដរាប​។​ ​យ៉ាងណា​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​បាន​ខិតខំ​ប្រឹងប្រែង​ផ្តួចផ្តើម​ឱ្យ​ការរៀបចំ​ព្រឹត្តិការណ៍​បង្ហើរខ្លែង​នេះ​ឡើងជា​រៀងរាល់​ឆ្នាំ​។​ ​ជាមួយនឹង​គ្នា​នេះ​ ​ស្រុក​បន្ទាយស្រី​ ​ក៏បាន​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​បុណ្យ​ខ្លែង​ផង​ដែរ​។​

​លោក​ ​ឃឹម​ ហ្វី​ណង់​ ​អភិបាលស្រុក​បន្ទាយស្រី​ ​បាន​ចាត់ទុកថា​ ​នេះ​ជា​ព្រឹត្តិការណ៍​ទេសចរណ៍​វប្បធម៌​ថ្មី​មួយ​ស្ថិតនៅ​លើទឹក​ដី​ស្រុក​បន្ទាយស្រី​ ​ដើម្បី​អ្នកទេសចរ​បាន​ស្គាល់​ពី​ប្រពៃណី​បង្ហោះ​ខ្លែង​ ​ដែល​បង្អួត​បង្ហាញ​ពី​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ជើងភ្នំ​គូលែន​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ស្គាល់​ភូមិ​ទេសចរណ៍​ ​ដែល​ទើប​តែ​មានការ​អភិវឌ្ឍ​ថ្មីៗ​នេះ​។​

​លោក​បញ្ជាក់​ថា​ ​ពិធីបុណ្យ​ខ្លែង​នឹង​មាន​រៀប​ចំកន្លែង​ជូន​ ​តែ​មាន​លក្ខខណ្ឌ​បរិស្ថាន​មួយ​ ​គឺ​រាល់​សំរាម​ទាំងអស់​ត្រូវតែ​ខ្ចប់​យក​ទៅវិញ​រៀងៗខ្លួន​ ​ហាម​ដាច់ខាត​មិន​ឱ្យ​បន្សល់​កាកសំណល់​ប្លាស្ទិក​ ​ឬ​ម្ហូបអាហារ​នៅ​ក្នុង​ទីតាំង​នេះ​ឡើយ​។​

​អភិបាលស្រុក​បន្ទាយស្រី​ ​បញ្ជាក់​បន្ថែម​ថា​៖​ ​«​ក្រុម​ការងារ​នឹង​មាន​រៀបចំ​ស្តង់​លក់​ខ្លែង​តូច​ៗ​ ​សម្រាប់​ផ្តល់​ឱកាស​ឱ្យ​មានការ​បង្ហោះ​ខ្លែង​ក​ម្សាន្ត​សប្បាយ​ជា​លក្ខណៈ​គ្រួសារ​។​ ​កម្មវិធី​នេះ​នឹង​មាន​បន្ថែម​កម្មវិធី​តូច​ៗ​ទៀត​ ​ដូចជា​រាំ​វង់តន្ត្រី​ស្គរដៃ​ ​ស្តង់​លក់​អាហារសម្រន់​ ​និង​បញ្ចប់​ដោយ​កម្មវិធី​មើល​ព្រះចន្ទពេញវង់​រះ​រំលង​ភ្នំ​គូលែន​ត្រឹម​ម៉ោង​៨​យប់​ផង​ដែរ​»​៕​


​ដែនដី​សុវណ្ណភូមិ​ ​ជា​របស់អ្នកណា​?


 

អ្នក​សិក្សាស្រាវជ្រាវ​សិលាចារឹក​ ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​បាន​បញ្ជាក់​ជាថ្មី​ថា​ ​ទឹកដី​សុវណ្ណភូមិ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ខ្មែរ​តាំងពី​មុន​សម័យ​អង្គរ​មក​ម្ល៉េះ​។​ ​ការ​បញ្ជាក់​នេះ​ ​ដោយ​ផ្អែកលើ​ភស្តុតាង​សិលាចារឹក​មួយ​ផ្ទាំង​ ​ដែលគេ​ប្រទះឃើញ​នៅ​តំបន់​មួយ​លើទឹក​ដី​ស្រុក​បា​សិត​ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ចុង​ឆ្នាំ​២​០​១​៧​។​

​ឈ្មោះ​ ​«​ដែនដី​សុវណ្ណភូមិ​»​ ​ត្រូវ​បាន​អ្នកកាន់ពុទ្ធសាសនា​ថេរវាទ​ស្គាល់​ដោយសារតែ​គម្ពីរ​ធម៌​ ​មហា​វង្ស​ ​មិលិន្ទបញ្ហា​ ​និង​សាមន្ត​ប្ប​សា​ទិ​កា​ជាដើម​ ​ដែល​ផ្សាយ​ចេញពី​ស្រី​លង្កា​តាំងពី​សតវត្សរ៍​ទី​៥​ ​នៃ​គ​.​ស​.​។​ ​ឈ្មោះ​នេះ​ ​បើ​តាម​វចនានុក្រម​ខ្មែរ​ ​បានសេចក្ដីថា​ ​ដែនដី​មាស​ ​ឬ​ទឹកដី​សម្បូរសប្បាយ​។​ ​ប៉ុន្តែ​ទីតាំង​ពិតប្រាកដ​តែងតែ​ស្ថិតនៅ​ក្នុង​ភាព​អាថ៌កំបាំង​ ​និង​ស្ថិតនៅ​ក្នុង​ភាព​ចម្រូងចម្រាស​ ​បើ​ទោះ​ជា​មានការ​ពិពណ៌នា​ប្រភព​បែប​នេះ​ត្រូវ​បាន​ប្រជាជាតិ​នៅ​អាស៊ី​អាគ្នេយ៍​សឹងតែ​ទាំងអស់​ប្រកាន់យក​ថា​ ​ដែនដី​សុវណ្ណភូមិ​នៅ​ខាងកើត​ឥណ្ឌា​ ​និង​ជាប់​មាត់សមុទ្រ​មួយ​នេះ​ត្រូវនឹង​ប្រទេស​របស់​ខ្លួន​រៀងៗខ្លួន​ក៏ដោយ​។​

​នៅ​ក្នុង​បាឋកថា​រៀបចំ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្នុង​ខែ​ធ្នូ​ថ្មីៗ​នេះ​ ​បើ​តាម​លោក​បណ្ឌិត​ ​វង្ស​ សុ​ធារ៉ា​ ​អ្នក​សិក្សាស្រាវជ្រាវ​សិលាចារឹក​ ​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ព្រមទាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​មុខវិជ្ជា​ទាំងនេះ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​នោះ​ ​បាន​លើកឡើង​ថា​ ​ការ​អះអាង​បែប​នេះ​ ​គឺ​ប្រៀប​ដូចជា​ការ​ដេកយល់សប្តិ​ ​ទោះបីជា​ពួកគេ​មាន​ ​ឬ​គ្មាន​ភស្តុតាង​រឹង​មាំ​ក៏ដោយ​។​

​លោក​បណ្ឌិត​ ​វង្ស​ សុ​ធារ៉ា​ ​អ្នកប្រាជ្ញ​ប​ស្ចឹ​ម​ប្រទេស​ខ្លះ​យល់ថា​ ​ការ​ដណ្ដើម​គ្នា​ធ្វើ​ម្ចាស់​សុវណ្ណភូមិ​ពី​បុរាណ​បែប​នេះ​ ​គឺជា​ការ​ចង់​យក​សមិទ្ធិ​ផល​ប្រវត្តិសាស្ត្រ​មក​ជំរុញ​គំនិត​ជាតិនិយម​សម្រាប់​ប្រជាជាតិ​របស់​ខ្លួន​តែប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ការសិក្សា​ទាំងអស់​នោះ​ ​ច្រើនតែ​វិភាគ​វែកញែក​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​ ​និង​ទ្រឹស្តី​នរវិទ្យា​ ​ឬ​បុរាណ​វិទ្យា​ ​ដែល​ហាក់ដូចជា​មើល​រំលង​ ​ឬ​ធ្វើពើ​ចំពោះ​វិធីសាស្ត្រ​ប្រវត្តិវិទ្យា​ ​ដែល​ពឹងផ្អែក​លើ​បន្ទាត់​កាល​មុនក្រោយ​នៃ​ភស្តុតាង​សំណេរ​ទាំងឡាយ​នោះ​ជាគោល​។​

​ការ​លើកឡើង​បែប​នេះ​ ​បន្ទាប់ពី​រូបលោក​បាន​រក​ឃើញ​មួយ​ផ្ទាំង​កាលពី​ឆ្នាំ​២​០​១​៧​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ចារឹក​ឆ្នាំ​១​៣​៣​ ​នៃ​គ្រិស្តសករាជ​។​ ​វា​បាន​ផ្ដល់​ព័ត៌មាន​ប្រវត្តិសាស្ត្រ​សំខាន់​ៗ​ជាច្រើន​ចំណុច​ ​ជាពិសេស​វា​បាន​បញ្ជាក់​ថា​ ​សុវណ្ណភូមិ​ជា​ទឹកដី​របស់​ខ្មែរ​។​

​បណ្ឌិត​ប្រវត្តិសាស្ត្រ​រូប​នេះ​មានប្រសាសន៍ថា​៖​ ​«​ចាប់តាំង​ពី​ចុង​ឆ្នាំ​២​០​១​៧​ ​ខ្ញុំ​បាន​រក​ឃើញ​សិលាចារឹក​មួយ​ផ្ទាំង​ ​នៅ​ឆ្នាំ​៦​៣​៣​គ​.​ស​. ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​អ្នកនិពន្ធ​ផ្ដល់​ព័ត៌មាន​ថា​ ​ដែនដី​សុវណ្ណភូមិ​ ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ព្រះបាទ​ឥ​សាន​វ​ម៌្ម​ទី​១​ (​៦​១​៦​-​៦​៣​៩​គ​.​ស​.) ​ដែល​ធ្វើ​ឱ្យ​យើង​ថា​ ​មានតែ​កម្ពុជា​ទេ​ ​ដែល​បាន​ចាត់​ទុក​ដែនដី​សុវណ្ណភូមិ​ ​ជា​ប្រទេស​ ​ឬ​ត្រូវនឹង​ប្រទេស​របស់​ខ្លួន​មុនគេ​បង្អស់​នៅក្នុងចំណោម​ប្រទេស​ទាំងអស់​នៅ​អាស៊ី​អាគ្នេយ៍​»​។​

​លោក​បន្ថែម​ថា​ ​ពាក្យ​ ​សុវណ្ណភូមិ​ ​ដែល​រក​ឃើញ​លើ​សិលាចារឹក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​គឺជា​ភស្តុតាង​ចំណាស់​មួយ​បន្ទាប់ពី​ភស្តុតាង​សិលាចារឹក​ក្នុង​រាជ​ព្រះបាទ​អសោក​ ​មហា​រាជ្យ​ ​នៅ​សតវត្ស​ទី​៣​មុន​គ​.​ស​ ​ដែល​បាន​រៀបរាប់​ពី​ការ​ពេញ​ព្រះទ័យ​របស់​ព្រះអង្គ​ក្នុង​ការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​ ​និង​បាន​បញ្ជូន​សាសនទូត​ពីរ​ព្រះអង្គ​មកកាន់​ទឹកដី​សុវណ្ណភូមិ​។​

​តាម​លើកឡើង​របស់​លោក​ ​កន្លងមក​បណ្ដា​ប្រទេស​អាស៊ី​ដីគោក​ ​និង​ដី​កោះ​មួយ​ចំនួន​សុទ្ធតែ​បាន​អះអាង​ថា​ ​ជា​ដែនដី​សុវណ្ណភូមិ​របស់​ខ្លួន​ ​ប៉ុន្តែ​គេ​មិន​ដឹង​ថា​ ​ដែនដី​សុវណ្ណភូមិ​ស្ថិតនៅ​ក្នុង​ប្រទេស​ណា​ពិតប្រាកដ​នោះ​ទេ​។​

​ភស្តុតាង​សំណេរ​ទាំងអស់​នៅ​ក្នុង​តំបន់​ត្រូវ​បាន​លោក​បណ្ឌិត​ ​វង្ស​ សុ​ធារ៉ា​ ​ពន្យល់​ថា​ ​វា​បង្ហាញ​ពី​ការ​ប្រកាន់យក​ឈ្មោះ​សុវណ្ណភូមិ​ដោយ​តំបន់​តូច​ៗ​នៅ​ក្នុង​កាល​វេលា​ខុសៗគ្នា​រាប់​រយ​ឆ្នាំ​។​ ​ដូចជា​នៅ​តំបន់​តូច​មួយ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​មានឈ្មោះ​ស្វណ៌​ទ្វីប​កាលពី​ចុង​សតវត្សរ៍​ទី​១​៣​ ​ឈ្មោះ​ប្រទេស​មន​តូច​មួយ​នៅ​ថា​ត​ន​ប្រកាន់យក​ឈ្មោះ​សុវណ្ណភូមិ​នៅ​ក្នុង​សតវត្សរ៍​ទី​១​៥​ ​និង​ឈ្មោះ​សុ​ព​ណ្ណ​ភូម​នៃ​ដែនដី​តូច​មួយ​ក្នុង​ប្រទេស​សៀម​បុរាណ​ត្រូវ​បាន​គេ​កត់ត្រា​នៅ​លើ​សិលាចារឹក​សតវត្សរ៍​ទី​១​៩​មួយ​ ​ដែល​ក្លែង​ធ្វើជា​សិលាចារឹក​កាលពី​ចុង​សតវត្សរ៍​ទី​១​៣​ ​ដើម្បី​បញ្ជាក់​ថា​ ​ទឹកដី​នេះ​ក៏​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ស្ដេច​ថៃ​មួយ​អង្គ​ព្រះនាម​ ​រាម​កំហែង​។​

​លោក​បន្ត​ថា​ ​ចំណែក​នៅ​កម្ពុជា​ចាប់ពី​សតវត្សរ៍​ទី​៩​មក​ ​ព្រះរាជា​បាន​បង្កើត​ស្ថាន​នាម​មនោគមវិជ្ជា​ថ្មី​មួយ​សម្រាប់​ហៅ​ចក្រភព​ដ៏​ធំ​ទូលាយ​នេះ​ថា​ ​«​កម្ពុជ​ទេស​»​ ​ហើយក៏​លែង​ឃើញ​មានការ​រំលឹក​អំពី​ឈ្មោះ​សុវណ្ណភូមិ​តមកទៀត​ដែរ​។​ ​ផ្ទុយទៅវិញ​ ​ឈ្មោះ​នេះ​ ​ត្រូវ​បាន​លេចឡើង​នៅ​ទីកន្លែង​ដទៃទៀត​ដូច​បញ្ជាក់​ខាងលើ​។​

​តាម​ការ​សន្និដ្ឋាន​របស់​លោក​ ​លោក​យល់ថា​ ​ដំបូង​ឡើយ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ពេញចិត្ត​យកឈ្មោះ​នេះ​មក​ដាក់​ ​ឬ​ប្រៀបធៀប​ជាមួយ​ដែនដី​របស់​ខ្លួន​ម្តងម្នាក់​ៗ​ក្នុង​កាល​វេលា​ខុសគ្នា​មុនក្រោយ​យ៉ាង​យូរ​។​ ​បន្ទាប់មក​អនុ​ស្សា​វ​រី​យ៍​នេះ​ត្រូវ​បាន​គេ​ចងចាំ​ ​ប្រៀប​ដូច​ដេកយល់សប្តិ​ ​និង​ភ្លេចបាត់​កាល​ជាក់លាក់​រៀងខ្លួន​ ​ទើប​ធ្វើ​ឱ្យ​អ្នកប្រាជ្ញ​ប​ស្ចឹ​ម​ប្រទេស​មកឃើញ​តែ​ការ​អះអាង​របស់​ពួកគេ​ក្នុងនាម​ជា​ម្ចាស់​នៃ​ដែនដី​នេះ​ពី​បុរាណ​នា​សហសម័យ​ ​ក៏​យល់ថា​ពួកគេ​កំពុង​ដណ្ដើម​គ្នា​ធ្វើ​ម្ចាស់​រៀងខ្លួន​ក្នុង​ពេល​តែមួយ​។​

​ម្យ៉ាងទៀត​ ​ភូមិសាស្ត្រនយោបាយ​តំបន់​នេះ​ ​ក៏​ខុសប្លែក​គ្នា​ពីសម័យ​បុរាណ​សតវត្សរ៍​ទី​៧​ ​ដល់​ទី​១​៥​នោះ​ច្រើន​ដែរ​ ​ដោយសារតែ​ការ​លេចឡើង​រដ្ឋ​ថ្មីៗ​នៅ​លើទឹក​ដី​នៃ​ចក្រភព​ខ្មែរ​ ​ឬ​កម្ពុជ​ទេស​ ​ដែល​គ្របដណ្ដប់​មួយភាគធំ​ទៅលើ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក​។​ ​ប្រសិនបើ​ប្រជាជាតិ​ទាំងអស់​នេះ​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខ្លួន​ ​នោះ​ការ​ដណ្តើម​គ្នា​ធ្វើ​ម្ចាស់​ច្បាស់ជា​មិន​អាច​កើតមាន​ឡើយ​ ​ហើយ​អ្នក​សិក្សា​ក៏​មិន​ត្រូវ​ច្រឡំ​ថា​ ​ពួកគេ​កំពុង​ដណ្ដើម​គ្នា​ធ្វើ​ម្ចាស់​ដែនដី​បុរាណ​នេះ​ដែរ​។​

​ជាមួយនឹង​ភស្តុតាង​សិលាចារឹក​បញ្ជាក់​ពី​សុវណ្ណភូមិ​ជា​ទឹកដី​របស់​ខ្មែរ​ ​អ្នក​សិក្សាស្រាវជ្រាវ​ភាគច្រើន​បាន​លើកឡើង​ថា​ ​ជា​មោទនភាព​ជាតិខ្មែរ​ ​ដែល​រក​ឃើញ​ភស្ដុតាង​អំពី​អតីតកាល​របស់​ខ្លួន​ ​ហើយ​ត្រូវតែ​ហ៊ាន​អះអាង​ថា​ ​ទឹកដី​សុវណ្ណភូមិ​នេះ​ ​គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​នៃ​ប្រជាជាតិ​ខ្មែរ​។​

​«​កាលណា​យើង​ត្រឡប់ទៅ​អតីតកាល​រាប់ពាន់​ឆ្នាំ​ ​យើង​អត់​អាច​​​យក​អារម្មណ៍​ជាតិនិយម​មក​លាយឡំ​គ្នា​បាន​នោះ​ទេ​ ​ត្រូវតែ​ផ្អែកលើ​ភស្ដុតាង​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​ ​ជាពិសេស​ទៅលើ​ភស្ដុតាង​ដែល​រលុបរលាយ​ ​ដូចជា​ប្រាសាទ​ ​មាន​ថ្ម​សិលាចារឹក​ ​គឺ​អក្សរ​ថ្ម​ ​ដែល​យើង​រក​ឃើញ​នេះ​ ​ជា​ភស្ដុតាង​មួយ​ដែល​មិន​អាច​មាន​នរណា​បដិសេធ​បាន​នោះ​ទេ​»​។​ ​នេះ​បើ​តាម​អ្នក​សិក្សាស្រាវជ្រាវ​ខ្មែរ​មួយ​រូប​នៅ​ប្រទេស​បារាំង​ថ្លែង​ក្នុងនាម​ជា​អ្នកចូលរួម​យោបល់​នៅ​ក្នុង​បាឋកថា​អំពី​បញ្ហា​នេះ​៕​

បទ​យកការណ៍​៖​ ​ក្រុម​សន្សំប្រាក់​តាម​សហគមន៍​ក្លាយ​ជា​ប្រភព​ទុន​មួយ​ដ៏​សំខាន់​នៅ​ជនបទ​

 


ការ​ចងក្រង​គ្នា​ជា​ក្រុម​សន្សំប្រាក់​ ​ឬ​គេ​ហៅថា​ ​សហគមន៍​សន្សំប្រាក់​ ​ដែល​ជាទូទៅ​សមាជិក​សហគមន៍​សន្សំប្រាក់​នៅ​តាម​ជនបទ​គេ​ដាក់​សន្សំ​តាម​លទ្ធភាព​ ​តែ​តំបន់​ខ្លះ​គេ​សន្សំ​ម្នាក់​អាច​៥​ពាន់​រៀល​ឬ​១​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។​

​ដោយ​បាន​អនុវត្ត​កម្មវិធី​ច្រើន​ឆ្នាំ​កន្លងមក​រហូតមកដល់​នៅ​ពេលនេះ​ ​សហគមន៍​ខ្លះ​មាន​សាច់ប្រាក់​រាប់​លាន​រៀល​នៅ​ក្នុង​ដៃ​។​ ​ការ​បង្កើត​ជា​ក្រុម​សន្សំប្រាក់​នៅ​តាម​ជនបទ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ប្រាក់សន្សំ​នោះ​ជា​ប្រភព​ទុន​ដ៍​សំខាន់​សម្រាប់​ឱ្យ​ពួកគាត់​ខ្ចី​យកទៅ​ពង្រីក​មុខរបរ​ ​និង​ប្រើប្រាស់​ដោយ​ប្រការ​ផ្សេងៗ​បាន​ទាន់ពេល​វេលា​។​

​សំឡេង​ជជែក​គ្នា​របស់​មនុស្ស​មួយ​ក្រុម​ ​និង​មាន​ទាំង​សំណើច​ផង​ ​បាន​លេចចេញ​ពីក្រោម​ផ្ទះ​មួយ​ខ្នង​ ​ពេល​ពួកគាត់​មក​ប្រជុំ​ទាក់ទង​នឹង​ការ​សន្សំប្រាក់​។​ ​សន្សំប្រាក់​ ​ដែល​មានឈ្មោះ​ថា​ ​«​សហគមន៍​សន្សំប្រាក់​រក្ស​ជ័យ​»​ ​ស្ថិតនៅ​ភូមិ​ត្រើយ​ង​រ៍ ​ឃុំ​រក្ស​ជ័យ​ ​ស្រុក​បាភ្នំ​ ​ខេត្ដ​ព្រៃវែង​។​ ​ក្រៅ​ម៉ោង​ប្រជុំ​ផ្លូវការ​ ​គឺជា​វេទិកា​ដែល​ពួកគេ​សួរសុខទុក្ខ​គ្នា​ ​ពី​មុខរបរ​ ​ហើយក៏​មាន​និយាយ​ពី​ការ​សន្សំប្រាក់​ដែរ​។​

​ស្ថិត​ក្នុង​វ័យ​៦​៣​ឆ្នាំ​ ​អ្នកស្រី​ ​នួន​ ​ស៊ីម​ ​កសិករ​ក្នុង​ខេត្ត​ព្រៃវែង​ ​គាត់​សប្បាយចិត្ត​ពេល​និយាយ​ពី​ការ​សន្សំប្រាក់​នៅ​ក្នុង​ក្រុម​សន្សំ​មួយ​នេះ​។​ ​ទោះ​ស្បែក​ជ្រីវជ្រួញ​តាម​វ័យ​យ៉ាងណាក្ដី​ ​ប៉ុន្តែ​គាត់​បង្ហាញ​ស្នាម​ញញឹម​ ​និង​និយាយ​ដោយ​រួសរាយ​ថា​ ​ចាប់តាំង​ពី​សន្សំប្រាក់​ជាមួយ​សហគមន៍​មក​ ​គ្រួសារ​គាត់​មាន​ជីវី​ភាព​ធូរធារ​ជាង​មុន​ ​ហើយ​មកដល់​បច្ចុប្បន្ន​ប្រជាកសិករ​អ្នក​អនុវត្តន៍​កម្មវិធី​នេះ​មានសាច់​ប្រាក់សន្សំ​ជាង​១​១​លាន​រៀល​ ​ដែល​អាច​ទទួល​ការប្រាក់​មកវិញ​ចំនួន​២​២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​

​អ្នកស្រី​លើកឡើង​ពី​ជីវភាព​ខុសប្លែក​គ្នា​រវាង​មុន​និង​ក្រោយ​កា​រដាក់​សន្សំប្រាក់​នេះ​ថា​៖​ ​«​ដាក់​ទៅ​វា​ចេះតែ​កើន​។​ ​មាន​ថយ​ចុះ​អី​វា​ចេះតែ​ឡើង​។​ ​បើ​យើង​មិន​ដក​ចាយ​វា​កើន​ច្រើន​ ​បើ​យើង​ដក​ចាយ​វា​នៅ​តិច​។​ ​យើង​រក​បាន​ចាយ​ខ្លះ​ ​ដាក់​សន្សំ​ខ្លះ​ ​ទើប​វា​កើន​ច្រើន​។​ ​ទោះ​ខ្ញុំ​ទុក​លុយ​ចោល​ ​ក៏​វា​មិនកើត​កូន​ដែរ​ ​ហើយ​ម្យ៉ាង​អ្នកគ្រប់គ្រង​មានការ​ច្បាស់លាស់​។​ ​បើ​ក្រៅពី​ណុង​ដាក់​នៅ​ឯណោះ​ក៏​រលាយ​ ​ដាក់​ឯណេះ​ក៏​រលាយ​»​។​

​សហគមន៍​រក្ស​ជ័យ​ ​ជា​ក្រុម​សន្សំប្រាក់​មួយ​ស្ថិតនៅ​ភូមិ​ត្រើយ​ង​រ៍ ​ឃុំ​រក្ស​ជ័យ​ ​ស្រុក​បាភ្នំ​ ​ខេត្ដ​ព្រៃវែង​។​ ​ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២​០​០​៦​ ​ដោយ​ស្ត្រី​បី​នាក់​ ​និង​ចាប់ផ្ដើម​ម្នាក់​ត្រឹមតែ​៥​រយ​រៀល​ ​ឬ​១​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​។​ ​មកដល់​បច្ចុប្បន្ននេះ​ ​សហគមន៍​សន្សំប្រាក់​នេះ​មាន​សាច់ប្រាក់​ប្រមាណ​២​៦​០​លាន​រៀល​។​ ​ចំនួន​ទឹកប្រាក់​នេះ​ពិត​ជាច្រើន​ ​ប៉ុន្តែ​វា​កើត​ចេញពី​ការ​សន្សំ​ក្នុង​មួយ​ខែ​៥​រយ​រៀល​ ​ឬមួយ​ខែ​១​ពាន់​រៀល​របស់​ពួកគាត់​។​ ​រៀប​សន្សំប្រាក់​បែប​នេះ​កំពុង​ក្លាយ​ជា​ប្រភព​ចំណូល​យ៉ាងសំខាន់​នៅ​ជនបទ​។​

​ជា​ស្ថាបនិក​ ​និង​ជា​អនុប្រធាន​សហគមន៍​រក្ស​ជ័យ​ផង​នោះ​អ្នកស្រី​ ​យ​ស់ ​អ៊ី​ម​ ​បាន​រៀបរាប់​ថា​ ​ដើមចម​នាំ​ឱ្យ​កើតមាន​ក្រុម​សន្សំប្រាក់​នេះ​ឡើង​ដោយសារ​មាន​គោលបំណង​ចង់​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ស្រ្ដី​ក្នុង​ភូមិ​ពេល​ពួកគេ​ជួប​គ្រោះអាសន្ន​ម្ដងៗ​ ​គឺ​អាច​​​យក​ប្រាក់សន្សំ​នេះ​ទៅ​ដោះស្រាយ​ទីទ័ល​គ្នា​ម្ដងមួយកាល​។​

​អ្នកស្រី​បន្ត​ថា​ ​ក្រុម​សន្សំប្រាក់​នេះ​ ​បង្កើត​ដំបូង​ឈ្មោះ​ ​«​សមាគម​ស្ដ្រី​ស្ម័គ្រចិត្ដ​»​ ​មាន​សមាជិក​តែ​ជាង​១​០​នាក់​ប៉ុណ្ណោះ​ ​ក្រោយមក​ប្ដូរ​ឈ្មោះ​ទៅជា​ ​«​សហគមន៍​រក្ស​ជ័យ​»​ ​ដោយ​បច្ចុប្បន្ន​មាន​ស​មា​ជិត​ប្រមាណ​ជាង​៨​០​នាក់​។​

​អ្នកស្រី​បាន​បន្ថែម​ថា​៖​ ​«​ពីមុន​បី​នាក់​ ​គាត់​បបួល​ខ្ញុំ​សន្សំ​លុយ​លេង​ៗ​ដំបូង​តែ​បួនដប់​នាក់​ទេ​ ​ហើយ​អ៊ីចឹង​ខ្ញុំ​ក៏​ចូល​សន្សំ​ជាមួយ​គាត់​ ​ចាប់ពី​៥​រយ​ ​ទៅ​១​ពាន់​។​ ​សន្សំ​បាន​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​លុយ​នឹង​ចេះតែ​កើន​។​ ​យើង​នាំគ្នា​សន្សំ​លុយ​តក់ៗ​ ​ហើយ​ពេល​ត្រូវការ​ខ្ចី​លុយ​វិញ​ក៏បាន​។​ ​ខ្ចី​ហ្នឹង​ ​សន្សំ​ក្នុង​ហ្នឹង​ ​ដូច​ខ្ញុំ​ចង់​ខ្ចី​លុយ​វិញ​ ​ខ្ញុំ​ត្រូវការ​បង់​ការ​ឱ្យ​ខ្លួនឯង​ ​ហើយ​ខ្ញុំ​យក​លុយ​នោះ​ទៅ​ប្រើប្រាស់​ខ្លួនឯង​ ​អ៊ីចឹង​វា​ចំណេញ​ទាំងពីរ​»​។​

​លោក​ ​ចាន់​ ​ឈុំ​ ​ប្រធាន​សហគមន៍​រក្ស​ជ័យ​ ​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​សកម្មភាព​សន្សំប្រាក់​របស់​ប្រជាកសិករ​ដែល​ជា​សមាជិក​របស់​ខ្លួន​ថា​ ​សហគមន៍​រក្ស​ជ័យ​មានការ​រីក​ចម្រើន​ឈាន​ដល់​ដំណាក់កាល​មួយ​នេះ​ ​មិនមែន​ដោយសារ​លោក​ ​ឬ​នរណា​ម្នាក់​ទេ​ ​គឺ​ដោយសារ​មាន​ការចូលរួម​ពីសំណាក់​មេភូមិ​ ​គណៈកម្មការ​ ​និង​សមាជិក​ទាំងអស់គ្នា​។​ ​ជាពិសេស​ប្រជាពលរដ្ឋ​មានទំនុក​ចិត្ត​ក្នុង​កា​រដាក់​សន្សំ​។​

​លោក​បន្ត​ថា​៖​ ​«​ពួកគាត់​ទុកចិត្ដ​លើ​ខ្ញុំ​ ​ទើប​យក​លុយ​មក​សន្សំ​នឹង​ខ្ញុំ​ ​និង​ឱ្យ​ខ្ញុំ​ធ្វើជា​ប្រធាន​ពួកគាត់​ ​ហើយ​ខ្ញុំ​ក៏​ប្រកាន់​ភ្ជាប់​នូវ​គំនិត​ស្មោះត្រង់​របស់​ខ្ញុំ​ដែរ​។​ ​ខ្ញុំ​មាន​ទ​ស្សនៈ​ផ្ទាល់ខ្លួន​ថា​ “​កុំ​ស្រឡាញ់​លុយ​ដែលគេ​យកមក​សន្សំ​ជាមួយ​យើង​ ​ហើយ​ត្រូវធ្វើ​ឱ្យ​លុយ​ដែលគេ​យកមក​សន្សំ​នេះ​ឱ្យ​មានការ​រីក​ចម្រើន​ទៅមុខ​”​។​ ​ចំពោះ​សហគមន៍​រក្ស​ជ័យ​យើងខ្ញុំ​នេះ​ ​គឺ​ពុំ​មានការ​បង្ខំ​ឱ្យ​សមាជិក​ណា​ម្នាក់​សន្សំប្រាក់​ឡើយ​ ​ហើយក៏​ពុំ​កំណត់​សាច់​ប្រាក់សន្សំ​ឡើយ​ ​គឺ​ម្នាក់ៗ​សន្សំ​ទៅតាម​លទ្ធភាព​រៀងខ្លួន​ ​ជា​សមាជិក​ខ្លះ​សន្សំ​បានជា​ង​៣​០​លាន​រៀល​ ​តែ​ក៏មាន​សមាជិក​ខ្លះទៀត​សន្សំ​បាន​ត្រឹមតែ​១​០​រៀល​តែប៉ុណ្ណោះ​មក​ដល់ពេល​បច្ចុប្បន្ននេះ​»​។​

​ជាង​១​៤​ឆ្នាំ​ហើយដែល​ប្រជាកសិករ​ក្នុង​តំបន់​ចងក្រង​គ្នា​សន្សំប្រាក់​នេះ​ឡើង​។​ ​លោក​ ​ចាន់​ ​ឈុំ​ ​បាន​ប្រាប់​ពី​របៀប​សន្សំប្រាក់​ថា​ ​សមាជិក​ម្នាក់ៗ​អាច​ទទួល​បាន​ការប្រាក់​យ៉ាងតិច​២​ភាគរយ​ ​ដោយឡែក​សមាជិក​ដែល​ចង់​ខ្ចីប្រាក់​ទៅ​ពង្រឹង​មុខរបរ​វិញ​ ​គឺ​ត្រូវ​បង់​ការប្រាក់​ឱ្យ​សហគមន៍​៣​ភាគរយ​យ៉ាងតិច​។​ ​មួយវិញទៀត​ ​ចំពោះ​សមាជិក​ណា​ម្នាក់​ដែល​ចង់​ដក​ប្រាក់ដើម​វិញ​ ​គឺ​ត្រូវ​ប្រាប់​មុន​យ៉ាងតិច​កន្លះ​ខែ​ទើប​អាច​ដក​ប្រាក់ដើម​បាន​។​

​បើ​តាម​ប្រជាកសិករ​អ្នក​អនុវត្តន៍​កម្មវិធី​សន្សំប្រាក់​ ​ពួកគេ​បាន​អះអាង​ថា​ ​សហគមន៍​សន្សំប្រាក់​របស់​ពួកគេ​ក៏មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ ​មាន​មេភូមិ​មេឃុំ​ជាដើម​ ​ដើម្បី​ឱ្យ​មានការ​ដឹងឮ​ជា​ផ្លូវច្បាប់​ ​ដើម្បី​ឱ្យ​សមាជិក​នីមួយៗ​បំពេញ​ភារកិច្ច​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​នៅ​ក្នុង​សហគមន៍​សន្សំប្រាក់​របស់​ខ្លួន​។​

​លោក​ ​ហួត​ ​សឿន​ ​មេភូមិ​ត្រើយ​ង​រ៍ ​មានប្រសាសន៍ថា​ ​របៀប​សន្សំ​លុយ​ក្នុង​សហគមន៍​របស់​ខ្លួន​កំពុង​ក្លាយ​ជា​ប្រភព​ឥណទាន​យ៉ាងសំខាន់​សម្រាប់​ពួកគាត់​រស់នៅ​ជនបទ​ ​ហើយ​លោក​ក៏​ជា​មនុស្ស​សំខាន់​ម្នាក់​ក្នុង​សហគមន៍​រក្ស​ជ័យ​នេះ​ដែរ​។​ ​លោក​ជា​អ្នកគាំទ្រ​ចំពោះ​គ្រប់​សកម្មភាព​របស់​ស​មា​គ​ន៍​នេះ​ ​ដូចជា​លិខិត​ស្នាម​ផ្សេងៗ​ជាដើម​។​ ​លោក​អះអាង​ថា​ ​សមាគម​ន៍​នេះ​ ​មាន​ភាព​ច្បាស់លាស់​និង​ធ្វើ​បាន​ត្រឹមត្រូវ​។​

​លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖​ ​«​បងប្អូន​ដែល​បាន​យក​លុយ​យក​កាក់​មក​ដាក់​ចូលក្នុង​ក្រុម​សមាគម​ហ្នឹង​ ​សម្រាប់​ជួយ​ក្នុង​គ្រួសារ​។​ ​អ្នក​ដែល​មាន​លុយ​ជួយ​ដល់​ខ្លួនឯង​ដោះស្រាយ​ដោយខ្លួនឯង​នៅ​ក្នុង​ភូមិ​ ​គឺ​មិន​ហ៊ាន​យកទៅ​ទុក​នឹងគេ​នៅ​ខាងក្រៅ​ទេ​ ​ព្រោះ​គេ​មិន​ទុកចិត្ត​»​។​

​ទោះ​បែប​នេះ​ក្ដី​ ​លោក​ ​ចាន់​ ​ឈុំ​ ​ប្រធាន​សហគមន៍​រក្ស​ជ័យ​ ​កត់​សម្គាល់​ឃើញ​ថា​ ​ក្នុងស្រុក​បាភ្នំ​មាន​សហគមន៍​សន្សំប្រាក់​គួរសម​ ​ប៉ុន្តែ​ភាគច្រើន​បាន​ដួល​រលំ​ទៅវិញ​ក៏​មិន​តិច​ដែរ​នៅ​ក្នុង​តំបន់​នេះ​ ​ដោយសារ​គ្មាន​ភាព​ច្បាស់លាស់​ ​ឬ​គ្មាន​តម្លា​ភាព​ក្នុង​ការ​គ្រប់គ្រង​សាច់ប្រាក់​។​ ​លោក​ចង់​ឃើញ​សហគមន៍​សន្សំប្រាក់​ដទៃ​មានការ​រីក​ចម្រើន​ដូចជា​សហគមន៍​របស់​លោក​ ​ដើម្បី​ប្រជាជន​ជួយ​ប្រជាជន​មាន​ជីវភាព​រីក​ចម្រើន​៕​

មេ​បក្ស​ទេវតា​ហៅ​សារ​ភ្នាល់​រវាង​កូនប្រុស​ ​និង​លោក​ ​សម​ ​រ​ង្ស៊ី ​ជា​សារ​ក្មេង​ប្រដៅ​ចាស់​ពាល​




ភ្លាមបន្ទាប់ពីឃើញកូនប្រុសផ្ញើសារបបួលលោក សម ង្ស៊ី ភ្នាល់គ្នា ដើម្បីបញ្ជាក់ភាពស្អាតស្អំជុំវិញសញ្ញាបត្របណ្ឌិត្យសភាយោធាអាមេរិក (West Point) ស្រាប់តែមេបក្សទេវតាបង្ហោះសារជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ស្តាប់ក្មេងប្រដៅចាស់ពាល» មេបក្សទេវតាឧទានថា វាល្អម្យ៉ាងដែរ! នេះប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់ បើខឹងកុំលេង បើលេងកុំខឹង sick! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ

នៅថ្ងៃទី ចុងឆ្នាំ កូនប្រុសច្បងរបស់មេបក្សទេវតា ដែលទើបតែជាប់ឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីបក្សទេវតាបានចេញសារដ៏វែងមួយតបទៅលោក សម ង្ស៉ី កំពុងនិរទេសនៅស្រុកបារាំងដែលចេះតែដៀមដាម ឌឺដង បែបវាយប្រហារមួយដងជាពីរដងទៅលើម្រិសញ្ញាបត្រពីសាលាបណ្ឌិតសភាយោធាអាមេរិក ហៅថា West Point របស់លោក ហ៊ុន ម៉ាណែ លោក ហ៊ុន ម៉ាណែ បែបទ្រាំមិនបាន ក៏បបួលលោក សម ង្ស៉ី ភ្នាល់គ្នា ដោយយកតំណែងបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតរបស់ខ្លួនមកភ្នាល់

លក្ខខណ្ឌនៃការភ្នាល់គ្នានេះ គឺលោក ហ៊ុន ម៉ាណែ បានឱ្យលោក សម ង្ស៉ី ស្វែងរកការបញ្ជាក់ពីសាលា West Point ក៏ដូចជាសាកលវិទ្យាល័យញូយ៉ក (New York University) និងសាកលវិទ្យាល័យប្រ៊ីស្តុល (Bristol University) ថាតើកាលនៅរៀនទីនោះ លោកគ្មានសមត្ថភាព ការរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យលោក ជាសញ្ញាបត្រប្រភេទ សញ្ញាបត្រយោគយល់ លោកនឹងលាលែងពីតំណែងជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតមកពីបក្សទេវតាភ្លាម ផ្ទុយទៅវិញ បើលោក សម ង្ស៉ី មិនអាចរកការបញ្ជាក់ពីសាលាទាំងនេះបានទេ លោក ហ៊ុន ម៉ាណែ ទាមទារឱ្យលោក សម ង្ស៉ី លាឈប់ពីសង្វៀននយោបាយ